ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​ដែល​ជួយ​ឲ្យ​អ្នក​ចៀសវាង​ការ​ញៀន​ប្រើ​ស្មា​ត​ហ្វូ​ន

4 ឆ្នាំ មុន

យោង​ទៅ​តាម​សារព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា អ្នក​វិទ្យាសាស្ត្រ​បាន​បង្ហាញ​ឲ្យ​ដឹង​ពី​កត្តា​ទាំង ៤ ដែល​ជំរុញ​ឲ្យ​មនុស្ស​ឆែក​មើល​ស្មា​ត​ហ្វូ​ន​ជា​ប្រចាំ ។ ក្រុម​អ្នក​ស្រាវជ្រាវ​មួយ​មក​ពី​សាកលវិទ្យាល័យ University of…

យោង​ទៅ​តាម​សារព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា អ្នក​វិទ្យាសាស្ត្រ​បាន​បង្ហាញ​ឲ្យ​ដឹង​ពី​កត្តា​ទាំង ៤ ដែល​ជំរុញ​ឲ្យ​មនុស្ស​ឆែក​មើល​ស្មា​ត​ហ្វូ​ន​ជា​ប្រចាំ ។ ក្រុម​អ្នក​ស្រាវជ្រាវ​មួយ​មក​ពី​សាកលវិទ្យាល័យ University of Washington បាន​សម្ភាសន៍​ប្រជាជន​សាមញ្ញ​ដែល​មក​ពី​ក្រុម​អាយុ​ខុស​ៗ​គ្នា​ដើម្បី​ស្វែង​យល់​ពី​កត្តា​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ចេះ​តែ​ចង់​ឆែក​មើល​ស្មា​ត​ហ្វូ​ន​ខ្លាំង​ជាងគេ ។ ជាដំបូង​យើង​ត្រូវ​ទទួលស្គាល់​ថា​ទំនាក់ទំនង​ដែល​យើង​មាន​ជាមួយនឹង​ស្មា​ត​ហ្វូ​ន​អាច​នឹង​មាន​ន័យ​ពិតមែន តែ​ខ្លះ​ទៀត​ក៏​បង្ក​ឲ្យ​ខាតបង់​ពេលវេលា​ដែរ ។

អ្នក​នាង Alexis Hiniker ដែល​ជា​អ្នកនិពន្ធ​ចូលរួម​ក្នុង​ការ​ស្រាវជ្រាវ​ខាងលើ និង​ជា​ជំនួយការ​សាស្ត្រាចារ្យ​នៅ​មហាវិទ្យាល័យ​ព័ត៌មានវិទ្យា​ក្រោម​សាកលវិទ្យាល័យ University of Washington បាន​និយាយ​ថា «​ជា​ច្រើន​ឆ្នាំ​មកនេះ ខ្ញុំ​បាន​តាមដាន​បទ​ពិសោធន៍​របស់​មនុស្ស​ជាមួយនឹង​ស្មា​ត​ហ្វូ​ន និង​ស្តាប់​ពួក​គេ​និយាយ​ពី​អារ​ម្ម​ណ័​ធុញថប់​ពេល​ដែល​ពួក​គេ​ប្រើ​ទូរស័ព្ទ​របស់​ពួក​គេ ។

ពេល​ដែល​ពួក​យើង​សួរ​ថា​តើ​ពួក​គេ​គិត​ថា​អ្វី​មាន​ន័យ​ជាងគេ​ក្នុង​ការ​ប្រើប្រាស់​ទូរស័ព្ទ ពួក​គេ​និយាយ​ថា​មិន​មាន​អ្វី​ទេ​។ វា​ពិតជា​បាន​ជំរុញ​ដល់​ទឹកចិត្ត​ខ្ញុំ​ណាស់​។ ដំណោះស្រាយ​គឺ​មិនមែន​បោះបង់​បច្ចេកវិទ្យា​នេះ​ទេ វា​ផ្តល់​តម្លៃ​ធំ​ណាស់​។ ដូច្នេះ​សំណួរ​សំខាន់​គឺ តើ​ពួក​យើង​គួរតែ​ជួយ​គាំទ្រ​ដល់​តម្លៃ​នេះ​ដោយ​មិន​នាំ​យក​រាល់​កត្តា​អវិជ្ជមាន​បាន​ដោយ​វិធី​ណា? » ។

អ្នក​នាង និង​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​សម្ភាសន៍​អ្នក​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ចំនួន​បី​ក្រុម​គឺ​សិស្ស​វិទ្យាល័យ និស្សិត និង​មនុស្ស​ពេញវ័យ​ដែល​បាន​បញ្ចប់​កម្រិត​បរិញ្ញាប័ត្រ ហើយ​ពួក​គេ​ប្រទះ​ឃើញ​កត្តា​ចំនួន ៤ ដែល​ធ្វើ​ឲ្យ​មនុស្ស​ចង់​ប្រើ​ស្មា​ត​ហ្វូ​ន ។ ក្នុង​នោះ​រួម​មាន​ពេល​ដែល​មិន​មាន​អ្វី​ធ្វើ​ដូច​ជា​កំពុង​តែ​រង​ចាំ​មិត្តភក្តិ មុន​ពេល​ធ្វើ​កិច្ចការ​ដែល​មិន​ចង់​ធ្វើ ឬ​កិច្ចការ​ដែល​ធ្វើ​ដដែល​ៗ ពេល​ដែល​ឆ្គង​ឬ​មិនដឹង​និយាយ​អ្វី និង​ពេល​ដែល​ទទួល​បាន​សារ ឬ Notification ។

អ្នក​ស្រាវជ្រាវ​ខាងលើ​ក៏​បាន​ប្រាប់​ពី​វិធី​មួយ​ចំនួន​ដើម្បី​ជៀសវាង​ការ​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ញឹកញាប់​ដែរ​។ វិធី​ដែល​ល្អ​ជាងគេ​គឺ​ការ​ស្វែង​យល់​បន្ថែម​ទាក់ទិន​នឹង​មូលហេតុ​ដែល​អ្នក​ប្រើ​ទូរស័ព្ទ ។ អ្នក​គួរតែ​តាមដាន​ពី​បទ​ពិសោធន៍​ដែល​អ្នកមាន​ពេល​ដែល​ប្រើ​កម្មវិធី​ទូរស័ព្ទ​នីមួយ​ៗ ហើយ​ផ្តោត​សំខាន់​តែ​លើ​សកម្មភាព​ដែល​មាន​ន័យ​ខ្លាំង​សម្រាប់​អ្នក​ដូច​ជា​ប្រើប្រាស់​ដើម្បី​ទាក់ទង​នឹង​មិត្តភក្តិ និង​សមាជិកគ្រួសារ​ជាដើម ។ អ្នក​ក៏​អាច​តាមដាន​ការ​ប្រើប្រាស់​តាម​រយៈ​ចំណុច​ពិសេស​ៗ​ដែល​មាន​លើ​ស្មា​ត​ហ្វូ​ន​ដូច​ជា Screen Time របស់ Apple ជាដើម ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ