ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ទេ បើ​អ្នក​ញ៉ាំ​ «ផ្លែប័រ» ជា​ប្រចាំ​ នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​សុខ​ភាព​

6 ឆ្នាំ មុន

ផ្លែ​ប័រអា​ច​មាន​ផ្ទុក​ជាតិ​កាឡូរី​និង​ជាតិ​ខ្លាញ់​ខ្ពស់ ប៉ុន្តែ​វា​នៅ​តែ​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​សារធាតុចិញ្ចឹម​និង​​សារធាតុ​ផ្សេង​ៗ​ទៀត​ដែល​ចាំបាច់​ក្នុង​ការ​រក្សា​សុខភាព​បេះដូង​រឹង​មាំ​។ ​ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​ស្គាល់ ហើយ​អាច​នឹង​ឧស្សាហ៍​ទទួលទាន​ផ្លែ​ប័​រ ប៉ុន្តែ​ប្រហែលជា​មិន​ធ្លាប់​បានដឹង​អំពី​អត្ថប្រយោជន៍​ដ៏​គួរ​អោយ​ភ្ញាក់ផ្អើល​របស់​ផ្លែ​ឈើ​នេះ​ចំពោះ​សុខភាព​ឡើយ​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​អោយ​ដឹង​ពី​មូលហេតុ​ដែល​អ្នក​គួរ​ទទួលទាន​ផ្លែ​ប័រ​ជា​ប្រចាំ ៖ ១….

ផ្លែ​ប័រអា​ច​មាន​ផ្ទុក​ជាតិ​កាឡូរី​និង​ជាតិ​ខ្លាញ់​ខ្ពស់ ប៉ុន្តែ​វា​នៅ​តែ​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​សារធាតុចិញ្ចឹម​និង​​សារធាតុ​ផ្សេង​ៗ​ទៀត​ដែល​ចាំបាច់​ក្នុង​ការ​រក្សា​សុខភាព​បេះដូង​រឹង​មាំ​។ ​ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​ស្គាល់ ហើយ​អាច​នឹង​ឧស្សាហ៍​ទទួលទាន​ផ្លែ​ប័​រ ប៉ុន្តែ​ប្រហែលជា​មិន​ធ្លាប់​បានដឹង​អំពី​អត្ថប្រយោជន៍​ដ៏​គួរ​អោយ​ភ្ញាក់ផ្អើល​របស់​ផ្លែ​ឈើ​នេះ​ចំពោះ​សុខភាព​ឡើយ​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​អោយ​ដឹង​ពី​មូលហេតុ​ដែល​អ្នក​គួរ​ទទួលទាន​ផ្លែ​ប័រ​ជា​ប្រចាំ ៖

១. កាត់​បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល ៖ នោះ​ក៏​ព្រោះតែ​ផ្លែ​ប័រ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត oleic និង​ជាតិ​ខ្លាញ់​ដែល​ជួយ​កាត់​បន្ថយ​កម្រិត​នៃ​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​។ ផ្លែ​ប័រ​ក៏​ជា​ប្រភព​នៃ​វីតាមីន E ដែល​អាច​បញ្ឈប់​អុកស៊ីតកម្ម​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​ផង​ដែរ​។ ដូច្នេះ​ចូរ​ព្យាយាម​ទទួលទាន​ផ្លែ​ប័រ​ម្ខាង​រាល់​ថ្ងៃជា​ប្រចាំ ដើម្បី​ជៀស​ផុត​ពី​បញ្ហា​កម្រិត​មិនល្អ​ឡើង​ខ្ពស់​។

២. ជួយ​អោយ​ស្រក​ទម្ងន់ ៖ មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់​សុខភាព​ល្អ monounsaturated ប្រូតេអុីន ជាតិ​សរ​សៃ និង​សារធាតុចិញ្ចឹម​ដែល​ផ្ដល់​អត្ថប្រយោជន៍​ចាំបាច់​ជា​ច្រើន ពិសេស​កំឡុង​ពេល​អ្នក​កំពុង​ព្យាយាម​សម្រកទម្ងន់​។ ផ្លែ​ប័រ​ក៏​ជា​ប្រភព​នៃ​អាស៊ីត​ខ្លាញ់ oleic ដែល​ជួយ​ធ្វើ​អោយ​អ្នក​ឆាប់​ឆ្អែត ​និង​ឆ្អែត​បាន​យូរ​ផងដែរ​។

៣. បន្សាប​ជាតិពុល​ពី​ថ្លើម ៖ ផ្លែ​ប័​រ​មាន​ឥទ្ធិពល​មិន​គួរ​អោយ​ជឿ​ក្នុង​ការ​ជម្រុញ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាង​កាយ ហើយ​វា​ក៏​ធ្វើ​អោយ​ប្រព័ន្ធ​រំលាយ​អាហារ​មាន​ភាព​ប្រសើរ​ឡើង​ទៀត​ផង​។ ផ្លែ​ប័រ​ក៏​មាន​ផ្ទុក​សារធាតុ glutathione រួមទាំង​សារធាតុ​ប្រឆាំង​បាក់តេរី​និង​អុកស៊ីតកម្ម​ដែល​ជួយ​សម្អាត​ថ្លើម ក៏​ដូច​ជា​កម្ចាត់​ជាតិពុល​។ ហើយ​ផ្លែ​ប័​រ​ក៏​ជួយ​ថ្លើម​ក្នុង​ដំណើរការ​បន្សាប​ជាតិពុល ឬ​បញ្ចេញ​ជាតិពុល​ និង​សារធាតុ​គីមី​គ្រោះថ្នាក់​ចេញពី​រាង​កាយ​តាម​រយៈ​ទឹកនោម និង​លាមក​ផង​ដែរ​។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ ចូរ​ព្យាយាម​ទទួលទាន​ផ្លែឈើ​នេះ​ជា​ប្រចាំ​។

៤. ទប់ស្កាត់​ជំងឺ​ពុក​ឆ្អឹង ៖ ផ្លែ​ប័រ​ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​វីតាមីន K ដែល​ចាំបាច់​សម្រាប់​រក្សា​សុខ​ភាព​​ឆ្អឹង​ដោយ​វា​ជួយ​បង្កើន​ការ​ស្រូប​យកជាតិ​កាល់ស្យូម​របស់​រាង​កាយ​និង​កាត់​បន្ថយ​ការ​បញ្ចេញ​កាល់​ស្យូម​ច្រើន​ពេក​តាម​រយៈ​ទឹកនោម​។

៥. បង្កើន​សុខភាព​ស្បែក ៖ ដើម្បី​រក្សា​បាន​នូវ​ស្បែក​ដែល​មាន​សុខភាព​ល្អ ក្មេង​ជាង​វ័យ និង​ស្រស់​ស្អាត អ្នក​គួរ​ទទួលទាន​ផ្លែ​ប័​រ​ជា​ប្រចាំ​នោះ​ក៏​ព្រោះតែ​ផ្លែ​ឈើ​នេះ​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​ខ្លាញ់​សុខភាព​ល្អ​និង​វីតាមីន E​។

៦. ទប់ស្កាត់​ការ​រលាក​ក្នុង​រាង​កាយ ៖ ផ្លែ​ប័​រ​មាន​ផ្ទុក​ជាតិ​ខ្លាញ់​ល្អ monounsaturated ជាតិ​សរ​សៃ វីតាមីន ម៉ា​ញ៉េ​ស្យូ​ម និង​ប៉ូ​តា​ស្យូ​ម ដែល​ជួយ​ទប់ស្កាត់​ប្រយុទ្ធ​ប្រឆាំង​ការ​រលាក​ក្នុង​រាង​កាយ​បាន​យ៉ាង​ប្រសើរ​។

៧. សម្រាល​អាកា​រៈ​មុន​ពេល​មក​រដូវ ៖ គ្រាន់តែ​ទទួលទាន​ផ្លែ​ប័​រ​មួយ​ចំហៀង អាកា​រៈ​ឈឺចាប់​ពេល​មក​រដូវ​នឹង​បាត់​ទៅ​វិញ​យ៉ាង​ឆាប់រហ័ស​។ នោះ​ក៏​ព្រោះតែ​ផ្លែ​ឈើ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​សរ​សៃ ប៉ូ​តា​ស្យូ​ម ជាតិ​ខ្លាញ់​ល្អ និង​ម៉ា​ញ៉េ​ស្យូ​ម​ដែល​ជួយ​គ្រប់គ្រង​តុល្យភាព​នៃ​អ័រម៉ូន​។

៨. បញ្ចុះ​សម្ពាធ​ឈាម ៖ ផ្លែ​ប័​រ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ប៉ូ​តា​ស្យូ​ម​ដែល​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​បាន​យ៉ាង​​ប្រសើរ​។ ក្រៅពី​នេះ​ផ្លែ​ប័​រ ក៏​ជា​ប្រភព​នៃ​សារធាតុ carotenoids ដែល​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ផ្សេង​ៗ​ច្រើន​ទៀត​ផង​ដែរ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ