ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​១​មេ​រន្ទះបា.ញ់​ងាប់​គោ​៣​ក្បាល ក្នុងស្រុក​ទ្រាំង​ខេត្តតាកែវ​ពលរដ្ឋ​ភ័យ​គ្រប់​គ្នា

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មួយ​រយៈ​នេះ​ករណី​គ្រោះ​ធម្មជាតិ​ហាក់បីដូចជា មាន​លក្ខណៈ​កាច​សាហាវ​បំផុត និង​បណ្តាល​មាន​ខូចខាត​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​និង​សត្វពាហនៈ​ងាប់​ជា​ញឹកញាប់ ។ សេចក្តីរាយការណ៍​បាន​បន្ត​ថា ជាក់​ស្តៃ​ង​នា​រសៀល​ថ្ងៃ​ទី​២៧ ខែឧសភា…

ខេត្តតាកែវ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មួយ​រយៈ​នេះ​ករណី​គ្រោះ​ធម្មជាតិ​ហាក់បីដូចជា មាន​លក្ខណៈ​កាច​សាហាវ​បំផុត និង​បណ្តាល​មាន​ខូចខាត​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​និង​សត្វពាហនៈ​ងាប់​ជា​ញឹកញាប់ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ជាក់​ស្តៃ​ង​នា​រសៀល​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៩ មាន​ភ្លៀង​១​មេ​ធំ ខ្យល់​លាយឡំ​ជាមួយ​ផ្គរ​រន្ទះ បណ្ដាល​ឲ្យ​រលំ​ផ្ទះ​១​ខ្នង ជញ្ជាំង​ស្លឹក ប្រក់​ដំបូល​ស័ង្កសី រង​គ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ ដែល​មាន​ម្ចាស់ផ្ទះ​ឈ្មោះ ប៉ាន់ ធា​រី រស់នៅ​ភូមិ​ត្រពាំង​លើក ឃុំ​ប្រាំបី​មុំ ស្រុក​ទ្រាំង ត្រូវ​រលំ​ទាំងស្រុង ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​មាន​អ្នក​ណា​ម្នាក់​រង​គ្រោះ​ឡើយ ។

ដោយឡែក​នៅ​ខណៈនោះ​ដែរ​ក៏​មាន​ករណី​រន្ទះបាញ់​ងាប់​គោ​ចំនួន​គោ​៣​ក្បាល ដែល​មាន​២ ក្បាល​ស្ថិត​ភូមិ ព្រឺស​លើ ឃុំ ខ្វាវ និង​១​ក្បាល​ទៀត ស្ថិត​នៅ​ក្នុង​ឃុំ សន្លុង ស្រុក​ទ្រាំង ខេត្តតាកែវ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ