ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរខេត្តព្រៃវែង ​ត្រៀម​ជម្លៀសពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ​ក្នុងករណី​ទឹកជំនន់បន្តកើនឡើង

12 ម៉ោង មុន

ខេត្តព្រៃវែង៖ អាជ្ញាធរខេត្តព្រៃវែង ​ត្រៀម​ជម្លៀសពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព បណ្តោះអាសន្ន ​ក្នុងករណី​ទឹកជំនន់បន្តកើនឡើងដើម្បីបង្ការគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើង។ ​ យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តព្រៃវែង បានឱ្យដឹងថា នៅថ្ងៃទី៦ ខែតុលា…

ខេត្តព្រៃវែង៖ អាជ្ញាធរខេត្តព្រៃវែង ​ត្រៀម​ជម្លៀសពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព បណ្តោះអាសន្ន ​ក្នុងករណី​ទឹកជំនន់បន្តកើនឡើងដើម្បីបង្ការគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើង។ ​

យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តព្រៃវែង បានឱ្យដឹងថា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង រួមជាមួយអភិបាលរងខេត្ត មន្ទីរជំនាញ អាជ្ញាធរស្រុក និងឃុំ ព្រមទាំងអ្នកពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យតាមដានស្ថានភាពផ្លូវដែលកំពុងរងផលប៉ះពាល់ និងខូចខាតដោយទឹកជំនន់ ចាប់ពីចំណុចភូមិតាំងស្នា ឃុំរការ ទៅភូមិមេសរប្រចាន់ ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង។

​បើតាម​រដ្ឋបាលខេត្តព្រៃវែង, គិតត្រឹមថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ នៅស្ថានីយជលសាស្ត្រព្រែកតាតាំ (មុខផ្សារក្រុងព្រៃវែង) មានកម្ពស់៦,៦៤ម៉ែត្រ ខណៈកម្ពស់ទឹកប្រកាសអាសន្ន ៧,៥០ម៉ែត្រ។ ក្នុងស្ថានភាពកម្ពស់ទឹកខាងលើនេះ ខេត្តព្រៃវែងបានរងផលប៉ះ​ពាល់​ដោយ​ទឹកជំនន់​ចំនួន ៧ស្រុក ស្មើនឹង៤៤ឃុំ ក្នុងនោះ ស្រុកស៊ីធរកណ្ដាល ចំនួន៨ឃុំ ស្រុកពាមជរ ចំនួន៩ឃុំ ស្រុកកំពង់ត្របែក ចំនួន៣ឃុំ ស្រុកំចាយមារ ចំនួន ១ឃុំ ​ស្រុកពាមរក៍ ៨ឃុំ ស្រុកពោធិ៍រៀង ៦ឃុំ និងស្រុកពារាំង ៩ឃុំ ។

ដើម្បីឆ្លើយតបនឹងបញ្ហានេះ អាជ្ញាធរខេត្ត និងអាជ្ញាធរគ្រប់ក្រុង ស្រុក ជាពិសេសបណ្តាឃុំសង្កាត់ ដែលប្រឈម នឹង គ្រោះទឹកជំនន់ បានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការវិវត្តនៃស្ថានភាពនេះ និងបានធ្វើការណែនាំដល់ប្រជាពលរដ្ឋឱ្យត្រៀម បង្ការគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើង ជាពិសេសត្រៀមលក្ខណៈសម្បត្តិក្នុងការជម្លៀសទៅកាន់ទីទួលសុវត្ថិភាព បណ្តោះអាសន្ន ក្នុងករណីស្ថានភាពទឹកនៅតែបន្តជន់ឡើង។

ជាមួយនេះ អាជ្ញាធរ និងអង្គភាពពាក់ព័ន្ធ ក៏បានត្រៀមលក្ខណៈ សម្រាប់ធ្វើការអន្តរាគមន៍ជួយសង្គ្រោះ និងឆ្លើយតបឱ្យបានទាន់ពេលវេលា៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ