ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេចក្តីសុខ​កើត​អំពី​ស្រឡាញ់​រាប់អាន​អ្នក​ដទៃ​ដោយ​ភក្តីភាព

4 ឆ្នាំ មុន

ដើម្បី​ឱ្យ​ជីវិត​បាន​សុខ​ចម្រើន​ដូច​បំណងប្រាថ្នា​នោះ បុគ្គល​គួរ​បើក​ចិត្ត​ឱ្យ​ទូលាយ ស្រឡាញ់​រាប់អាន​អ្នក​ដទៃ​ពិសេស​រាប់អាន​អ្នក​នៅ​ជាប់​ខ្លួន​យើង​ដែល​ជា​ការ​ស្រឡាញ់​ដោយ​ភក្តីភាព ស្រឡាញ់​ដោយ​មេត្តា ស្រឡាញ់​ដោយ​ចិត្ត​ស្មោះ ព្រោះថា​ការ​ស្រឡាញ់​អ្នក​ដទៃ​បែប​នេះ អាច​ដោះស្រាយ​នូវ​ឧបសគ្គ​ជីវិត​បាន ។ បង្កើន​ការ​ស្រឡាញ់​អ្នក​ដទៃ​ដោយ​ធម៌​មេត្តា​គឺៈ១-​សូម​សម្លឹង​មើល​អ្នក​ដទៃ​ថា​ជា​មិត្ត​រួម​កើត រួម​ចាស់…

ដើម្បី​ឱ្យ​ជីវិត​បាន​សុខ​ចម្រើន​ដូច​បំណងប្រាថ្នា​នោះ បុគ្គល​គួរ​បើក​ចិត្ត​ឱ្យ​ទូលាយ ស្រឡាញ់​រាប់អាន​អ្នក​ដទៃ​ពិសេស​រាប់អាន​អ្នក​នៅ​ជាប់​ខ្លួន​យើង​ដែល​ជា​ការ​ស្រឡាញ់​ដោយ​ភក្តីភាព ស្រឡាញ់​ដោយ​មេត្តា ស្រឡាញ់​ដោយ​ចិត្ត​ស្មោះ ព្រោះថា​ការ​ស្រឡាញ់​អ្នក​ដទៃ​បែប​នេះ អាច​ដោះស្រាយ​នូវ​ឧបសគ្គ​ជីវិត​បាន ។

បង្កើន​ការ​ស្រឡាញ់​អ្នក​ដទៃ​ដោយ​ធម៌​មេត្តា​គឺៈ
១-​សូម​សម្លឹង​មើល​អ្នក​ដទៃ​ថា​ជា​មិត្ត​រួម​កើត រួម​ចាស់ រួម​ឈឺ រួម​ស្លាប់​ជាមួយ​គ្នា​ទាំងអស់ មិន​ថា​អតីត អនាគត ឬ​បច្ចុប្បន្ន​ឡើយ ។

២-​សម្លឹង​មើល​ផ្នែក​ល្អ​នៃ​សត្វលោក និង​សម្លឹង​មើល​បំណងប្រាថ្នា​នៃ​សត្វលោក ដែល​ចង់បាន​សេចក្តីសុខ​ដូច​ៗ​គ្នា ព្រមទាំង​សម្លឹង​មើល​សង្ខារលោក​តាម​សេចក្តី​ពិត​ផង​ ។

៣-​មាន​សេចក្តី​សន្តោស គឺ​មានការ​ពេញចិត្ត​តាម​មាន តាម​បានជា​ភូមិឋាន​ក្នុង​ជីវិត មានបាន​យ៉ាងណា​ក៏​ព្រម​ល្មម​យ៉ាងនោះ មិន​ប្រកាន់​ស្អិត សូម​ឱ្យ​សាធុជន​គិត​ថា មាន​ក៏​ល្អ មិន​មាន​ក៏​បាន​។ ពេញចិត្ត​ចំពោះ​របស់​​ដែល​​​​សមគួរ គឺ​របស់​ដែល​បាន​មក​ដោយ​សុចរិត ចិញ្ចឹមជីវិត​ដោយ​ទ្រព្យ​ដ៏​ត្រជាក់ត្រជំ ។

នេះជារឿងពិតនៃជីវិត ដូច្នេះយើងត្រូវ​មានការ​តាំងចិត្ត​មាំ ឃើញ​ទោស​នៃ​សេចក្តី​ខ្ជិល ឃើញ​គុណប្រយោជន៍​នៃ​សេចក្តី​ព្យាយាម កាល​បាន​ជួប​នូវ​របស់​ដែល​មិន​ជាទី​ប្រាថ្នា ត្រូវ​យើង​ធ្វើ​ទុក​ក្នុង​ចិត្ត​ថា លាភ យស សុខ ទុក្ខ សរសើរ និន្ទា អត់​លាភ អត់​យស ជា​ច្បាប់​ធម្មតា​របស់​ជីវិត មិន​ត្រូវ​ខឹង​ប្រទូស្ត​នឹង​អ្នក​ណា​ឡើយ ។