កុងតឺន័រ២គ្រឿងពន្លះគ្នាលាន់ដូចរន្ទះ អ្នកបើកបរម្នាក់របួសធ្ងន់ នៅស្រុកស្ទឹងហាវ
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាលទទួលបន្ទុកកិច្ចការចរាចរអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅវេលាម៉ោង០២:១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០២៦ នៅតាមបណ្ដោយផ្លូវលេខ១៤៦B ចន្លោះបង្គោលគីឡូម៉ែត្រលេខ( ២២-២៣) ស្ថិតនៅភូមិ០១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្កឡើងដោយរថយន្តនិងរថយន្តខ្នាតយក្សសណ្តោងរីម៉កដឹកទូរកុងទីន័រ ដែលមានទិសដៅមកពីភ្នំពេញចូលមកខេត្តព្រះសីហនុ ទិសដៅស្របគ្នា ។
ប្រភពខាងលើបានឲ្យដឹងបន្ថែមថា រថយន្ដបង្កហេតុម៉ាក FUSO ពណ៌មខៀវ ពាក់ស្លាកលេខ ភ្នុំពេញ ៣E៣២១៣ សណ្ដោងរុឺម៉កពាក់ស្លាកលេខ ភ្នុំពេញ ៤B០៨០៩ បើកបរដោយឈ្មោះ ខឹម ចាន់តារាមុន្នី ភេទ ប្រុស អាយុ៣០ ឆ្នាំ មុខរបរ បើកបររថយន្ត មានទីលំនៅឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល (រងរបួសធ្ងន់) ។
រថយន្តរងគ្រោះម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខភ្នំពេញ៣G៥៦៣០ សណ្តោងរុឺម៉កពាក់ស្លាកលេខ កណ្ដាល ៤A០០៦៥
បើកបរដោយឈ្មោះ សឿន ឡូត ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ បើកបររថយន្ត មានទីលំនៅ ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។នៅក្នុងរបាយការណ៍របស់សមត្ថកិច្ចនគរបាលជំនាញបានបញ្ជាក់ឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរខាងលើនេះដោយសារតែការបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ក្នុងសណ្ឋានភាពផ្លូវកោងហើយចុះចំណោទរថយន្តក៏បានជ្រុលចង្កូតទៅបុកពីក្រោយ រថយន្តរងគ្រោះដែលមានភិនភាគខាងលើដែលបើកបរដោយឈ្មោះ សឿន ឡូត ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ បើកបររថយន្ត មានទីលំនៅ ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនបណ្ដាលឲ្យកកស្ទះចរាចរណ៍ឡើយ ដោយសារតែកើតហេតុក្នុងពេលរំលងអាធ្រាត្រ តែក៍រំខានដល់ការសម្រានរបស់ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ ។
បច្ចុប្បន្ន ជនរងគ្រោះអ្នកបើកបររថយន្តបង្កត្រូវបានដឹកតាមរថយន្តទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រីឯរថយន្ដទាំង០២ត្រូវបានសមត្ថកិច្ចនគរបាលចរាចរនៃអធិការដ្ឋានស្រុកស្ទឹងហាវស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ រងចាំដោះស្រាយតាមនីតិវិធី ៕



<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ