ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ជា​សត្វ​ឆ្កែចចក​ ឬ​ឆ្កែឆ្កួត​ដេញ​ខាំ​អ្នក​ភូមិ​របួស​០៤​នាក់​នៅ​ស្រុក​មោង​ឬ​ស្សី​?  

2 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖  គេ​មិន​ទាន់់​ធ្វើការ​សន្និដ្ឋា​នឱ្យ​បាន​ជាក់លាក់​ថា«​វា​ជា​សត្វ​ឆ្កែចចក​ព្រៃ ឬ ជា​សត្វ​ឆ្កែស្រុក​ឆ្កួត»​នៅឡើយ​នោះ​ទេ ក្រោយ​ពី​វា​បាន​ដេញ​ខាំ​ប្រជាពលរដ្ឋ​ផ្អើល​ពេញ​ភូមិ កាលពី​ថ្ងៃ​ទី​០៦ តុលា នៅ​ក្នុងភូមិ​ពោធិ៍ ឃុំ​គារ…

ខេត្តបាត់ដំបង​ ៖  គេ​មិន​ទាន់់​ធ្វើការ​សន្និដ្ឋា​នឱ្យ​បាន​ជាក់លាក់​ថា«​វា​ជា​សត្វ​ឆ្កែចចក​ព្រៃ ឬ ជា​សត្វ​ឆ្កែស្រុក​ឆ្កួត»​នៅឡើយ​នោះ​ទេ ក្រោយ​ពី​វា​បាន​ដេញ​ខាំ​ប្រជាពលរដ្ឋ​ផ្អើល​ពេញ​ភូមិ កាលពី​ថ្ងៃ​ទី​០៦ តុលា នៅ​ក្នុងភូមិ​ពោធិ៍ ឃុំ​គារ ស្រុក​មោង​ប្ញ​ស្សី  រហូត​ធ្វើ​ឲ្យ​អ្នក​ភូមិ​ចំនួន​០៤​នាក់​បាន​រង​របួស  ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ ​។

​គេ​មិន​បាន​ប្រាប់​អត្តសញ្ញាណ​ជន​រង​គ្រោះ​ទាំង​០៤​នាក់​នោះ​ទេ  ប៉ុន្តែ​បើ​តាម​របាយ​ការ​ណ៍​មន្ត្រី​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា មាន​មនុស្ស​០៤​នាក់ បាន​រង​របួស​ដោយសារ​តែ​សត្វ​ឆ្កែចចក ឬ សត្វ​ឆ្កែឆ្កួត​នោះ​ខាំ ក្នុង​នោះ ​មាន​ស្ត្រី​ចំនួន​០២​នាក់ ដែល​មាន​ម្នាក់​ហាក់​ធ្ងន់ធ្ងរ​ជាងគេ ព្រោះ​សត្វ​នោះ​បាន​ខាំ​ច្រើន​កន្លែង​នៅ​ត្រង់​មាត់​របស់​គាត់ ​។

​របាយ​ការ​ណ៍បាន​បញ្ជាក់​ដែរ​ថា  ជន​រង​គ្រោះ​ចំនួន​០៣​នាក់​រស់នៅ​ភូមិ​ពោធិ​១  ហើយ​ជន​រង​គ្រោះ​ចំនួន​០១​នាក់​ទៀត រស់នៅ​ក្នុងភូមិ​អូរ​គ្រៀ​ត ​។​ ជុំវិញ​ហេតុ​ការ​ណ៍​នេះ  អាជ្ញាធរ ហាក់​ពុំ​បាន​បង្ហាញ​ពី​ប្រភេទ​សត្វ​ឆ្កែ​ដ៏​កាច​សាហាវ​មួយ​ក្បាល​នោះ​ទេ​ ។  ប្រជាពលរដ្ឋ​មួយ​ចំនួន​អះអាង​ថា វា​ជា​សត្វ​ឆ្កែចចក​ព្រៃ រីឯ​អ្នកខ្លះ​ទៀត​អះអាង​ថា ជា​ឆ្កែស្រុក តែ​វា«ឆ្កួ​ត» ទើប​វា​ដេញ​ខាំ​អ្នក​ភូមិ​មិន​រើសមុខ​បែប​នេះ​ ។

​ប៉ុន្តែ​អ្នក​ធ្លាប់​ចិញ្ចឹម​ឆ្កែ ហើយ​ធ្លាប់​ស្គាល់​ច្បាស់​ផង និង​យោង​លើ​ការ​ពិនិត្យ​ភិនភាគ​ជាក់ស្ដែង​ទៅ​លើ​សត្វ​មួយ​ក្បាល​នេះ   មតិ​ភាគច្រើន​គេ​អះអាង​ថា«​វា​មិនមែន​ជា​សត្វ​ឆ្កែ​ចិញ្ចឹម​ឆ្កួត​ទេ  វា​ជា​សត្វ​ឆ្កែចចក  ដែល​រស់នៅ​ក្នុង​ព្រៃរនាម​តំបន់​បឹង​ទន្លេសាប ​។  ទំនង​ទឹក​លិច​ជម្រក​របស់​វា និង​អស់​ព្រៃ​ជ្រក​ផង​ ដូចនេះ​ទើប​សត្វ​ឆ្កែចចក​មួយ​ក្បាល​នេះ​វ​ង្វេង​រត់​ចូល​ភូមិ​ដេញ​ខាំ​ប្រជាពលរដ្ឋ​បែប​នេះ​ ។

​ទោះ​យ៉ាងណា បើ​តាម​មន្ត្រី​មូលដ្ឋាន​បាន​ប្រាប់​ថា ក្រោយ​ពី​ខាំ​មនុស្ស​ប្រុស​ស្រី​ចំនួន​០៤​នាក់​ឲ្យ​រង​របួស  ប្រជា​ពលរ​ដ្ខ​ក៏​នាំ​គ្នា​តាម​ដេញ​វាយ​ចេញពី​ភូមិ​មួយ​ចូល​ភូមិ​មួយ ហើយ​ត្រូវ​ក្សិណក្ស័យ​ជីវិត​នៅ​ក្នុងភូមិ​រាម​គន់ ឃុំ​គារ តែ​ម្ដង​ទៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ