ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ដីពន្លះគ្នាឯង ខ្ទេចមុខអស់មួយគ្រឿង​ (មានវីដេអូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ដី​មួយ​គ្រឿង​ម៉ាក​ហ៊ី​ណូ​បាន​បើក​បោះពួយ​ទៅ​បុក​ពីក្រោយ​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​ទៀត​មិន​ស្គាល់​ម៉ាក​ដែល​កំពុង​តែ​ឈប់​ចត ហើយ​ម្ចាស់​ចូល​ហូប​បាយ បណ្តាល​អោយ​រថយន្ត​ម៉ាក​ហ៊ី​ណូ​រង​ការ​ខូចខាត​ខ្ទេច​មុខ ហើយ​អ្នកបើកបរ​រថយន្ត​ម៉ាក​ហ៊ី​ណូ​ក៏​បាន​រត់គេច​ខ្លួន​បាត់ ដោយ​បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើតហេតុ​។ បន្ទាប់​ពី​កើតហេតុ រថយន្ត​ដឹក​ដី​មួយ​គ្រឿង​ដែល​មិន​ស្គាល់​ម៉ាក​បាន​បើក​ចេញ​ទៅ​បាត់ ។…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ដី​មួយ​គ្រឿង​ម៉ាក​ហ៊ី​ណូ​បាន​បើក​បោះពួយ​ទៅ​បុក​ពីក្រោយ​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​ទៀត​មិន​ស្គាល់​ម៉ាក​ដែល​កំពុង​តែ​ឈប់​ចត ហើយ​ម្ចាស់​ចូល​ហូប​បាយ បណ្តាល​អោយ​រថយន្ត​ម៉ាក​ហ៊ី​ណូ​រង​ការ​ខូចខាត​ខ្ទេច​មុខ ហើយ​អ្នកបើកបរ​រថយន្ត​ម៉ាក​ហ៊ី​ណូ​ក៏​បាន​រត់គេច​ខ្លួន​បាត់ ដោយ​បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើតហេតុ​។ បន្ទាប់​ពី​កើតហេតុ រថយន្ត​ដឹក​ដី​មួយ​គ្រឿង​ដែល​មិន​ស្គាល់​ម៉ាក​បាន​បើក​ចេញ​ទៅ​បាត់ ។

គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០១៩ ចំណុច​ផ្លូវ​លេខ​៥៩៨ ទល់មុខ​ស្ថានីយ៍​ប្រេងឥន្ធនៈ​មួយ​កន្លែង ក្នុង​សង្កាត់​គឺ​ឡូ​ម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។

ភាគី​ខាង​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​ម៉ាក​ហ៊ី​ណូ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ ៣B-៩៥៨៣ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​គេចខ្លួន​បាត់ ។ ចំណែក​ភាគី​ខាង​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​ទៀត​កំពុង​ឈប់​ចត​ហើយ​ម្ចាស់​ចូល​ហូប​បាយ​នោះ មិន​ស្គាល់​ម៉ាក និង​បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បន្ទាប់​ពី​កើតហេតុ បាន​បើក​ចេញ​ទៅ​បាត់​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​ម៉ាក​ហ៊ី​ណូ​មួយ​គ្រឿង បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​៥៩៨ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​ពេល​ធ្វើ​ដំណើរ​មក​ដល់​កន្លែង​កើតហេតុ​ខាងលើ មិនដឹង​មូលហេតុ​អ្វី​នោះ​ទេ ស្រាប់តែ​ជ្រុល​ចង្កូត​ទៅ​បុក​ពីក្រោយ​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​ផ្សេង​ទៀត​មិន​ស្គាល់​ម៉ាក​យ៉ាង​ពេញទំហឹង ដែល​កំពុង​តែ​ឈប់​ចត ហើយ​ម្ចាស់​ចូល​ហូប​បាយ ។

តាម​ប្រភព​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា នៅ​ក្នុង​គ្រោះថ្នាក់​នោះ​ដែរ បណ្តាល​អោយ​រថយន្ត​ដឹក​ដី​ម៉ាក​ហ៊ី​ណូ​នោះ​រង​ការ​ខូចខាត​ខ្ទេច​មុខ ហើយ​ភ្លាម​ៗ​នោះ​អ្នកបើកបរ​រថយន្ត​បង្ក​ក៏​បាន​រត់គេច​ខ្លួន​បាត់ ។ ដោយឡែក​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​ទៀត​មិន​ស្គាល់​ម៉ាក​ដែល​ត្រូវ​គេ​បុក ក៍បាន​បើក​ចេញ​ទៅ​បាត់​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ នគរបាល​ក៍បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​ម្ចាស់​រថយន្ត​ដឹក​ដី​ម៉ាក​ហ៊ី​ណូ ក៍បាន​យក​ឯកសារ​មក​បញ្ជាក់ រួច​យក​រថយន្ត​នោះ​ទៅ​ជួសជុល​ដោយ​ខ្លួនឯង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ