ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យថា៖ ថ្នាំញៀន​ទិញពីលោក​ប៉ូលិស​​ស័ក្តិ4កន្លះ​រូបនេះ..!

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នេះ​ជា​រឿងរ៉ាវ​ដ៏​គួរ​ឱ្យ​សោកស្តាយ​មួយ​ សម្រាប់​មន្ត្រី​នគរបាល​វ័យក្មេង​រូប​នេះ ដែល​ក្លាយ​ខ្លួន​ជាអ្នក​ជ​ួញ​ដូរ​គ្រឿងញៀន​ ក្នុង​ខណៈ​ដែល​ខ្លួន​ជា​មន្ត្រី​អនុវត្ត​ច្បាប់ ធ្វើ​ឱ្យ​អនាគត​របស់​ខ្លួន​ត្រូវ​អាប់រស្មី​ទៅ​វិញ ​។ គួរបញ្ជាក់ថា មន្ដ្រី​នគរបាល​នៅ​ក្រសួង​មហាផ្ទៃ​​ម្នាក់…

ខេត្តសៀមរាប ៖ នេះ​ជា​រឿងរ៉ាវ​ដ៏​គួរ​ឱ្យ​សោកស្តាយ​មួយ​ សម្រាប់​មន្ត្រី​នគរបាល​វ័យក្មេង​រូប​នេះ ដែល​ក្លាយ​ខ្លួន​ជាអ្នក​ជ​ួញ​ដូរ​គ្រឿងញៀន​ ក្នុង​ខណៈ​ដែល​ខ្លួន​ជា​មន្ត្រី​អនុវត្ត​ច្បាប់ ធ្វើ​ឱ្យ​អនាគត​របស់​ខ្លួន​ត្រូវ​អាប់រស្មី​ទៅ​វិញ ​។ គួរបញ្ជាក់ថា មន្ដ្រី​នគរបាល​នៅ​ក្រសួង​មហាផ្ទៃ​​ម្នាក់ ​មាន​ឋានន្តរស័ក្តិ​ថ្នាក់​វរសេនីយ៍ទោ​(​ស័ក្តិ​៤​កន្លះ​) ដែល​ច្រើន​តែ​មាន​បេសកកម្ម​ ចុះ​ទៅ​ខេត្តព្រះវិហារ បាន​ត្រូវ​នគរបាល​ខេត្តសៀមរាប​ចាប់ខ្លួន​តាម​ដីកា​បង្គាប់​ ឲ្យ​នាំ​ខ្លួន​របស់លោក ជូ លឹ​ម​ហ៊ា​ង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​គ្រឿងញៀន​ ។ ការ​ចាប់ខ្លួន​មន្ត្រី​នគរបាល​រូប​នេះ គឺ​បន្ទាប់​ពី​មានការ​ចាប់ខ្លួន​បក្សពួក​២​នាក់បា​ន​សារភាព​ប្រាប់​សមត្ថកិច្ច ខណៈ​ត្រូវ​បាន​បង្ក្រាប​​និង​រឹបអូស​គ្រឿងញៀន​ជិត​១​គីឡូក្រាម ​ទិញពី​លោក​ប៉ូលិស​​ម្នាក់នេះ ។

មន្ត្រី​នគរបាល​រូប​នេះ​ ឈ្មោះ ប៊ុត លី​វង្ស អាយុ​៣០​ឆ្នាំ បាន​ត្រូវ​នគរបាល​ខេត្ត​ចាប់ខ្លួន កាលពី​ប៉ុន្មាន​ថ្ងៃ
មុន​នេះ​តាម​ដីកា​តុលាការ និងត្រូវ​បាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ជាបណ្តោះអាសន្ន ពាក់ព័ន្ធ​ទៅ​នឹង​ករណី​គ្រឿង​ញៀន ។ តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​មន្ដ្រី​នគរបាល​រូប​នេះ​ គឺ​បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​ខេត្ត កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ ​បាន​ឃាត់ខ្លួន​មុខសញ្ញា​គ្រឿងញៀន​២​នាក់ ដកហូត​បាន​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE)​ជិត​១​គីឡូក្រាម ។ ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​ទាំង​២​នាក់​សារភាព​ថា គ្រឿងញៀន​ទាំងនេះ ​ពួក​គេ​បាន​ទិញ​ពី​ឈ្មោះ ប៊ុត លី​វង្ស ទើប​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​បន្ដ ហើយ​តុលាការ​បាន​ចេញ
ដីកា​ឲ្យ​ចាប់ខ្លួន​តែ​ម្ដង ។

សូម​បញ្ជាក់​ថា ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​ជិត​១​គីឡូក្រាម​នេះ ត្រូវ​បាន​កម្លាំង​នគរ​បាល​ខេត្ត​ចាប់ខ្លួន​នៅ​មុខ​វត្ត​ព្រះ​ឥន្ទ​កោ​សី​យ៍ ក្នុងភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម និង​នៅ​បន្ទប់​ជួល​មួយ ក្នុងភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ។

ជនសង្ស័យ​ទាំង​២​នាក់​នេះ ម្នាក់​ឈ្មោះ ស្រឿ​ន វី​រៈ អាយុ​២៦​ឆ្នាំ និង​ម្នាក់​ទៀត ឈ្មោះ ដួង សំ​អឿ​ន ហៅ​ម៉ា​ប់ អាយុ​២៥​ឆ្នាំ ត្រូវ​បានបញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់​រួច​ហើយ ។ ក្នុង​ប្រតិបត្តិការ​នោះ កម្លាំង​សមត្ថកិច្ច​ដកហូត​បាន ម្សៅ​មេ​តំ​ហ្វេ​តា​មីន​(ICE)​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១២​កញ្ចប់ ជញ្ជីង​១ សម្ភារ​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួន និង​ទូរស័ព្ទ​ដៃ​២​គ្រឿង ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ