ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បះសក់​បើ​ដឹង Real ត្រូវ​ជះ​លុយ​ច្រើន​ថ្នាក់​ហ្នឹង​ក្នុង​១​ស​ប្តា​ហ៍​ដើម្បី​យក Neymar មក​លេង

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Daily Mail បានឱ្យ​ដឹង​ថា ក្លិប​អធិរាជ​ស Real Madrid ត្រូវ​ជះ​លុយ​១.៥​លាន​ដុល្លារ​អា​មេ​រិ​កក្នុងមួយសប្តាហ៍ ដើម្បី​អាច​យក Neymar…

តាម​ប្រភព​ព័ត៌មាន Daily Mail បានឱ្យ​ដឹង​ថា ក្លិប​អធិរាជ​ស Real Madrid ត្រូវ​ជះ​លុយ​១.៥​លាន​ដុល្លារ​អា​មេ​រិ​កក្នុងមួយសប្តាហ៍ ដើម្បី​អាច​យក Neymar ពី PSG បាន​សម្រាប់​ការ​លេង​នៅ​រដូវ​កាល​ក្រោយ ។ កីឡាករ​ប្រេ​ស៊ី​ល​ដែល​ចាក​ចេញពី​អេ​ស្ប៉ា​ញ​ទៅ​កាន់​បារាំង​នៅ​ឆ្នាំ​២០១៧ ក្នុង​តម្លៃ​២៥១​លាន​ដុល្លារ​អា​មេ​រិ​ក កំពុង​តែ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ជិត​ចាកចោល​ទ្រនុំ ។

តាម​ព័ត៌មាន AS បានឱ្យ​ដឹង​ថា Real Madrid បាន​ចំណាយ​លើ​បុគ្គលិក​របស់​ខ្លួន​ទាំង​៨០០​នាក់ ដល់​ទៅ​៤៨០​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ឆ្នាំ សម្រាប់​បើកប្រាក់​ប្រចាំឆ្នាំ​ដល់​បុគ្គលិក​ទាំងអស់ ។

ដោយសារ​តែ​ក្លិប​បាន​ចំណាយ​ប្រាក់​ជា​ច្រើន​លើ​បុគ្គលិក​រួច​ទៅ​ហើយ​ដូចនេះ​ដើម្បី​យក Neymar មក​បាន​ទាល់តែ​លោក Zidane ត្រូវ​លក់ Gareth Bale ចេញ​មួយ​សិន ។ រវាង​លោក Zidane និង Bale ហាក់បីដូចជា​មាន​ភាព​ចម្រូងចម្រាស់​ជាមួយ​គ្នា ។

Bale ត្រូវ​បាន​លោក Zidane ឱ្យ​អង្គុយ​មើល​ការ​ប្រកួត​ជាមួយនឹង Real Betis បើ​ទោះបីជា​គេ​អាច​ប្រកួត​បាន​ក៏​ដោយ ។ កីឡាករ​អាយុ​២៩​ឆ្នាំ​រូប​នេះ​នឹង​មិន​អាច​បន្ត​អនាគត​របស់​ខ្លួន​នៅ Real Madrid បាន​ទេ​បើ​តាម​ស្ថាន​កាល​ពេល​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ