រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា មានជនជាតិថៃប្រហែលជាង១លាននាក់បានចូលមើល ក្រោយការបង្ហោះសាររៀបរាប់អំពី ទង្វើអសីលធម៌ អគុណធម៌ដែលជាទង្វើអមនុស្សនិងអន់ជាងសត្វរបស់ជនជាតិថៃមួយចំនួន។
សម្តេចតេជោ បានសរសេរលើបណ្តាញសង្គម នៅយប់ថ្ងៃទី៦ តុលា ឆ្នាំ២០២៥ ថាក្រោយការបង្ហោះសាររៀបរាប់អំពីទង្វើអសីលធម៌ អគុណធម៌ដែលជាទង្វើអមនុស្សនិងអន់ជាងសត្វរបស់ជនជាតិថៃមួយចំនួនគិតត្រឹមម៉ោង៧និង៤៥នាទីល្ងាចនេះ(រយៈពេល៧ម៉ោង)មានមនុស្សចូលមើលចំនួន
4,715,531នាក់ ចូលមើល ដែលក្នុងនោះមានជនជាតិក្នុងប្រទេសថៃចំនួន26.8%ប្រហាក់ប្រហែលជាង១លាននាក់បានចូលមើលដូចមានក្នុងតារាងជូនភ្ជាប់។
សម្តេចតេជោ បានបញ្ជាក់ថា៖”ខ្ញុំសង្ឃឹមថាជនជាតិថៃមួយចំនួនធំដែលបានចូលមើលនិងគិតទៅដល់តម្លៃនៃជាតិសាសន៍របស់ខ្លួនដោយការទទួលខុសត្រូវព្រោះអំពើដែលពួកគេបានធ្វើមិនស័ក្តិសមជាជាតិសាសន៍ដែលស៊ីវិល័យនិងអរិយធម៌ខ្ពង់ខ្ពស់គួរឲ្យគោរពនោះឡើយ”៕


ចែករំលែកព័តមាននេះ