ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្បុក​ព្រានព្រៃ​យួន​ ក្នុង​ទឹកដី​ខ្មែរ​ក្បែរ​ព្រំ​ដែន…

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ មនុស្ស​៥​នាក់​​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ខណៈ​ពួក​គេ​កំពុង​ស្នាក់​នៅ​ក្នុង​ជំរំ​កណ្តាល​ព្រៃ​ជ្រៅ ក្នុង​ដែន​ជម្រក​ការពារ​សត្វព្រៃ​ស្រែ​ពក ក្នុងភូមិ​សាស្ត្រ​ស្រុក​ពេ​ជ្រា​ដា ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ ឧសភា ហើយ​ត្រូវ​បាន​បញ្ជូន​មក​កាន់​មន្ទីរ​បរិស្ថាន​ខេត្ត​ទាំង​យប់​ ដើម្បីស្រាវជ្រាវ​ជុំវិញ​បទល្មើស​របស់​ពួក​គេ…

ខេត្តមណ្ឌលគិរី ៖ មនុស្ស​៥​នាក់​​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ខណៈ​ពួក​គេ​កំពុង​ស្នាក់​នៅ​ក្នុង​ជំរំ​កណ្តាល​ព្រៃ​ជ្រៅ ក្នុង​ដែន​ជម្រក​ការពារ​សត្វព្រៃ​ស្រែ​ពក ក្នុងភូមិ​សាស្ត្រ​ស្រុក​ពេ​ជ្រា​ដា ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ ឧសភា ហើយ​ត្រូវ​បាន​បញ្ជូន​មក​កាន់​មន្ទីរ​បរិស្ថាន​ខេត្ត​ទាំង​យប់​ ដើម្បីស្រាវជ្រាវ​ជុំវិញ​បទល្មើស​របស់​ពួក​គេ ។

ជុំវិញ​ករណី​ខាងលើ​នេះ គិត​ត្រឹម​វេលា​ម៉ោង​៤​ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៧ ឧសភា មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់​ ក្នុង​ខេត្តមណ្ឌលគិរី អ្នកកាសែត​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេពី​ករណី​នេះ តែបើ​តាម​ប្រភព​​​ក្រៅ​ផ្លូវ​ការ​បាន​ឲ្យ​ដឹង​ថា មនុស្ស​ទាំង​ប្រាំ​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​នោះ ជា​ប្រជាជន​រស់នៅ​ឃុំ​ក្រង់​តេះ ស្រុក​ពេ​ជ្រា​ដា ពួក​គាត់​មិន​មាន​ជាប់​ពាក់​ព័​ន្ឋ​នឹង​ការ​បរបាញ់​សត្វព្រៃ​ឡើយ តែ​ពួក​គាត់​ចូល​ទៅ​តំបន់​នោះ​ដើម្បី​អារ​គល់ឈើ​ប្រណីត​ដែល​នៅ​សល់​ពី​ការ​កាប់​កន្លង​មក ដើម្បី​យក​គល់​ទៅ​ច្នៃ​ជា​កូន​ក្រឡឹង យក​ទៅ​លក់​ដែល​នេះ​ជា​មុខរបរ​របស់​ពួក​គាត់​ជា​អ្នកស្រុក​ព្រៃ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​សាច់​ប្រើស​ដែល​គេ​ប្រទះ​ឃើញ​សេសសល់​នៅ​កន្លែង​ក្រុម​អ្នក​អារឈើ​ស្នាក់​នៅ​នោះ គឺ​មន្ត្រី​ប៉ូលិស​ម្នាក់​ប្រចាំ​នៅ​ប៉ុស្តិ៍​៤ (​ប៉ុស្តិ៍​ការពារ​ព្រំដែន​) ជា​អ្នក​យក​ទៅ​ឲ្យ​ពួក​គាត់​ហូប ហើយ​ជំរំ​ដែល​ស្នាក់​នៅ​កណ្តាល​ព្រៃ​នោះ គឺ​បាន​ប្រទះ​ឃើញ​គេ​សង់​រួច តែ​គ្មាន​មនុស្ស​នៅ ទើប​នាំ​គ្នា​ចូល​ទៅ​ស្នាក់​នៅ​ប​ណ្ណោះ​អាសន្ន ដើម្បី​អារ​គល់ឈើ តែ​ត្រូវ​ក្រុម​ល្បាត​ព្រៃ​ប្រទះ​ឃើញ​ក៏​ចាប់​ឃាត់ខ្លួន​តែ​ម្តង ជាមួយ​បំណែក​សត្វព្រៃ​ខ្លះ ។

ក្នុង​ប្រតិបត្តិការ​ចាប់​ឃាត់ខ្លួន​មនុស្ស​៥​នាក់ ដែល​ចូល​ទៅ​អារ​គល់ឈើ​ក្នុង​តំបន់ហាមឃាត់​នេះ គេ​សង្កេត​ឃើញ​មាន​វត្ថុ​តាង​មួយ​ចំនួន ក៏​ត្រូវ​បាន​រឹបអូស​ពី​កន្លែង​កើតហេតុ​ដូច​ជា ម៉ូតូ​កែ​ច្នៃ ម៉ាស៊ីន​ត្រង់​សឺ​ន័​រ​អារ​ឈើ ប៊ីដុង​សាំង ក្បាលសត្វ​ប្រើស​មួយ បំណែ​កជើង​រួម​នឹង​សាច់សត្វ​ព្រៃ​ជា​ច្រើន​ដុំ ។

ចំពោះ​សេចក្តីរាយការណ៍​ដាច់​ដោយឡែក​មួយទៀត​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២២ ឧសភា មាន​រូបភាព​ជា​ច្រើន​សន្លឹក​ត្រូវ​បាន​បែកធ្លាយ​បង្ហាញ​ពី​សកម្មភាព​មួយ​ចំនួន​ក្នុង​ប៉ុស្តិ៍​ការពារ​ព្រំដែន​(​ប៉ុស្តិ៍​៤) ចំណុះ​ឲ្យ​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៣០៣ ។

ក្នុង​រូបភាព​នោះ​ គេ​សង្កេត​ឃើញ​មាន​ជនជាតិ​វៀត​ណាម​ដេក​ក្នុង​បរិវេណ​ប៉ុស្តិ៍​របស់​ខ្មែរ​ម៉ា​សេរី រួម​នឹង​កាំ​ភ្លើង​សង្ស័យ​ខុសច្បាប់​២​ដើម ។ ម៉ូតូ​ពាក់​ស្លាក​លេខ​វៀតណាម​១​គ្រឿង ម៉ូតូ​កែ​ច្នៃ​ដឹកឈើ​ច្រើន​គ្រឿង ហើយនឹង​សត្វ​ឈ្លូស​ងាប់​ក្នុង​កន្ត្រក​ចំនួន​៥​ក្បាល ។ ក្នុង​ករណី​នេះ​មាន​ព័ត៌មាន​បែកធ្លាយ​ថា លោកនាយ​រង​ប៉ុស្តិ៍​ក្បាលដំរី​(​ប៉ុស្តិ៍​៤)​បាន​ឲ្យ​ជនជាតិ​វៀតណាម​ចូល​មក​បរបាញ់​បាន​សត្វ​ឈ្លូស​៥​ក្បាល ។ ជនជាតិ​វៀត​ណាម​មាន​ចំនួន​៥​នាក់ មាន​ម្នាក់​ត្រូវ​គេ​ស្គាល់ឈ្មោះ​ថា​អា​កឿង ។

ទោះជា​យ៉ាងណា ព័ត៌មាន​ដែល​ថា​ មាន​មន្ត្រី​នគរបាល​ការពារ​ព្រំដែន​បើកដៃ​ឲ្យ​ជនជាតិ​វៀតណាម​ចូល​ដី​ខ្មែរ ប្រព្រឹត្ត​សកម្មភាព​ខុសច្បាប់​ខាងលើ​នេះ កោះសន្តិភាព​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោកនាយ​រង​ប៉ុស្តិ៍​ប​បាន​ទេ នា​ល្ងាច​ថ្ងៃ​ទី​២៧ ឧសភា ហើយ​ការ​ពិត​បែប​ណា​នោះ ក៏​មិន​ទាន់​មានការ​បំភ្លឺ​ច្បាស់លាស់​នៅឡើយ
​ដែរ ។

ល្គឹក​ណា​ មន្ត្រី​ជំនាញ​មិន​ទាន់​ប្រាប់​ឱ្យ​ដឹង​ការ​ពិត​បែប​ណា​នោះ ហើយ​ព័ត៌មាន​ដែល​ទទួល​បាន​នេះ​វា​គ្រាន់​តែ​ជា​ព័ត៌មាន​ក្រៅផ្លូវការ​ក្តៅ​ៗ​នៅឡើយ ដែល​មហាជន​បាន​កត់​សម្គាល់ថា​ម ិន​គួរ​ណា​ប៉ូលិស​ព្រំដែន​ទីនោះ​ បើក​ទ្រូង​ឱ្យ​មេព្រៃ​យួន​ចូល​មក​បោះជំរំ​ក្នុង​ទឹកដី​ខ្មែរ​បែប​នេះ​ទេ​…​បើ​មាន​មែន​គឺ​ថោកទាប​ណាស់ ៕ ​

អត្ថបទសរសេរ ដោយ