សេចក្តីទុក្ខកើតអំពីលោភៈ
អ្វីក៏ដោយដែលកើតឡើងនៅក្នុងសកលចក្កវាឡនេះ មិនមែនដើម្បីតម្រូវទៅនឹងសេចក្ដីត្រូវការរបស់អ្នកណាមួយឡើយ គឺវាប្រព្រឹត្តទៅតាមតែច្បាប់ធម្មជាតិប៉ុណ្ណោះ បើទោះជាវាកើតមានស្របតាមសេចក្ដីប្រាថ្នាខ្លះ ក៏បានត្រឹមតែមួយរយៈដែលវាប្រព្រឹត្តទៅតែប៉ុណ្ណឹងឯងមិនឋិតថេរទេ ។ ដូច្នេះបើយើងមិនបានសិក្សាឲ្យឃើញពីលោកនេះទៅតាមសេចក្ដីពិតទេ យើងនឹងអន្ទះសាដេញចាប់របស់ដែលជាតម្រូវការរបស់ចិត្តនោះគ្មានទីបំផុតឡើយ នេះជាទុក្ខធំណាស់ ទុក្ខកើតអំពីលោភៈចង់បាននេះ…
ចែករំលែកព័តមាននេះ