ស្រីស្អាតម្នាក់នេះបើកឡានសុខៗស្រាប់តែងោកមួយភាំងងើបឡើងរកតែពុទ្ធោ!
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ចេញពីផឹកស៊ីវិញស្រវឹងទោរទន់បានបើករថយន្តលុចស៊ិស RX៣៣០ ជ្រុលទៅបុក និងឃឿនសួនពុះចែកផ្លូវ បណ្តាលអោយរងការខូចខាតរថយន្តយ៉ាងដំណំ ដែលហេតុការណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង១១និង១៥នាទីយប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ជិតស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

តាមសម្តីអ្នកឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុគេបានឃើញនារី
វ័យក្មេងរូបស្រស់សោភាម្នាក់ មិនដឹងថា ចេញពីកម្មវីធីផឹកស៊ីនៅទីណានោះទេ គឺបានរថយន្តម៉ាកឡិចស៊ិស RX៣៣០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-7978 ធ្វើដំណើរតាមផ្លូវ២១៧ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនព្រមទាំងស្រវឹងផងនោះ ខណៈមកដល់ចំនុចកើតហេតុអ្នកបើកបរងោកមួយភាំង បណ្ដាលអោយរថយន្តរេចង្កូតជ្រុលទៅបុក និងឃឿនសួនពុះចែកផ្លូវយ៉ាងពេញទំហឹងធ្វើអោយផ្ទុះពោងសុវត្ថិភាព ព្រមទាំងរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែមិនមានគ្រោះថ្នាក់ដល់មនុស្សនោះទេ ។ ដោយឡែកឃឿនសួនពុះចែកផ្លូវវិញរងការខូចខាតតិចតួចតែប៉ុណ្ណោះ។

ក្រោយពេលកើតហេតុឃើញមានសមត្ថកិច្ចមូលដ្ឋានបានទៅដល់កន្លែងកើតហេតុ រួចក៏បានទំនាក់ទំនងហៅខាងជំនាញចរាចរណ៍ក្រុងភ្នំពេញអោយមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ៕ កែសម្រួលដោយ៖ សុឃាក់



<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ