ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុី​រ៉​ង់​គ្មាន​ទស្សនវិស័យ​ចរចា​ជាមួយ​អា​មេ​រិ​ក

4 ឆ្នាំ មុន

ប្រទេស​អុី​រ៉​ង់ ៖ ក្រោយ​សេចក្ដីថ្លែងការណ៍​ដោយ​សុទិដ្ឋិនិយម​នានា របស់​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ លើ​លទ្ធភាព​នៃ​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ក្រុង​តេ​ហេ​រ៉​ង់ ក្រសួងការ​បរទេស​អុី​រ៉​ង់​ថ្លែង​កាលពី​ថ្ងៃ​ទី​២៨​ឧសភា​ថា អុី​រ៉​ង់​ពុំ​មើលឃើញ​ទស្សនវិស័យ​ណាមួយ​នៃ​ការ​ចរចា ជាមួយ​សហរដ្ឋអាមេរិក​ឡើយ​។ លោក​ដូ​ណា​ល់​ត្រាំ​កាលពី​ឆ្នាំទៅ​មិ​ញ​បាន​បរិហារ កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥​ដែល​កម្រិត​សកម្មភាព​នុយក្លេអ៊ែរ​របស់​អុី​រ៉​ង់…

ប្រទេស​អុី​រ៉​ង់ ៖ ក្រោយ​សេចក្ដីថ្លែងការណ៍​ដោយ​សុទិដ្ឋិនិយម​នានា របស់​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ លើ​លទ្ធភាព​នៃ​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ក្រុង​តេ​ហេ​រ៉​ង់ ក្រសួងការ​បរទេស​អុី​រ៉​ង់​ថ្លែង​កាលពី​ថ្ងៃ​ទី​២៨​ឧសភា​ថា អុី​រ៉​ង់​ពុំ​មើលឃើញ​ទស្សនវិស័យ​ណាមួយ​នៃ​ការ​ចរចា ជាមួយ​សហរដ្ឋអាមេរិក​ឡើយ​។

លោក​ដូ​ណា​ល់​ត្រាំ​កាលពី​ឆ្នាំទៅ​មិ​ញ​បាន​បរិហារ កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥​ដែល​កម្រិត​សកម្មភាព​នុយក្លេអ៊ែរ​របស់​អុី​រ៉​ង់ ហើយ​បង្កើត​ឡើង​វិញ​ការ​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​បំផុត​លើ​ក្រុង​តេ​ហេ​រ៉​ង់​ដោយ​សង្ឃឹមថា អាច​ចាប់បង្ខំ​របប​អុី​រ៉​ង់​ឲ្យ​ចរចា​ឡើង​វិញ​ពី​សន្ធិសញ្ញា​ថ្មី​មួយ​។ ក្នុង​ពេល​បំពេញ​ទស្សនកិច្ច​នៅ​ជប៉ុន លោក​ត្រាំ​ថ្លែង​កាលពី​ថ្ងៃ​ទី​២៧​ឧសភា​ថា ខ្ញុំ​យល់​ថា​អុី​រ៉​ង់​នឹង​យល់ព្រម​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ ដែល​ប្រសើរ​ហើយ​ខ្ញុំ​គិត​ថា​នោះ​ជា​លទ្ធភាព​មួយ​។

ពេល​សូរ​ពី​លទ្ធភាព​នោះ​អ្នកនាំពាក្យ​ក្រសួងការបរទេស​អុី​រ៉​ង់ លោក​ABBAS MOUSAVI​ឆ្លើយ​ថា បច្ចុប្បន្ន​លោក​ពុំ​ទាន់​មើលឃើញ​ទស្សនវិស័យ​ណាមួយ​នៃ​ការ​ចរចា​ជា​ថ្មី​ជាមួយ​អា​មេ​រិ​ក​ឡើយ​។ អី​ុ​រ៉​ង់​មិន​ចាប់អារម្មណ៍​លើ​ពាក្យ​ដែល​ចេះ​តែ​និយាយ​នោះ​ឡើយ​។ អ្វី​ដែល​សំខាន់​គឺ​ការ​ផ្លាស់​ប្ដូរ​ជំហ​និង​ឥរិយាបថ​។

ការ​គាបសង្កត់​លើ​អុីរ៉​ង់​ត្រូវ​បាន​បង្កើន​យ៉ាង​ខ្លាំង​កាលពី​ខែ​កន្លង​ទៅ ជាមួយ​ការ​បញ្ចប់​ការ​អនុគ្រោះ របស់​អា​មេ​រិ​ក​ដល់​ប្រទេស​មួយ​ចំនួន​បន្ត​នាំ​ចូល​ប្រេង​អុី​រ៉​ង់​។ អា​មេ​រិ​ក​នៅ​បាន​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​មួយ​និង​កងទ័ព​ទៅ​កាន់​ម​ជ្ឈឹ​ម​បូព៌ា ខណៈ​ក្រសួងការបរទេស​អា​មេ​រិ​ក​បញ្ចូល​កងកម្លាំង​បដិវត្តន៍​អុី​រ៉​ង់​ទៅ​ក្នុង​បញ្ជីខ្មៅ​របស់​ខ្លួន​។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្រុង​តូ​ក្យូ លោក​ត្រាំ​អះអាង​ថា សហរដ្ឋអាមេរិក​ពុំ​ស្វែងរក​ការ​ផ្លាស់​ប្ដូរ​របប​អុី​រ៉​ង់​ឡើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ