ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​អាច​បង្កើត​រដ្ឋាភិបាល​បាន ​អុីស្រា​អែ​ល​រំលាយ​សភា

4 ឆ្នាំ មុន

ប្រទេស​អុី​ស្រា​អែ​ល ៖ សភា​អុី​ស្រា​អែ​ល​កាលពី​យប់​ថ្ងៃ​ទី​២៩​ឧសភា បាន​បោះ​ឆ្នោត​ដើម្បី​រំលាយ​ខ្លួនឯង ដោយ​៧៤​សំឡេង​គាំទ្រ​និង​៤៥​សំឡេង​ប្រឆាំង ដែល​បែប​នេះ​ជា​ការ​បំបាក់មុខ​របស់​គណបក្ស​នាយក​រដ្ឋមន្ត្រី​លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ​គឹ​គណបក្ស​LIKOUD​។ លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ​មិន​អាច​បង្កើត​រដ្ឋាភិបាលចម្រុះ​មួយ​បាន ជាមួយ​បណ្ដា​គណបក្ស​ស្ដាំ​និយម ដែល​មាន​សំឡេង​ក្នុង​ការ​បោះ​ឆ្នោត​សភា​កាលពី​ថ្ងៃ​ទី​៩​មេ​សា​។ បែប​នេះ​ញាំ​ុ​ង​ឲ្យ​ប្រជាជន​អុី​ស្រា​អែ​ល​ត្រូវ​ទៅ​បោះ​ឆ្នោត​ជា​លើក​ទី​២…

ប្រទេស​អុី​ស្រា​អែ​ល ៖ សភា​អុី​ស្រា​អែ​ល​កាលពី​យប់​ថ្ងៃ​ទី​២៩​ឧសភា បាន​បោះ​ឆ្នោត​ដើម្បី​រំលាយ​ខ្លួនឯង ដោយ​៧៤​សំឡេង​គាំទ្រ​និង​៤៥​សំឡេង​ប្រឆាំង ដែល​បែប​នេះ​ជា​ការ​បំបាក់មុខ​របស់​គណបក្ស​នាយក​រដ្ឋមន្ត្រី​លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ​គឹ​គណបក្ស​LIKOUD​។

លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ​មិន​អាច​បង្កើត​រដ្ឋាភិបាលចម្រុះ​មួយ​បាន ជាមួយ​បណ្ដា​គណបក្ស​ស្ដាំ​និយម ដែល​មាន​សំឡេង​ក្នុង​ការ​បោះ​ឆ្នោត​សភា​កាលពី​ថ្ងៃ​ទី​៩​មេ​សា​។ បែប​នេះ​ញាំ​ុ​ង​ឲ្យ​ប្រជាជន​អុី​ស្រា​អែ​ល​ត្រូវ​ទៅ​បោះ​ឆ្នោត​ជា​លើក​ទី​២ ក្នុង​រយៈពេល​មិន​ដល់​៥​ខែ​ផង​។

នោះ​ជា​បរាជ័យ​មួយ​សម្រាប់​លោក​នេ​តាន់​យ៉ា​ហ៊ូ ដែល​កាន់​អំណាច​ចាប់តាំងពី​ឆ្នាំ​១៩៩៩​មក​។ ពេល​នេះ​រូប​លោក​រង​ការ​ចោទប្រកាន់​ពី​អំពើ​ពុក​រលួយ ហើយ​ពិត​ណាស់​លោក​នឹង​ជួប​ការ​លំបាក​ក្នុង​ការ​ឃោសនាបោះឆ្នោត​នា​ពេល​ខាង​មុខ​។

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ដែល​បាន​បង្កើន​ការ​គាំទ្រ​ចំពោះ​អី​ុ​ស្រា​អែ​ល​ក្រោម​ការ​ដឹកនាំ របស់​លោក​នេ​តាន់​យ៉ា​ហ៊ូ ចាប់តាំងពី​លោក​ចូល​កាន់​សេត​វិមាន​មក កាលពី​ថ្ងៃ​ទី​២៧​ឧសភា បាន​ស្នើ​ឲ្យ​អី​ុ​ស្រា​អែ​ល​ដោះស្រាយ​វិបត្តិ​នយោបាយ​របស់​ខ្លួន ដោយ​លោក​សម្ដែង​ពី​ការ​គាំទ្រ​ចំពោះ​លោក​នេ​តាន់​យ៉ា​ហ៊ូ​។

ចំណែក​កូនប្រសា​របស់​លោក​គឺ​លោក​JARED KUSHER បាន​មក​កាន់​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម​នា​យប់​ថ្ងៃ​ទី​២៩​ឧសភា ដើម្បី​ពិភាក្សា​ពី​ការ​ផ្ដួចផ្ដើម​គំនិត​ខាង​ការទូត​ថ្មី ស្វែងរក​ដំណោះស្រាយ​ជម្លោះ​រវាង​ពួក​ប៉ា​ឡេ​ស្ទី​ន​និង​អី​ុ​ស្រា​អែ​ល​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ