ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប៉ូលិសឡាវ​បង្ក្រាបបានថ្នាំញៀនជាង ១០លានគ្រាប់ និងម៉ាទឹកកកជាង ១តោន ​

2 ថ្ងៃ មុន

ទីក្រុងវៀងចន្ទន៍៖ កងកម្លាំងសមត្ថកិច្ច​ប្រទេសឡាវ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនដ៏ធំបំផុតមួយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីនជាង ១០,៤ លានគ្រាប់, ម៉ាទឹកកកជាង ១,២ ម៉ឺនគីឡូក្រាម (១.២៣៥ គីឡូក្រាម) និងហេរ៉ូអ៊ីន ៦,៥ គីឡូក្រាម ព្រមទាំងឃាត់ខ្លួនជនសង្ស័យបានចំនួន ៥ នាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Laotian Times នៅថ្ងៃទី២២ ខែមិថុនានេះ។

នៅក្នុងប្រតិបត្តិការស្រាវជ្រាវយ៉ាងក្តៅគគុកដែលបានធ្វើឡើងក្នុងថ្ងៃតែមួយ ប៉ូលិសបានបែងចែកកម្លាំងឆ្មក់ចូលបង្ក្រាបទីតាំងគោលដៅជាបន្តបន្ទាប់នៅក្នុងខណ្ឌចំនួន ៣ ផ្សេងគ្នា ដោយចាប់ផ្តើមពីការស្ទាក់ចាប់រថយន្តដឹកថ្នាំញៀន ២,៨ លានគ្រាប់ រួចបន្តពង្រីកដានទៅឆែកឆេរផ្ទះលាក់ខ្លួនផ្សេងទៀត រហូតរឹបអូសបានគ្រឿងញៀនខ្នាតយក្សដែលនៅសេសសល់ ព្រមទាំងរថយន្តសរុប ៣ គ្រឿង និងម៉ូតូ ៧ គ្រឿង ដែលជារបស់បណ្ដាញឧក្រិដ្ឋជនទាំងនេះ។

បច្ចុប្បន្ន អាជ្ញាធរឡាវកំពុងបន្តការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដើម្បីវែកមុខស្វែងរកមេខ្លោងធំដែលនៅពីក្រោយខ្នង និងតាមចាប់ខ្លួនសមាជិកបក្សពួកដែលកំពុងរត់គេចខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕