ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ​ថៃ​ដឹកនាំ​កិច្ចប្រជុំ​ដំបូង​របស់​​សភា​ថ្មី

4 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ព្រះមហាក្សត្រ​ថៃ​កាលពី​ថ្ងៃ​ទី​២៤​ឧសភា ទ្រង់​ដឹកនាំ​កិច្ចប្រជុំ​ដំបូង​របស់​សភា​ថ្មី​ថៃ ដែល​លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា ពិត​ណាស់​នឹង​នៅ​តែ​បន្ត​តំណែង​នាយក​រដ្ឋមន្ត្រី​។ ក្នុង​ព្រះ​សុន្ទរកថា​ខ្លី​មួយ នៅ​មុខ​បណ្ដា​សមាជិក​សភា​ថ្មី​ដែល​ស្លៀកពាក់​ឯកសណ្ឋាន​ពណ៌​ស ព្រះមហាក្សត្រ​មហា​វ៉ា​ជី​រ៉ា​ឡុ​ង​កន​មាន​ព្រះរាជ​បន្ទូល​ថា សមាជិក​សភា​ទាំងអស់​ត្រូវ​តែ​ធានា​ដល់​កិច្ច​ដំណើរការ​របស់​សភា…

ប្រទេស​ថៃ ៖ ព្រះមហាក្សត្រ​ថៃ​កាលពី​ថ្ងៃ​ទី​២៤​ឧសភា ទ្រង់​ដឹកនាំ​កិច្ចប្រជុំ​ដំបូង​របស់​សភា​ថ្មី​ថៃ ដែល​លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា ពិត​ណាស់​នឹង​នៅ​តែ​បន្ត​តំណែង​នាយក​រដ្ឋមន្ត្រី​។ ក្នុង​ព្រះ​សុន្ទរកថា​ខ្លី​មួយ នៅ​មុខ​បណ្ដា​សមាជិក​សភា​ថ្មី​ដែល​ស្លៀកពាក់​ឯកសណ្ឋាន​ពណ៌​ស ព្រះមហាក្សត្រ​មហា​វ៉ា​ជី​រ៉ា​ឡុ​ង​កន​មាន​ព្រះរាជ​បន្ទូល​ថា សមាជិក​សភា​ទាំងអស់​ត្រូវ​តែ​ធានា​ដល់​កិច្ច​ដំណើរការ​របស់​សភា ប្រកបដោយ​ការ​ទទួលខុសត្រូវ ព្រោះ​សកម្មភាព​មិនល្អ​ណាមួយ អាច​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ដល់​សន្តិសុខ​ជាតិ​។

បន្ទាប់​ពី​នោះ​មក ជា​ការ​បើក​កិច្ចប្រជុំ​ព្រឹទ្ធសភា​ដើម្បី​ជ្រើសរើស​ប្រធាន​មួយ​រូប​និង​បណ្ដា​អនុប្រធាន​។ កិច្ចប្រជុំ​ដំបូង​របស់​សភា​ថ្មី​ថៃ​ធ្វើ​នា​ថ្ងៃ​ទី​២៥​ឧសភា ជ្រើសរើស​ប្រធាន​និង​បណ្ដា​អនុប្រធាន​។ កាលពី​យប់​ថ្ងៃ​ទី​២៤​ឧសភា​លោក​PORNPETCH WICHITCHOLCHAI អតីត​ប្រធាន​សភាជាតិ​ថៃ ត្រូវ​បាន​ជ្រើសតាំង​ជា​ប្រធាន​ព្រឹទ្ធសភា​សម្រាប់​អាណត្តិ​៥​ឆ្នាំ​។

ចំណែក​លោក​SINGSUEK SINGPHRAI អតីត​សមាជិក​សភាជាតិ​និង​លោក​SUPPACHAI SOMCHAROEN អតីត​សមាជិក​គណៈកម្មាធិការ​បោះ​ឆ្នោត ត្រូវ​បាន​ជ្រើសតាំង​ជា​អនុប្រធាន​ព្រឹទ្ធសភា​។ អ្នក​ទាំងនោះ​នឹង​កាន់​តំណែង​ផ្លូវការ​ពេល​ទទួល​ការ​យល់ព្រម​របស់​ព្រះមហាក្សត្រ​។

កាលពី​ថ្ងៃ​ទី​១៤​មីនា ទស្សនាវដ្ដី​ព្រះ​បរមរាជវាំង បាន​ចេញផ្សាយ​បញ្ជី​មួយ​នៃ​សមាជិក​ព្រឹទ្ធសភា​២៥០​រូប ដែល​ទទួល​ការ​យល់​ស្រប របស់​គ្រួសារ​រាជវង្ស និង​សេចក្ដីថ្លែងការណ៍​មួយ​របស់​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​សន្តិភាព​និង​ថែរក្សា​របៀបរៀបរយ ពោល​គឹ​របប​យោធា​ថៃ លើ​ការ​តែងតាំង​មនុស្ស​៥០​រូប បញ្ចូល​ទៅ​ក្នុង​បញ្ជី​ឈ្មោះ​ព្រឺ​ទ្ធ​សមាជិក​បំរុង យោង​ទៅ​តាម​រដ្ឋធម្មនុញ្ញ​។

ព្រឹទ្ធ​សមាជិក​ទាំង​២៥០​រូប​និង​បណ្ដា​សមាជិក​សភា នឹង​ជ្រើសតាំង​នាយក​រដ្ឋមន្ត្រី​មួយ​រូប​។ សភា​ថៃ​មាន​សមាជិក​៥០០​រូប​ជាមួយ​អាណត្តិ​៤​ឆ្នាំ​។ យោង​តាម​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​សភា​កាលពី​ថ្ងៃ​ទី​២៤​មីនា លទ្ធផល​ជា​ស្ថាពរ​គណបក្ស​ភឿ​ថៃ​ដណ្ដើម​បាន​កៅអី​១៣៦ នាំមុខ​គណបក្ស​PALANG PRACHARATH ដែល​ទទួល​បាន​១១៥​កៅអី គណបក្ស​FUTURE FORWARD ទទួល​បាន​៨០​កៅអី គណបក្ស​ប្រជាធិបតេយ្យ​ទទួល​បាន​៥២​កៅអី និង​គណបក្ស​BHUMJAITHAI​ទទួល​បាន​៥១​កៅអី​។

នាយក​រដ្ឋមន្ត្រី​ដែល​ជ្រើសតាំង​ត្រូវ​ទទួល​បាន​សំឡេង​យ៉ាងតិច​៣៧៦ ក្នុង​ចំណោម​សមាជិក​ព្រឹទ្ធសភា និង​សមាជិក​សភា​ទាំង​៧៥០​រូប ក្នុង​កិច្ចប្រជុំ​អនុម័ត​របស់​សភា​ទាំង​២​។ ប្រាកដ​ណាស់​ប្រមុខ​របប​យោធា លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា​នឹង​នៅ​តែ​ជា​អ្នក​កាន់​តំណែង​នោះ គ្រាន់តែ​រដ្ឋាភិបាល​ថ្មី​ជា​រដ្ឋាភិបាល​ស៊ីវិល​៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ