ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ប៉ៃលិន ចុះ​សួរសុខទុក្ខ កងរាជអាវុធហត្ថ​ខេត្ត

15 ម៉ោង មុន

ខេត្ត​ប៉ៃលិន ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០២៥ លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន…

ខេត្ត​ប៉ៃលិន ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០២៥ លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​ក្រុមការងារ បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​នាំ​យក​អំណោយ​ទៅ​ឧបត្ថម្ភ ដល់​នាយ​ទា​ហ៊ាន និង​ពល​ទា​ហ៊ាន នៃ​កងរាជអាវុធហត្ថ នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន​។

លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​មាន​ប្រសាសន៍​នាំ​មក​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​, សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ប្រធាន​កាកបាទ​ក្រម​កម្ពុជា និង​សម្តេច​មហា​បវ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ជូន​ចំពោះ​នាយទាហាន នាយទាហានរង និង​ពល​ទាហាន ដែល​កំពុង​ឈរជើង​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​បេសកកម្ម​ការពារ​បូរណៈភាព​ទឹកដី ក្នុងភូមិ​សាស្ត្រ​ខេត្ត​ប៉ៃលិន ហើយ​បើ​ទោះបីជា​សម្តេច មិន​បាន​មក​ជួប​បងប្អូន​ដោយ​ផ្ទាល់​ក្តី ក៍ស​ម្តេច​តែងតែ​នឹករលឹក​ដល់​កងកម្លាំង​របស់​យើង​ជា​និច្ច​។

លោក​ជំទាវ​បណ្ឌិត​អភិបាលខេត្ត បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​៖ បច្ចុប្បន្ន​នេះ​សភាពការណ៍ កម្ពុជា​-​ថៃ មាន​ស្ថានភាព​ឡើងក​ម្តៅ​ខ្លាំង នៅ​តាម​បន្ទាត់​ព្រំដែន​ដូច្នេះ​កងកម្លាំងប្រដាប់អាវុធ​របស់​យើង​ទាំងអស់ ត្រូវ​រង​ចាំ​ស្តាប់​នូវ​បទបញ្ជា និង​គោលការណ៍​ពី​មេបញ្ជាការ ពី​ប្រមុខ​រាជរដ្ឋាភិបាល ព្រមទាំង​ប្តេជ្ញា​តាំងចិត្ត​យ៉ាង​ម៉ឺងម៉ាត់ និង​ត្រៀមលក្ខណៈ​សម្បត្តិ​ឱ្យ​បាន​គ្រប់គ្រាន់ សម្រាប់​ការ​ប្រយុទ្ធ​គ្រប់ពេលវេលា បើ​មាន​ករណី​ឈ្លានពាន​ណាមួយ លើ​បូរណៈភាព​ទឹកដី​ប្រទេស​កម្ពុជា​យើង​។

នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ ក៍បាន​មាន​ប្រសាសន៍​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​សមិទ្ធផល​ទាំងឡាយ ដែល​នាយទាហាន និង​ពល​ទាហាន គ្រប់​បណ្ដា​អង្គភាព​ទាំងអស់​សម្រេច​បាន ក្នុង​បុព្វហេតុ​ការពារ​ជាតិ មាតុភូមិ និង​ប្រជាជន ពិសេស​ចំពោះ​វីរភាព​យ៉ាង​អង់អាច​ក្លាហាន ស្មោះត្រង់ លះបង់​សាច់​ស្រស់​ឈាម​ស្រស់ និង​ការ​ខិតខំ​ប្រឹងប្រែង​កសាង និង​អភិវឌ្ឍ​គ្រប់ហេដ្ឋារចនាសម្ព័ន្ធ ធនធានសេដ្ឋកិច្ច ជូន​កងទ័ព និង​គ្រួសារ​កងទ័ព​ឱ្យ​រស់រៀន​មានជីវិត​ល្អ​ប្រសើរ ស្រប​តាម​គោល​របប​របស់​រាជរដ្ឋាភិបាល និង​ការ​កសាង​នូវ​ប្រព័ន្ធ​យុទ្ធសាស្ត្រ​ការពារ​ជាតិ​នានា​ជា​ច្រើន​ទៀត ដើម្បី​បម្រើ​ឱ្យ​ក្នុង​បុព្វហេតុ​ការពារ​អធិបតេយ្យ បូរណភាព​ទឹកដី ទុកជា​កេ​រ្ត៍​ប្រវត្តិសាស្ត្រ ជូន​បងប្អូន​កូនក្មួយ​ជំនាន់​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ