ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិសកំពុងតាមស្វែងរក​ចាប់ខ្លួនបុរស​ទាំង២នាក់​នេះ..!

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជន​ដៃដល់​ជាខ្មាន់កាំភ្លើងទាំង​២​នាក់ ត្រូវ​សមត្ថកិច្ច​ក្តាប់​បាន​មុខសញ្ញា​អស់ហើយ និង​កំពុង​ដុត​ដៃជើង​តាម​ចាប់ខ្លួន យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ផងដែរ ​ក្រោយពីកើត​មានការ​ផ្ទុះអាវុធ​ចំនួន៣​គ្រាប់​ ដែល​​កើតឡើងដោយសារ​តែ​រឿង​ប្រចណ្ឌ​នឹង​អតីត​គូស្នេហ៍ បណ្តាល​ឱ្យ​នារី​វ័យក្មេង​ម្នាក់​ ដែល​កន្លង់​ជា​ច្រើន​ចោមរោមនោះ…

រាជធានី​ភ្នំពេញ ៖ ជន​ដៃដល់​ជាខ្មាន់កាំភ្លើងទាំង​២​នាក់ ត្រូវ​សមត្ថកិច្ច​ក្តាប់​បាន​មុខសញ្ញា​អស់ហើយ និង​កំពុង​ដុត​ដៃជើង​តាម​ចាប់ខ្លួន យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ផងដែរ ​ក្រោយពីកើត​មានការ​ផ្ទុះអាវុធ​ចំនួន៣​គ្រាប់​ ដែល​​កើតឡើងដោយសារ​តែ​រឿង​ប្រចណ្ឌ​នឹង​អតីត​គូស្នេហ៍ បណ្តាល​ឱ្យ​នារី​វ័យក្មេង​ម្នាក់​ ដែល​កន្លង់​ជា​ច្រើន​ចោមរោមនោះ រង​របួស​ដោយ​គ្រាប់​កាំភ្លើងខ្លី​១​គ្រាប់​ចំ​ភ្លៅ​ខាងស្តាំ ។

ហេតុការណ៍​កើតឡើង​ កាលពី​វេលា​ម៉ោងប្រមាណ​២​និង​២០​នាទី​រំលង​អធ្រាត្រ​ ឈានចូល​ថ្ងៃ​ទី​២៨ ខែឧសភា នៅ​ក្នុង​ក្លិប​កម្សាន្តយីហោ​«​លុ​ច្ស​សារី​» ដែល​មាន​ទីតាំង​ផ្ទះ​លេខ៥៣ ផ្លូវ​លេខ​២១៤ ភូមិ​៥ សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ។ ប៉ុន្តែ​ដោយសារ​តែ​នារី​រង​គ្រោះ មានការ​លាក់​លៀម​នឹង​ឪពុក​ម្តាយ​របស់​ខ្លួន ទើប​មិន​មាន​បណ្តឹង​ភ្លាម​ៗ ​ត្រូវ​បាន​ធ្វើ​ឡើង​នោះ​ទេ ។ លុះ​រហូត​ដល់​វេលា​ម៉ោង​១​ ​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៨ ខែឧសភា ទើប​ក្រុម​គ្រួសារ​មក​ប្តឹង​​សមត្ថ​កិច្ច​មូលដ្ឋាន​ឱ្យ​បានដឹង និង​កំពុង​តែ​ស្វែង​តាម​រក​ចាប់ខ្លួន​ក្រុម​ខ្មាន់កាំភ្លើង​២​នាក់តែម្តង ។

ប្រភព​ព​័ត៌មាន​ពី​មន្ត្រី​សមត្ថកិច្ច​មូលដ្ឋាន​មួយរូប​ឱ្យ​ដឹង​ថា នារី​រង​គ្រោះ​ក្នុង​ករណី​នេះ​ឈ្មោះ នឹម លី​ណា អាយុ​២៩​ឆ្នាំ មាន​មុខរបរ​លក់ដូរ មាន​ទីលំនៅ​ផ្ទះ​លេខ​៥៣ ផ្លូវ​លេខ​៣៣៨ សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន ។

មុន​ពេល​កើតហេតុ កាលពី​យប់​ថ្ងៃ​ទី​២៧ ខែឧសភា​កន្លង​ទៅ នារី​រង​គ្រោះ​បាន​ចូល​លេង​នៅ​ក្នុង​ក្លិប​កម្សាន្ត​លុ​ច្ស​សារី​ ជាមួយនឹង​បុរស​ម្នាក់ ។ ខណៈ​នារី​រង​គ្រោះ​កំពុង​អង្គុយ​នែបនិត្យ​កៀកកើយ​គ្នា​ជាមួយនឹង​បុរស​ជា​គូស្នេហ៍​នៅ​នឹង​តុ​សា​ឡុ​ង​តែ​២​នាក់​នោះ ស្រាប់តែ​លេចមុខ​បុរស​២​នាក់ ក្នុង​នោះ​មាន​បុរស​ម្នាក់​ជា​អតីត​អ្នក​ស្និទ្ធស្នាល ​ជាមួយ​នាង​ពី​ពេល​មុន​ ក៏​បាន​ចូល​មក​លេង​កម្សាន្ត​ក្នុង​ក្លិប​ខាងលើ​នេះ​ដែរ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ពេល​បុរស​ជា​ជន​ដៃដល់​ទាំង​២​នាក់​ដើរ​ចូល​ក្លិប​ទៅ​ដល់​ខាងក្នុង​ ក៏​ដើរ​ហួស​ទៅ​អង្គុយ​តុ​មួយ​ផ្សេង​ទៀត ។ ពេល​នោះ បុរស​ជា​អតីត​មិត្ត​ស្គាល់គ្នា​ជិត​ស្និទ្ធ​ក៏​បានយក​កែវ​ស្រា​ទៅ​ជល់​នឹង​បុរស​ម្នាក់​ដ ែល​កំពុង​តែ​អង្គុយ​ជាមួយនឹង​នារី​រង​គ្រោះ តែ​ត្រូវ​បុរស​ម្នាក់​នោះ​បដិសេធ​មិន​ជល់​ជាមួយ ធ្វើ​ឱ្យ​បុរស​ម្នាក់​ខាងលើ​ខឹង​ក៏​ទះកំផ្លៀង​បុរស​ជា​គូស្នេហ៍​ថ្មីនោះ​មួយ​ដៃ ។

ពេល​នោះ​ ក៏​កើត​មានការ​ប្រវាយប្រតប់​គ្នា​ទៅ​វិញ​ទៅ​មក ទាំង​បុរស​ជា​អតីត​មិត្ត​ប្រុស និង​បុរស​ម្នាក់​ទៀត​ជា​មិត្តភក្តិ​ក៏​បាន​ដក​អាវុធ​ខ្លី​មិន​ស្គាល់​ម៉ាក​ចំនួន​២​ដើម កាន់​ក្នុង​ដៃ​បាញ់​ចំនួន​៣​គ្រាប់​ផ្ទួន​ៗ​គ្នា សំដៅ​ទៅ​លើ​បុរស​ជា​មិត្ត​ថ្មី​របស់​នារី​រូប​នោះ តែ​ត្រូវ​បាន​ក្រុមសន្តិសុខ​យាម​នៅ​ទីនោះ​ ជួយ​ចាប់​ធ្វើ​ឱ្យ​ប្លាត​១​គ្រាប់​ទៅ​ត្រូវ​ភ្លៅ​ខាងស្តាំ​របស់​នាងរង​របួស ។

ភ្លាម​នោះ នារី​រង​គ្រោះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​តបា​ត់ទៅ ចំណែ​កឯ​ជន​ដៃដល់​ទាំង​២​នាក់់​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​អស់ ។ ពាក់ព័ន្ធ​ទៅ​នឹង​ករណី​នេះ មិន​មាន​អ្នក​ណា​ម្នាក់​បាន​រាយការណ៍ ឬ​ក៏​ប្តឹង​សមត្ថកិច្ច​ឡើយ​គ ឺ​ហាក់បីដូចជា​មានការ​លាក់លៀម​ចំពោះ​កម្លាំង សមត្ថកិច្ច​មូលដ្ឋាន​យ៉ាង​ខ្លាំង ទាំង​ម្ចាស់​ក្លិប និងខាង​នារី​រង​គ្រោះ ។ លុះដល់​ម៉ោង​ប្រមាណ​ជា​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៨ ខែឧសភា ទើប​ខាង​ឪពុក​ម្តាយ​របស់​នារី​រង​គ្រោះ មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​បឹង​រាំង និង​បង្ក​ឱ្យ​មានការ​ភ្ញាក​់ផ្អើល​តែ​ម្តង ។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​សំណាក់​ក្រុម​គ្រួសារ​របស់​នារី​រង​គ្រោះ​ហើយ សមត្ថកិច្ចខណ្ឌដូនពេញ បាន​ទៅ​ធ្វើការ​សាកសួរ​ព័ត៌មាន​ពី​នារី​រង​គ្រោះ​ដល់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត អំពី​ដំណើរ​ដើមទង​ដែល​ទំនងជា​កើតឡើង​ដោយសារ​តែរឿង​ប្រចណ្ឌ​ជាមួយ​គូស្នេហ៍ ទើប​បង្ក​ឱ្យ​មានការផ្ទុះអាវុធ​ចំនួន​៣​គ្រាប់ ហើយ​នាង​ត្រូវ​គ្រាប់កាំភ្លើង​១​គ្រាប់​ចំ​ភ្លៅ​ខាងស្តាំ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ