ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ប្រកាស​ថា កម្ពុជា​ត្រូវការ​អ្នក​វិនិយោគ​ជប៉ុន​មក​ធ្វើការ​វិនិយោគ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ថា កម្ពុជា​ត្រូវការ​អ្នក​វិនិយោគ​ជប៉ុន​មក​ធ្វើការ​វិនិយោគ​លើក​គ្រប់​វិស័យ ។ សម្តេច​បាន​លើក​ឡើង​ក្នុង​សិក្ខាសាលា​ស្តី​ពី​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​២៩ ខែឧសភា​នេះ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ថា កម្ពុជា​ត្រូវការ​អ្នក​វិនិយោគ​ជប៉ុន​មក​ធ្វើការ​វិនិយោគ​លើក​គ្រប់​វិស័យ ។ សម្តេច​បាន​លើក​ឡើង​ក្នុង​សិក្ខាសាលា​ស្តី​ពី​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​២៩ ខែឧសភា​នេះ នៅ​ទីក្រុង​តូ​ត្យូ ប្រទេស​ជប៉ុន យ៉ាង​ដូច្នេះ​ថា​«​ក្នុង​គ្រប់​បរិការណ៍​នៃ​ដំណើរ​អភិវឌ្ឍន៍​ឧស្សាហកម្ម​របស់​ខ្លួន​កម្ពុជា​ពិតជា​ត្រូវការ​អ្នក​វិនិយោគ​ជប៉ុន បន្ថែម​កាន់តែ​ច្រើន​ទៀត​លើ​គ្រប់​វិស័យ ។

ពិសេស​ការ​កែ​ច្នៃ​ម្ហូបអាហារ​ដែល​ប្រើប្រាស់​វត្ថុធាតុដើម​ក្នុងស្រុក អេកូ​ទេសចរណ៍ ឧស្សាហកម្ម​ត​ភ្ជាប់​ខ្សែ​ចង្វាក់ ផលិតកម្ម​ក្នុងស្រុក និង​តំបន់ ហើយ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ធនធានមនុស្ស​សម្រាប់​វិស័យ​ឧស្សាហកម្ម​ជាដើម ។ សម្តេច​តេ​ជោ​សូម​ស្វាគមន៍​ចំពោះ​រាល់​ការ​សម្រេចចិត្ត​ដ៏​ឈ្លាសវៃ​របស់​អ្នក​វិនិយោគ​បរទេស​ទាំងអស់​ជា​ពិសេស​អ្នក​វិនិយោគ​ជប៉ុន ដែល​បាន​ជ្រើសរើស និង​មាន​បំណង​ជ្រើសរើស​កម្ពុជា​ជា​គោលដៅ​វិនិយោគ​ដ៏​មាន​សក្ដានុពល​ខ្ពស់ ក្នុង​ការ​ចាប់ផ្ដើម ឬ​ពង្រីក​អាជីវកម្ម​របស់​ខ្លួន ហើយ​សម្តេច​សូម​ធានា​ជូន​អ្នក​វិនិយោគ​គ្រប់​រូប​នូវ​បរិស្ថាន​ប្រកបដោយ​ភាព​អំណោយ ផល ជា​ពិសេស គឺ​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នយោបាយ​ក៏​ដូច​ជា ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ក្រប​ខណ្ឌ​ច្បាប់ និង​ស្ថាប័ន​ដែល​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព គណនេយ្យ​ភាព និង​ភាព​អាច​ប៉ាន់​ប្រមាណ​បាន ។

សម្តេច​គូសបញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ផ្ដល់​កិច្ច​ស​ម្រ ប​សម្រួល​រាល់​នីតិវិធី​រដ្ឋបាល និង​អមដំណើរ​នៅ​តាម​គ្រប់​ដំ​ណា​កា់ល​នៃប្រតិបត្តិ​កា​រវិ​និ យោគ​របស់​លោក​នៅ​កម្ពុជា ។ ជាមួយ​គ្នា​នេះ​សម្តេច​ក៏​បាន​លើក​ឡើង​ថា កម្ពុជា​-​ជប៉ុន​កំពុង​ស្ថិត​ក្នុង​ដំណើរការ​នៃ​ការ​ចរចា​លើ​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ជៀសវាង​ការ​យកពន្ធ ត្រួត​គ្នា និង​ការ​បង្ការ​ការ​កិបកេង​បន្លំ​ពន្ធ ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់​ចំណូល ។ សម្តេច​សង្ឃឹមថា ប្រទេស​យើង​ទាំង​ពីរ​នឹង​អាច​បញ្ចប់​ការ​ចរចា​កិច្ចព្រមព្រៀង​នេះ ឱ្យ​បាន​ឆាប់រហ័ស​នា​ពេល​ខាង​មុខ ។

កិច្ចព្រមព្រៀង និង​អនុស្សា​រណៈ​យោគយល់​គ្នា​ទាំងនេះ​នឹង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ពង្រឹង និង​ទាក់ទាញ​ការ​វិនិយោគ​ព្រមទាំង​គាំទ្រ​ដល់​សកម្មភាព​វិនិយោគ​ជប៉ុន​នៅ​កម្ពុជា ។ ការ​វិនិយោគ​របស់​ជប៉ុន​ទាំងអស់​នៅ​កម្ពុជា​នេះ​មិន​ត្រឹមតែ​នាំ​មក​នូវ​ប្រាក់​ចំណេញ​ដល់​អ្នក​វិនិយោគ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ចូលរួម​ចំណែក​ដល់​ការ​រក្សា​ស្ថិរភាព​យូរអង្វែង​នៅ​កម្ពុជា​ក៏​ដូច​ជា​នៅ​ក្នុង​តំបន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ