ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញ​នោះ​! មន្ត្រី​នគរបាល​ម្នាក់ និង​បុរស​ម្នាក់​ទៀត​ម៉េច​ចឹ​ង​ទៅ​វិញ​ផ្អើល​គេឯង​អស់ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​មន្ត្រី​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ចេញពី​ផឹកស៊ី​ស្រវឹង​ជិះ​ម៉ូតូ​កៀរ​បុរស​ម្នាក់​ដើរ​ឆ្លងផ្លូវ បណ្តាល​អោយ​ឈ្លោះប្រកែក​គ្នា​វាយតប់​រង​របួស​ទាំង​សងខាង ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​មន្ត្រី​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ចេញពី​ផឹកស៊ី​ស្រវឹង​ជិះ​ម៉ូតូ​កៀរ​បុរស​ម្នាក់​ដើរ​ឆ្លងផ្លូវ បណ្តាល​អោយ​ឈ្លោះប្រកែក​គ្នា​វាយតប់​រង​របួស​ទាំង​សងខាង ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ នៅ​ចំណុច​ក្បែរ​នឹង​ក្លឹ​ប​មេគង្គ ស្ថិត​នៅ​ក្នុង​សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​២​នាក់​ដែល​ម្នាក់​ជា​មន្ត្រី​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្មាស​វី ពណ៌​ស មិន​ចាំ​ស្លាក​លេខ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ​ក៏​មាន​បុរស​ម្នាក់​ទៀត​ស្រវឹងស្រា​ជោគ​ជាំ ដើរ​ចេញ​មក​ពី​ផឹកស្រា​ក្រឡុក​ឆ្លងផ្លូវ​ទៅ​បត់ជើងតូច ពេល​ត្រឡប់​មក​ពី​បត់ជើងតូច​វិញ ត្រូវ​ម៉ូតូ​ប៉ូលិស​នោះ​បើក​លឿន​កៀរ ហើយ​ខាង​បុរស​ដែល​ស្រវឹងស្រា​នោះ​ស្រែក​ថាអោយ ទើប​ប៉ូលិស​ខណ្ឌ​ឬ​ស្សី​កែវ​ពាក់អាវ​ស៊ី​វិល​២​នាក់​ខាងលើ បាន​បត់​ម៉ូតូ​ត្រឡប់​មក​សួរនាំ ។

ស្រាប់តែ​ខាង​ភាគី​ដែល​ស្រវឹងស្រា​នោះ​មាន​គ្នា​៥​នាក់ បាន​ព្រួត​វាយ​បុរស​ដែល​ជា​មន្ត្រី​ប៉ូលិស បណ្តាល​អោយ​ហើម​មុខ​ហើម​មាត់ របួស​យ៉ាងដំណំ រីឯ​ខាង​ភាគី​មាន​គ្នា​៥​នាក់​នោះ​រង​របួស​បែក​មុខ​បែក​មាត់​ម្នាក់ និង​៤​នាក់​ទៀត​រង​របួសស្រាល បង្ក​អោយ​ឈ្លោះ​គ្នា​ផ្អើល​ដល់​សមត្ថកិច្ច​ប៉ុស្តិ៍​ឬ​ស្សី​កែវ ចុះ​មក​អន្តរាគមន៍​ឃាត់​យក​ទៅ​ប៉ុស្តិ៍​សួរនាំ​ទាំង​សងខាង ។

ក្រោយ​ពេល​កើត​ហ​តុ​ភាគី​ទាំង​សងខាង​ទាមទារ​ដាក់​ពាក្យបណ្តឹង​ទាំង​សងខាង ដើម្បី
អោយ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌​រៀង​ៗ​ខ្លួន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ