ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ៖កូនស្រី​មាន​ក្តី​ស្រមៃ​៉​ខ្ពស់​ ជាង​ការ​គិត​របស់ខ្ញុំទៅទៀត…

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ជាមួយនឹង​ការ​ពោល​ពាក្យ​លំបាក​នេះ អ្នកស្រី ឈឿ​ន ឈុ​ន​លី ក៏​បាន​លើក​សរសើរ​​កូន​ស្រី​ពិការ​នេះ​ដែរ​ថា «​ពិតមែនតែ​នាង​ពិការ និង​បង្ក​ការ​លំបាក​ច្រើន​ដល់​ខ្ញុំ តែ​ស្រី​ហង្ស…

ខេត្តបាត់ដំបង ៖ ជាមួយនឹង​ការ​ពោល​ពាក្យ​លំបាក​នេះ អ្នកស្រី ឈឿ​ន ឈុ​ន​លី ក៏​បាន​លើក​សរសើរ​​កូន​ស្រី​ពិការ​នេះ​ដែរ​ថា «​ពិតមែនតែ​នាង​ពិការ និង​បង្ក​ការ​លំបាក​ច្រើន​ដល់​ខ្ញុំ តែ​ស្រី​ហង្ស រៀន​ពូកែ​ខ្លាំង​ណាស់ ។ កាលពី​នៅ​រៀន​ថ្នាក់​បឋម​ ឬ​ថ្នាក់មធ្យមសិក្សា នាង​រៀន​ជាប់​លេខ​១​ស្ទើរ​រាល់​ខែ​ឬ​រាល់​ឆ្នាំ តែ​ពេល​ទៅ​រៀន​នៅ​វិទ្យាល័យ ចំណាត់ថ្នាក់​នាង​បាន​ថយ​ចុះ​បន្តិច​ មក​ត្រឹម​ចន្លោះ​ពី​លេខ​២ ​ដល់​លេខ​
៤»

អ្នកស្រី ឈុ​ន លី ក៏​បាន​លើក​ឡើង​ដែរ​ថា កាលពី​ស​ប្ដា​ហ៍​មុន​នេះ​ កូនស្រី​គាត់​ត្រូវ​បាន​ឯកឧត្តម លោក
​ជំទាវ នៅ​ក្នុង​ក្រសួង និង​តាម​ស្ថាប័នរដ្ឋ​មួយ​ចំនួន ជួយ​ឧបត្ថម្ភ​ជា​ថវិកា និង​សម្ភារ​សិក្សា​មួយ​ចំនួន ថែម​ទាំង​ទ​ទូល​បាន​អំណោយ​ម៉ូតូ​១​គ្រឿង​ពី​លោក​ឯកឧត្តម ខៀវ កា​ញា​រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ទៀត​ផង ដែល​ជា​ការ​លើកទឹកចិត្ត​ដល់​កូនស្រី​គាត់​ក្នុង​ការ​ប្រឹងប្រែង​រៀនសូត្រ ។

អ្នកស្រី​បាន​និយាយ​ទៀត​ថា កូនស្រី​ពិការ​នេះ មាន​ក្ដី​ស្រ​ម៉ៃ​ខ្ពស់​ជាង​ការ​គិត​របស់​គាត់​ទៅ​ទៀត អំពី​ការងារ​និង​ការ​រៀនសូត្រ​ទៅ​ថ្ងៃ​អនាគត ហើយ​ពេល​នៅផ្ទះ​នាង​មិន​បាន​ធ្វើ​អ្វី​ក្រៅ​តែ​ពី​មើលសៀវភៅ​នោះ​ទេ ។ គួររំលឹកថា៖ លោក​រដ្ឋមន្ត្រី ខៀវ កា​ញា​រី​ទ្ធ ផ្តល់​ម៉ូតូ​ឱ្យ​គេ​ឌុ​បនាង​ម​ករៀន

នៅ​ក្នុង​ថ្នាក់រៀន​ដ៏​ស្ងាត់ជ្រងំ នា​វេលា​ថ្ងៃត្រង់​ទៅ​ហើយ គេ​ឃើញ​មាន​តែ​យុវ​សិស្ស​២​នាក់​ប៉ុណ្ណោះ​ ដែល​សម្ងំ​នៅ​ក្នុង​ថ្នាក់ គឺ​កញ្ញា ស៊ិ​ន ស្រី​ហង្ស និង​មិត្តសម្លាញ់​របស់​នាង វិ​ន ស្រី​ជី​ម ។ ស្រី​ហង្ស​អង្គុយ​លើ​រទេះ រុញ​តូច​មួយ ខណៈ​ស្រី​ជី​ម មិត្តសម្លាញ់​អង្គុយ​អម​យ៉ាង​កៀក​នៅ​ខាងឆ្វេង​ដៃ ដែល​មាន​តែ​ប៊ិក និង​សៀវភៅ​ប៉ុណ្ណោះ​ នៅ​ចំពោះ​មុខ​ពួក​នាង ។

ស្រី​ហង្ស បាន​រៀបរាប់​ជា​ច្រើន​ នៅ​ក្នុង​គ្រានោះ អំពី​ដំណើរ​ជីវិត​ និង​ការ​សិក្សា​របស់​នាង ចាប់តាំងពី​ថ្នាក់ដំបូង ​រហូត​នាង​បាន​មក​រៀន​ថ្នាក់​ទី​១១ នៅ​វិទ្យាល័យ​សំឡូត នា​បច្ចុប្បន្ន​។ ប៉ុន្តែ​ការ​បរិយាយ​របស់​នាង ហាក់​មិន​បាន​និយាយ​អំពី​គោលដៅ​ច្បាស់លាស់ នៃ​ការ​សិក្សា​ទេ បើ​ទោះជា​នាង​បាន​ទ​ទូល​ស្គាល់​ខ្លួនឯង​ថា ជា​សិស្ស​ពូកែ​គ្រាន់បើ​ក្ដី​។ ផ្ទុយ​ទៅ​វិញ នាង​បែរជា​បង្ហើប​ឲ្យ​ដឹង​ពី​ជំនាញ​ដែល​កំពុង​ស្ថិត​ក្នុង​ក្ដី​ស្រ​ម៉ៃ​របស់​នាង ខុស​ពីមុខ​ការ​សិក្សា​សព្វថ្ងៃ​ទៅ​វិញ ។

ក្តី​ស្រ​ម៉ៃ​ចង់​ក្លាយជា​តារា​ចម្រៀង​និង​ពិធីករ នៅ​ពេល​សួរ​ថា ប្រ​សិន​នាង​បាន​រៀន​ដល់​ថ្នាក់​មហាវិទ្យាល័យ តើ​នាង​នឹង​ចាប់​យក​ជំនាញ​អ្វី ? ស្រី​ហង្ស គ្រវីក្បាល ហាក់​រារែក​បន្តិច​ក្នុង​ការ​ផ្ដល់​ចម្លើយ តែ​យ៉ាងណា​នាង​ឆ្លើយ​ថា «​ខ្ញុំ​នឹង​ខំរៀន​ចប់​ថ្នាក់​មហាវិទ្យាល័យ​…​តែ​ខ្ញុំ​មិន​ទាន់​បាន​គិត​ចាប់​យក​ជំនាញ​អ្វី​ឲ្យ​ជាក់លាក់​នៅឡើយ​ទេ​…​ តែបើ​ខ្ញុំ​ចង់​ចាប់​យក​ជំនាញ​អ្វីមួយ ខ្ញុំ​ត្រូវ​សួរ​ខ្លួនឯង​ថា តើ​អាច​ធ្វើ​បាន​ឬ​អត់ បើ​ខ្លួនឯង​ពិការ​អ​ញ្ចឹ​ង ? ដូច្នេះ​ខ្ញុំ​មិន​ទាន់​គិត​ពី​រឿ​ន​ហ្នឹង​ទេ​» ។

នៅ​ក្នុង​ក្ដី​ស្រ​ម៉ៃ​របស់​នាង​នៅ​ពេល​នេះ ក្រៅពី​ការ​សិក្សា តើ​នាង​ចង់​ធ្វើ​អ្វី​នៅ​ថ្ងៃ​អនាគត ? ស្រី​ហង្ស ហាក់​បាន​បង្ហាញ​នៅ​ភាព​រីករាយ រួច​ផ្ដល់​ចម្លើយ​ទាំង​ញញឹម​ថា «​ខ្ញុំ​ចង់​ក្លាយជា​តារាចម្រៀង ឬ​ធ្វើ​ជា​ពិធីករ​ក្នុង​កម្មវិធី​ផ្សាយ​ព័ត៌មាន​តាម​កញ្ចក់​ទូរ​ទស្ស ឬ តាម​វិទ្យុផ្សាយសំឡេង​ណាមួយ ។ ព្រោះ​ខ្ញុំ​មើលទៅ​ការងារ​បែប​ហ្នឹង ប្រហែល​ខ្ញុំ​អាច​ធ្វើ​បាន ហើយ​ខ្ញុំ​ក៏​ចេះ​ច្រៀង​ខ្លះ​ៗ​ដែរ​» ។

អ្នកស្រី ឈឿ​ន ឈុ​ន​លី បាន​សើច​…​ដែល​បង្ហាញ​ពី​ភាព​រីករាយ​ផង​ដែរ ហើយ​ថែម​ទាំង​ងក់ក្បាល ស្វា​គមន៍​​ទៀត​ផង នៅ​ពេល​ឮ​ថា កូនស្រី​មាន​ចំណង់​ចំណូលចិត្ត​ផ្នែក​សិល្បៈ​បែប​នេះ ។ អ្នកស្រី​បាន​ចាក់​ខ្សែ​បណ្ដោយ​តាម​កូនស្រី​ថា តាម​ពិត​កូនស្រី​គាត់​ចេះ​ច្រៀង និង​ធ្លាប់​ប្រឡង​ចម្រៀង​តាម​ខុន​សឺត ដែល​សម្ដែង​តាម​ភូមិ​ជាប់​លេខ​១​ទៀត​ផង ។

អ្នកស្រី​ហាក់​មាន​សុទិដ្ឋិនិយម​ថា «​ខ្ញុំ​មាន​ជំនឿ​ថា ស្រី​ហង្ស នឹង​ធ្វើ​ការ​ងារ​នេះ​បាន ។ ព្រោះ​នាង​ចូល​ចិត្ត​បែប​នេះ ហើយ​ពេល​ដែល​នាង​បាន​ជួប​ជាមួយ​លោក ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ស្រី​ហង្ស ក៏​បាន​និយាយ​ពី​ចំណង់​ចំណូលចិត្ត​របស់​នាង ប្រាប់​គាត់​ដែរ នៅ​ពេល​គាត់​សួរនាំ​អំពី​រឿង​អនាគត​» ។

អ្នកស្រី ឈឿ​ន ឈុ​ន​លី បាន​និយាយ​អំពី​រឿង​នេះ​ថា លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​លោក​ជំទាវ បាន​ជួយ​ឧបត្ថម្ភ​ម៉ូតូ​១​គ្រឿង​ដល់​កូនស្រី​គាត់ ដើម្បី​លើកទឹកចិត្ត​ឲ្យ​ប្រឹងប្រែង​រៀនសូត្រ ហើយ​លោក​រដ្ឋមន្ត្រី ក៏​បាន​លើក​ឡើង​ដែរ​អំពី​ចំណង់​ចំណូលចិត្ត នាង​ស្រី​ហង្ស ដែល​មាន​បំណង​ចង់​ក្លាយជា​ពិធីករ​ផ្សាយ​ព័ត៌មាន ។

អ្នកស្រី បាន​ស្រង់​សម្តី​លោក ខៀវ កា​ញា​រី​ទ្ធ យ៉ាង​ដូច្នេះ​ថា លោក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​តប​វិញ​ថា លោក​នឹង​ជួយ​ជ្រោមជ្រែង នាង​ស្រី​ហង្ស តែ​ទុក​ឲ្យ​នាង​រៀន​ចប់​សិន ។ ព្រោះ​នៅ​ខេត្តបាត់ដំបង វិទ្យុ​ក៏​មាន​ទូរ​ទស្ស​ក៏​មាន ដូច្នេះ​ទុក​ឪ​កាស​ឲ្យ​នាង​រៀន​ចប់​សិន​ទើប​ជា​ការ​ល្អ ។

ទោះ​យ៉ាងណា ពាក់ព័ន្ធ​នឹង​កញ្ញា ស៊ិ​ន ស្រី​ហង្ស នេះ​ដែរ លោក ហួត សុខុម នាយក​វិទ្យាល័យ​សំឡូត បាន​មាន​ប្រសាសន៍​ថា ស៊ិ​ន ស្រី​ហង្ស ពិតមែនតែ​នាង​ពិការ តែ​នាង​ជា​សិស្ស​ពូកែ​ម្នាក់ ឧស្សាហ៍​ព្យាយាម​ក្នុង​ការ​រៀនសូត្រ​។

លោក​បាន​បន្ត​ថា ថ្ងៃ​ខ្លះ​នាង​ត្រូវ​រៀន​ដល់​ទៅ​២​ពេល ធ្វើ​ឲ្យ​នាង​មិន​បាន​ទៅ​ផ្ទះ​ទេ ដោយសារ​ពិបាកធ្វើ​ដំណើរ​ទៅ​មក​សាលា ។ ប៉ុន្តែ​នាង​មាន​មិត្តភក្ដិ​ជួយ​មើល​ការ​ខុស​ត្រូវ ពេល​ណា​មិន​បាន​ទៅ​ផ្ទះ ហើយ​បើ​ពិនិត្យ​លើ​ទិដ្ឋភាព​ជាក់ស្ដែង នាង​ពិតជា​ជួប​ការ​លំបាក​មែន តែ​យ៉ាងណា​មើលទៅ​នាង​មានការ​តស៊ូ​ខ្លាំង​ណាស់​ក្នុង​ការ​រៀនសូត្រ ។ គួររំលឹកទៀតថា៖ ដ្បិត​ខ្វះ​កាយសម្បទា​​…តែ​ប្រាជ្ញា សមត្ថ​ភាព តស៊ូ ឆន្ទះ​ និងក្តីប្រាថ្នា​មិន​​ខ្វះឡើយ

យើង​សូម​ជូនពរ​ចំពោះ​ស្រី​ហង្ស ដែល​មាន​ក្តី​ប្រាថ្នា​យ៉ាងណា​នោះ​សូម​ឱ្យ​ទទួល​ជោគជ័យ​ក្នុង​ជីវិត​កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ