ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ជិះ​ម៉ូតូ​កណ្តាល​ភ្លៀង​ជួប​ចៃដន្យ​អាក្រក់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ យុវជន​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​ក្នុង​ហេតុការណ៍​មែកឈើ​បាក់​សង្កត់​លើ ខណៈ​ពេល​ជន​រង​គ្រោះ​កំពុង​បើកបរ​ម៉ូតូ​តែ​ម្នាក់ឯង​លើ​ផ្លូវជាតិ ស្រប​ពេល​មេឃ​កំពុង​តែ​ភ្លៀង និង​មាន​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង​។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ ឧសភា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧…

ខេត្តក្រចេះ ៖ យុវជន​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​ក្នុង​ហេតុការណ៍​មែកឈើ​បាក់​សង្កត់​លើ ខណៈ​ពេល​ជន​រង​គ្រោះ​កំពុង​បើកបរ​ម៉ូតូ​តែ​ម្នាក់ឯង​លើ​ផ្លូវជាតិ ស្រប​ពេល​មេឃ​កំពុង​តែ​ភ្លៀង និង​មាន​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ ឧសភា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧ ចន្លោះ​គីឡូម៉ែត្រ​លេខ​៣១៨ ស្រុក​ស្នួល ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ហេង ស៊ី​លិញ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​កន្ទួត​ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ។

តាម​ប្រភព​ពី​នគរបាល​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី​បានឱ្យ​ដឹង​ថា នៅ​ល្ងាច​ថ្ងៃ​កើតហេតុ មេឃ​មាន​ភ្លៀង និង​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង ហើយ​ជន​រង​គ្រោះ​ក៏​បាន​ជិះ​ម៉ូតូ​នៅ​លើ​ផ្លូវជាតិ​លេខ​៧ ក្នុង​គោលបំណង​ទៅ​ផ្ទះ តែ​ចៃដន្យ​អាក្រក់​ក៏​ត្រូវ​មែក​ដើម​សង្កែ​បាន​បាក់​សង្កត់​មក​លើ​ជន​រង​គ្រោះ​ត្រូវ​ចំ​.​ពោះ និង​ដើមទ្រូង បណ្តាល​ឱ្យ​ស្លាប់​នៅ​លើ​ផ្លូវជាតិ​យ៉ាង​អាណោចអាធ័ម ។

ក្រោយ​ពេល​កើតហេតុ ក្រុម​គ្រួសារ និង​សាច់ញាតិ​របស់​ជន​រង​គ្រោះ​បាន​មក​ទទួលយក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ