ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​គាត់​មកពីណា ស្រាប់តែ​ដួល​សន្លប់ ផ្អើល​ម្តុំ​សួនច្បារ​ក្តាន់​ពីរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​សង្ស័យ​អស់កម្លាំង​ពេក​ក៏​ដួលសន្លប់​នៅ​លើ​សួន​ក្តាន់​ពីរ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​នាំ​គ្នា​ជួយ​សង្គ្រោះ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី​នៅ​ចំណុច​សួនច្បារ​ក្តាន់​ពីរ ស្ថិត​នៅ​ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​សង្ស័យ​អស់កម្លាំង​ពេក​ក៏​ដួលសន្លប់​នៅ​លើ​សួន​ក្តាន់​ពីរ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​នាំ​គ្នា​ជួយ​សង្គ្រោះ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី​នៅ​ចំណុច​សួនច្បារ​ក្តាន់​ពីរ ស្ថិត​នៅ​ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា ។

តាម​ប្រភព​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ស្ត្រី​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ មាន​អាយុ​ជាង​៤០​ឆ្នាំ និង​អត់​មាន​កូនចៅ​នោះ​ទេ ហើយ​មិនដឹង​ថា​គាត់​ដើរ​មកពីណា​នោះ​ទេ ដោយ​មាន​កាន់​ថង់​ខ្មៅ​ធំ​មួយ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ ស្រាប់តែ​ស្ត្រី​រង​គ្រោះ​នោះ​ដួល​សន្លប់​អស់​មួយភាំង​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​គាត់​ធ្វើ​ដំណើរ​តាម​ផ្លូវ និង​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​អន្តរាគមន៍​ជួយ​សង្គ្រោះ​ច្របាច់​ដៃ ច្របាច់​ជើង និង​លាបប្រេង​ក្រឡា​អោយ ទើប​ស្ត្រី​រង​គ្រោះ​ដឹងខ្លួន​វិញ ហើយ​សមត្ថកិច្ច​ប៉ុស្តិ៍​មិត្តភាព​បាន​ជួយ​ទិញ​បាយ​យក​មក​អោយ​ស្ត្រី​រង​គ្រោះ​ហូប​ដើម្បី​អោយ​មាន​កម្លាំង ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ក៏​បាន​នាំ​ស្ត្រី​រង​គ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​សម្តេចឪ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ