ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាត់ផ្លូវខេត្តព្រៃវែងលេខ ៣៨៣បេ រងការខូចខាតយ៉ាងដំណំដោយទឹកជំនន់បុកផ្ដាច់

12 ម៉ោង មុន

ខេត្តព្រៃវែង៖ កំណាត់ផ្លូវខេត្តព្រៃវែងលេខ ៣៨៣បេ រងការខូចខាតយ៉ាងដំណំដោយទឹកជំនន់បុកផ្ដាច់ត្រង់ចំណុចគ.ម. ០៤+០០០ ដល់ចំណុចគ.ម.១០+៤២៥ ខណៈអាជ្ញាធរមានសមត្ថកិច្ចផ្អាកចរាចរណ៍ទាំងស្រុងរហូតដល់មានការជូនដំណឹងសាជាថ្មី។ យោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា…

ខេត្តព្រៃវែង៖ កំណាត់ផ្លូវខេត្តព្រៃវែងលេខ ៣៨៣បេ រងការខូចខាតយ៉ាងដំណំដោយទឹកជំនន់បុកផ្ដាច់ត្រង់ចំណុចគ.ម. ០៤+០០០ ដល់ចំណុចគ.ម.១០+៤២៥ ខណៈអាជ្ញាធរមានសមត្ថកិច្ចផ្អាកចរាចរណ៍ទាំងស្រុងរហូតដល់មានការជូនដំណឹងសាជាថ្មី។

យោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា រសៀលថ្ងៃ​ទី៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យផ្ទាល់ លើទំហំខូចខាតផ្លូវខេត្តលេខ ៣៨៣បេ ត្រង់ចំណុចគ.ម.០៤+០០០ ដល់ចំណុចគ.ម. ១០+៤២៥ ចាប់ពីភូមិតាំងស្នាយ ឃុំរកា ដល់ភូមិមេសរប្រចាន់ ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង ដែលរងការខូចខាតដោយទឹកជំនន់ហូរបុកផ្តាច់ជាច្រើនកន្លែង ដោយសារស្ថានភាពទឹកទន្លេមេគង្គកើនឡើងខ្លាំង បណ្ដាលឱ្យប៉ះពាល់កំណាត់ផ្លូវនេះ។

ក្រសួងបានកំពុងពិនិត្យ និងចាត់វិធានការជួសជុលកំណាត់ផ្លូវនេះឱ្យបានឆាប់រហ័ស។

គួរបញ្ជាក់ផងដែរថា មន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង បានចេញសេចក្តីជូនដំណឹងចំពោះការផ្អាកចរាចរណ៍ទាំងស្រុងជាបណ្ដោះអាសន្ន នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ រហូតដល់ថ្ងៃដែលជូនដំណឹងសាជាថ្មី៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ