ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​៖ ​ក្រុម​អគតិ​ថៃ​មួយ​ចំនួនចង់ឱ្យ​ប្រជាជាតិ​ខ្មែរ​ស្អប់​ប្រជាជន​ថៃ ដល់​កម្រិត​មួយ​ដែល​មិន​អាច​វិល​មក​វិញ​បាន

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បាន​គូសបញ្ជាក់​ពី​ទ​ង្វើ​របស់​ក្រុម​អគតិ​មួយ​ចំនួន​ថៃ​ដាក់​សម្តេច​តេ​ជោ ហ៊ុន សែន​ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា ចង់ឱ្យ​ប្រជាជាតិ​ខ្មែរ​ស្អប់​ប្រជាជន​ថៃដល់​កម្រិត​មួយ​ដែល​មិន​អាច​វិល​មក​វិញ​បាន​ ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី…

រាជធានី​ភ្នំពេញ​ ៖ ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បាន​គូសបញ្ជាក់​ពី​ទ​ង្វើ​របស់​ក្រុម​អគតិ​មួយ​ចំនួន​ថៃ​ដាក់​សម្តេច​តេ​ជោ ហ៊ុន សែន​ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា ចង់ឱ្យ​ប្រជាជាតិ​ខ្មែរ​ស្អប់​ប្រជាជន​ថៃដល់​កម្រិត​មួយ​ដែល​មិន​អាច​វិល​មក​វិញ​បាន​ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា​បាន​សរសេ​រលើ​បណ្តាញ​សង្គម​ នៅ​ថ្ងៃ​ទី​៦ តុលា ឆ្នាំ​២០២៥​ ថា ​ការ​បង្ហោះ​វី​ដេ​អូ​មាន​សមត្ថកិច្ច និង​ប្រជាជន​មួយ​ចំនួន​បាន​យក​រូប​ថ្នាក់ដឹកនាំ​ប្រទេស​កម្ពុជា​មក​លេងសើច​បែប​នេះ តើ​មាន​បំណង​អ្វី?

ឯកឧត្តម​បាន​លើក​ឡើង​ថា​ ទ​ង្វើ​បែប​នេះ​ចង់​បង្ហាញ​ថា ប្រជាជន​ថៃ និង​កងកម្លាំង​ស្អប់​ថ្នាក់ដឹកនាំ​កម្ពុជា?​។ ​លើស​ពី​នេះ ​មិន​ចង់ឱ្យ​បញ្ចប់​ការ​ប៉ះ​គ្នា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ដែល​បាន​នាំ​គ្នា​អនុ​វត្តបទ​ឈប់​បាញ់​៦៩​ថ្ងៃ​មកនេះ​ ។

ឯកឧត្តម​ក៏​បាន​លើក​ឡើង​ទៀត​ថា​ ក្រុម​អគតិ​មួយ​ចំនួន​ចង់ឱ្យ​ប្រជាជាតិ​ខ្មែរ​ស្អប់​ប្រជាជន​ថៃ ដល់​កម្រិត​មួយ​ដែល​មិន​អាច​វិល​មក​វិញ​បាន​។

ឯកឧត្តម​ក៏​សង្កត់ធ្ងន់​ថា​«ខ្ញុំ​តែងតែ​គិត​ថា ប្រជាជន​ថៃ​មានការ​សិក្សា​ល្អ មាន​ភាព​ថ្លៃថ្នូរ ប្រទេស​ជឿនលឿន​ជាប់​លំដាប់ថ្នាក់​ក្នុង​អាស៊ាន  តែ​មើលទៅ​ខ្ញុំ​គិត​ខុស​ហើយ វា​ក៏​នៅ​មាន​ក្រុម​ដែល​មិន​បាន​ស្គាល់​ពិភពលោក​ខាងក្រៅ​ដែរ​តើ» ​។

ជាមួយ​គ្នា​នោះ​ដែរ​ ឯក​ឧត្ត​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា​ ក៏​បាន​លើក​ឡើង​ថា ​ប្រជាជន​កម្ពុជា​លែង​ប្រកាន់​ហើយ ចំពោះ​ពួក​ក្រុម​ទាំងនេះ រឿង​បង្អាប់ រឿង​សម្តែង មើលងាយ​គេ​(Bully) ឬ don’t thai to me គឺ​ដោយសារ​ក្រុម​នេះ​ហើយ ដែល​ធ្វើ​ឱ្យ​ពិភពលោក​មើលឃើញ​ជ្រុង​ខ្មៅ​ងងឹត​របស់​ប្រទេស​ថៃ​(dark side of thailand)​។

ឯកឧត្តម​ក៏​សូម​បងប្អូន​ជនរួមជាតិ កុំ​យកតម្រាប់​តាម កម្ពុជា​យើង​មិន​ឈាន​ដល់​កម្រិត​អសីល​ធម៌ គ្មាន​សុជីវធម៌ បែប​ក្រុម​នេះ​ទេ ​។ ខ្ញុំ​ស្រឡាញ់ រាប់អាន​មនុស្ស មិន​ប្រកាន់​ជាតិ​សាសន៍​នោះ​ទេ សូម​បងប្អូន​ជនជាតិ​ថៃ និង​ជនជាតិ​ដទៃ​ទៀត​ដែល​រស់នៅ​កម្ពុជា បន្ត​រួមរស់​ដោយ​សុវត្ថិភាព និង​សន្តិភាព​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ