រាជធានីភ្នំពេញ ៖ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់បញ្ចប់ការដ្ឋាន ដែលមានរយៈពេល៧០ថ្ងៃ គឺមិនអនុញ្ញាតឱ្យរថយន្តគ្រប់ប្រភេទឆ្លងកាត់ លើកលែងតែទោចក្រយានយន្ត ។ អាស្រ័យហេតុនេះ សូមសាធារណជនន ិងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលធ្វើដំណើរឆ្លងកាត់ភូមិសាស្ត្រនេះ មេត្តាយោគយល់ដោយពង្វាងចរាចរចេញពីទីតាំងខាងលើ ដើម្បីសម្រួលឲ្យការអនុវត្តគម្រោងនេះសម្រេចបានតាមផែនការកំណត់ទទួលបានកំណត់ ។
គួររំលឹកទៀតថា រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចបិទការធ្វើការចរាចរណ៍គ្រប់ប្រភេទជាបណ្តោះអាសន្ននៅលើកំណាត់ផ្លូវ៥C ចាប់ពីផ្លូវ២៧១ដល់ស្ថានីយប្រេងឥន្ទនៈតេលា ស្ថិតក្នុងព្រំប្រទល់ខណ្ឌសែនសុខ និងខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានរយៈពេល៧០ថ្ងៃ ដើម្បីស្ថាបនាប្រព័ន្ធលូមេឡើងដោះស្រាយបញ្ហាជន់លិចនារដូវវស្សានេះ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលសាលារាជធានីភ្នំពេញ ដែលចុះហត្ថលេខាដោយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ឧសភា កន្លងមក ការសម្រេចបិទចរាចរណ៍នៅតំបន់នេះ ជាបណ្តោះអាសន្ននេះ គឺដើម្បីទុកលទ្ធភាពអោយមន្ត្រីជំនាញស្ថាបនាប្រព័ន្ធលូថ្មីកាត់ទទឹងផ្លូវលេខ៥c ដែលមានមុខកាត់២ម៉ែត្រកន្លះ គុណ២ម៉ែត្រកន្លះចំនួន៣ជួរ ចេញពីប្រឡាយស្ទឹងមានជ័យ ដើម្បីរំដោះទឹកចេញពីតំបន់ខាងកើតនិងខាងត្បូង អាកាសយានដ្ឋានអន្តរជាតិភ្នំពេញជាពិសេសតំបន់ផ្លូវលេខ ២០០៤ ផ្លូវសឡាផ្លូវណ័រប្រ៊ីត ផ្លូវដួងងៀប ។
សេចក្តីជូនដំណឹងបន្តថា ការស្ថាបនាប្រព័ន្ធលូថ្មីនេះ មានសារសំខាន់ណាស់ ដើម្បីដោះស្រាយបញ្ហាជនលិចទឹកភ្លៀងនៅរដូវវស្សាដែលតែងតែកើតមានឡើងក្នុងរាជធានីភ្នំពេញ ខណៈដែរពិនិត្យឃើញថា ស្ពានឆ្លងកាត់ប្រឡាយស្ទឹងមានជ័យមានសភាពចាស់ទ្រុឌទ្រោម និងមានទំហំតូចដែលធ្វើអោយស្ទះផ្លូវបង្ហូរទឹកនៃប្រឡាយស្ទឹងមានជ័យ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ