ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដកហូត​បាន​ថ្នាំ​ញៀ.ន​មួយ​កញ្ចប់​ធំ នៅ​ស្រុក​ព្រះស្ដេច

14 ម៉ោង មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ ជនសង្ស័យ​ម្នាក់ ដែល​ជា​មុខសញ្ញា​សមត្ថកិច្ច​កំពុង​តាមដាន ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង​ចាប់​ឃាត់ខ្លួន និង​ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​មួយ​កញ្ចប់​ធំ ក្នុង​ពេល​ដែល​រូបគេ​កំពុង​ទទួលយក​ថ្នាំ​ញៀន​ដែល​បក្សពួក​ផ្ញើ​មក​ឲ្យ តាម​ក្រុមហ៊ុន​វីរ​:​ប៊ុ​ន​ថាំ​។

ការ​ចាប់​ឃាត់ខ្លួន​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង 2 រសៀល ថ្ងៃ​ទី 13 មិថុនា នៅ​ទីតាំង​ទទួល​ដឹក​ជញ្ជូន​ឥ​វ៉ា​ន់ ក្រុមហ៊ុន​វី​រៈ​ប៊ុ​ន​ថាំ​សាខា​ផ្សារ​កំពង់​សឹ​ង្ហ ក្នុងស្រុក​ព្រះស្ដេច ខេត្តព្រៃវែង​។ ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​មានឈ្មោះ​ហ៊ា​ង ដា​នី ភេទ​ប្រុស អាយុ 42​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ស្វាយ 30 ឃុំ​ជើងភ្នំ ស្រុក​បាភ្នំ​ខេត្តព្រៃវែង​។

លោក​វរៈសេនីយ៍ទោ ផាត់ សុ​ជោ​ត ប្រធាន​មន្ទីរ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស កងរាជអាវុធហត្ថ​ខេត្តព្រៃវែង​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​គឺជា​មុខសញ្ញា​ចាស់ ដែល​កម្លាំង​សមត្ថកិច្ច​កំពុង​តាម​ឃ្លាំមើល​ស្រាប់ គាប់​ជួន​នៅ​រសៀល​ថ្ងៃ​ទី 13 មិថុនា បុគ្គលិក​ក្រុមហ៊ុន​វី​រៈ​ប៊ុ​ន​ថាំ​សាខា​ផ្សារ​កំពង់​សឹ​ង្ហ បាន​ផ្ដល់​ព័ត៌មាន​មក​ថា ឃើញ​ជនសង្ស័យ​ចូល​ទៅ​ទទួលយក​ឥ​វ៉ា​ន់ មាន​ឫកពារ​គួរ​អោយ​សង្ស័យ ទើប​រូប​លោក​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ ហើយ​ឆែក​ពិនិត្យ​ឥ​វ៉ា​ន់​ដែល​គេ​ទៅ​ទទួលយក ក៏​ប្រទះ​ឃើញ​ថ្នាំ​ញៀន​មួយ​កញ្ចប់​ធំ ទម្ងន់​៥១.៥៦​ក្រាម ទើប​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​តែ​ម្តង​។

បច្ចុប្បន្ន​ជនសង្ស័យ រួម​និង​វត្ថុ​តាង ត្រូវ​បាន​ឃាត់ខ្លួន​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង ហើយ​កម្លាំង​អាវុធហត្ថ​ខេត្ត កំពុង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី​៕