ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្តពីទង្វើនាង…

4 ឆ្នាំ មុន

តាម​ប្រភព​ពី Metroបានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​បាន​យក​កូនង៉ែត​របស់​ខ្លួន​ទុក​ចោល ​នៅ​ក្នុង​បា​​លក់​ស្រា​មួយ​កន្លែង ដោយសារ​តែ​ខឹង​គេ​មិន​ព្រម​លក់​ស្រា​ឱ្យ ​។ អ្វី​ដែល​សំខាន់​នោះ​គឺ កន្ទប​របស់​ទារក​នោះ​ សុទ្ធតែ​លា​មក​​ពេញ​ទៀត ។…

តាម​ប្រភព​ពី Metroបានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​បាន​យក​កូនង៉ែត​របស់​ខ្លួន​ទុក​ចោល ​នៅ​ក្នុង​បា​​លក់​ស្រា​មួយ​កន្លែង ដោយសារ​តែ​ខឹង​គេ​មិន​ព្រម​លក់​ស្រា​ឱ្យ ​។ អ្វី​ដែល​សំខាន់​នោះ​គឺ កន្ទប​របស់​ទារក​នោះ​ សុទ្ធតែ​លា​មក​​ពេញ​ទៀត ។

នាង Alicyn De Santis អាយុ​៣០​ឆ្នាំ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃអាទិត្យ ក្រោយ​ពី​ទុក​កូន​ចោល​នៅ​ក្នុង​បា​​លក់​ស្រា Outtakes Bar and Grill ក្នុង​សង្កាត់ New Hope រដ្ឋ Minnesota​។ តាម​សម្តី​របស់​បុគ្គលិក​នៅ​ក្នុង​បា​​​នបានឱ្យ​ដឹង​ថា De Santis មាន​សភាព​ស្រវឹង​ជោក​ជាំហើយ ពេល​ដើរ​ចូល​មក​បា​​របស់​​ពួក​គេ​ទាំង​មានកូន​ពរ​នៅ​នឹង​ដៃ ​។

មុន​ពេល​មក​ដល់​បា​​ខាងលើ នាង​ត្រូវ​បាន​បា​​មួយ​កន្លែង​ដេញ​ចេញ​​ម្តងហើយ ព្រោះតែនាង​​ស្រវឹង​ជ្រុល ព
េក​​។ ដោយសារ​តែ​ឃើញ​ស្រវឹង​ខ្លាំង​បែប​នេះបាOuttakes Bar and Grill មិន​ហ៊ាន​លក់​ស្រា​ឱ្យ​ទេ​។

ឃើញ​ដូចនេះ នាង​ជា​ម្តាយ​បាន​ហុច​ទារក​ឱ្យទៅ​មនុស្ស​មិន​ស្គាល់គ្នា​នៅ​ក្នុង​នោះ​ជួយ​មើល ហើយ​ក៏​លួច​ដើរ​ចេញ​មក​។ ក្រោយ​ពី​បានដឹង​ថា នាង​រត់​បាត់​មិន​យក​កូន​ទៅ បុគ្គលិក​បាន​ទូរស័ព្ទ​ហៅ​ប៉ូ​លិស និង​ជួយ​ដូរ​កន្ទប​ឱ្យ​ក្មេង​នោះ ដែល​សុទ្ធតែ​លាមក​ ។

ប៉ូ​លិសបាន​ធ្វើការ​ចាប់ខ្លួន ពេល​ដែល​នាង​ជា​ម្តាយ​ដើរមក​បារ​នេះ​វិញ ​។ នាង​ត្រូវ​បាន​កាត់ទោស​នៅ​ថ្ងៃ​អង្គារ​ឱ្យ​ជាប់​ពន្ធនាគារដែល​អាច​នៅ​ក្រៅ​ឃុំ ដោយ​មាន​ប្រាក់​តម្កល់៦០០០​ដុល្លារ​ ។ គេ​ចោទប្រកាន់​ពី​បទ​ធ្វេសប្រហែស​ចំពោះ​កុមារ ​។ នា​ពេល​នេះ ទារក​ត្រូវ​បាន​តុលាការ​សម្រេច​ឱ្យទៅ​នៅ​ជាមួយនឹង​អ្នក​ផ្ទះ​ផ្សេង​ទៀត​មួយ​រយៈ​ ។ ​(សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ