បុរសម្នាក់ត្រូវគេលបប្រហារ​លិង្គ…ពេល​ស្រវឹង​មិនដឹងខ្លួន​


តាម​ប្រភព​ព័ត៌មាន Metro បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ប្រញាប់ប្រញាល់​មក​មន្ទីរពេទ្យ ក្រោយ​ពេល​ដឹង​ថា លិង្គ​របស់​ខ្លួន​ត្រូវ​បាន​គេ​លួច​កាត់ ពេល​​​ដេក​លក់​ដោយសារ​ស្រវឹងស្រាខ្លាំងពេក ​។ លោក​ Tan Nan អាយុ​៤៤​ឆ្នាំ ដែល​បាន​ផឹកស្រា​ស្រវឹង​ជ្រុល ពេល​ទៅ​ដើរ​លេង​ជាមួយនឹង​មិត្ត​ភក្តិ នៅ Hunan ប្រទេស​ចិន ក៏​ដេក​លក់​នៅ​តាម​ផ្លូវ​ ។

ពេល​ក្រោក​ពី​ដេក​វិញ គាត់​ក៏​មាន​អារម្មណ៍​ឈឺចាប់​ នៅ​ផ្នែក​ខាងក្រោម​យ៉ាង​ខ្លាំង ហើយ​ក៏​បើកភ្នែក​មក​ឃើញ​​លិង្គ​របស់​ខ្លួន ត្រូវ​បាន​គេ​កាត់​ដាច់ នៅ​តែ​ស្បែក​ជាប់​នឹង​ប្រដាប់​បន្តិច ជាមួយនឹង​ឈាម​ហូរ​ជោក
ជាំ​។ គាត់​ក៏​ស្ទុះ​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់ តែ​គ្មាន​មន្ទីរពេទ្យ​ណា​អាច​ជួយ​បាន​ឡើយ ដោយសារ​តែ​ការ​ដាច់​នេះ​ គឺដាច់​ជ្រុល​ពេក ​។

​ចុង​ក្រោយ មន្ទីរពេទ្យ Changsha បាន​សម្រេចចិត្ត​ធ្វើការ​ត​លិង្គ​ជូន ក្រោម​ការ​ធ្វើ​ឡើង​របស់​វេជ្ជបណ្ឌិត​ខាង​វះកាត់​សរសៃឈាម​ល្អិត​ៗ​។ ក្រោយ​ការ​វះកាត់​អស់​រយៈពេល​៧​ម៉ោង​យ៉ាង​សស្រាក់សស្រាំ លោក Nan ក៏​បានដឹង​ខ្លួន​វិញ ហើយ​លិង្គ​ក៏​បាន​ដេរ​ភ្ជាប់​បាន​សម្រេច​។

គ្រូពេទ្យ​ថា ចរន្តឈាម​ហូរ​ទៅ​មក​មាន​សភាព​ល្អ តែ​នៅ​មិន​ទាន់​ដឹង​ថា លិង្គ​នោះ​អាច​រឹង ឬ អាច​បង្ហូរ​នោម​បាន​ដែរ​ ឬ​អត់​។ បុគ្គល​ផ្ទាល់​មិន​បានដឹង​ថា នរណា​ម្នាក់​ជា​អ្នក​លួច​កាត់​នោះ​ទេ​។ ប៉ូ​លិសពេល​នេះ កំពុង​តែ​ធ្វើការ​ស៊ើបអង្កេត ហើយ​ប្រាប់​ថា អ្នកជំងឺ​មិន​ទាន់​ដឹងខ្លួន​ច្បាស់លាស់​ សម្រាប់​ការ​ឆ្លើយ​នឹងសំណួរ​នៅ​ឡើយ​​ទេ​ ​។ (សម្រួលដោយ៖ ស្រីណា​)

Facebook Google Twitter Email

ប្លែក​ៗ ពី​នេះ​...​ពី​នោះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ