បាត់​ម្ចាស់​ការ​លើ​ខ្លួនឯង​…​ស្រាប់តែ​មួយសន្ទុះ​ក្រោយ​គ្រប់​គ្នា​រន្ធត់​ចិត្ត


ខេត្តកំពត ៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់ ចេញពី​កន្លែង​ហូប​ចុក​មួយ​កន្លែង បើកបរ​ម៉ូតូ​ទាំង​ខ្លួន​ស្រវឹង បាន​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បុក​ជាមួយ​រថយន្ត​ម៉ាក (FUSO) សណ្តោង​រ៉ឺ​ម៉ក ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា បណ្តាល​ឲ្យ​ស្លាប់ ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ដែល​ហេតុ​ការ​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​២០​និង​៥០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ ២០១៩ លើ​ផ្លូវជាតិ​លេខ​៣១ ចន្លោះ​គីឡូម៉ែត្រ​លេខ​៣១-៣២ ស្ថិត​ក្នុងភូមិ​ប្រ​ផុង ឃុំ​សំរោង​លើ ស្រុក​បន្ទាយមាស ខេត្តកំពត ។

ប្រភព​ពី​នគរបាល​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ជួប​ហេតុ​ការ​ខាងលើ​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់ សេរី​០១៨ ពាក់​ផ្លា​ក​លេខ កំពត ១L-៦៥៤៧ បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង ទៅ​ត្បូង​ក្នុង​ស្ថានភាព​ស្រវឹង ហើយ​បើក​ក្នុង​ល្បឿន​លឿន បាត់​ម្ចាស់​ការ​ក្នុង​ការ​បញ្ជា​យានយន្ត​របស់​ខ្លួន លុះដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​បាន​រ៉េ​ចង្កូត​ទៅ​បុក​រថយន្ត​ម៉ាក (FUSO )​ខាងលើ ពណ៌​ខៀវ​ពាក់​ផ្លា​ក​លេខ​ភ្នំពេញ ៣E-២៨៥៦ និង​មាន​កន្ទុយ​រ៉ឺ​ម៉ក​ពាក់​ផ្លា​ក​លេខ ភ្នំពេញ ៤A-៤៧៣២ ដែល​កំពុង​ធ្វើ​ដំណើរ​ប​ញ្ជ្រា​ស ទិស​គ្នា​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​គួរ​ឲ្យ​រន្ធត់ ។

ប្រភព​ដដែល​បាន​បន្ត​ថា ជន​រង​គ្រោះ​អ្នក​បើក​ម៉ូតូ​មានឈ្មោះ ដុំ វិ​ឆើត អាយុ​២៨ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រាំ​សរសរ ឃុំ​សំ​រោ​លើ ស្រុក បន្ទាយមាស ខេត្តកំពត ។ ក្រោយ​ពិនិត្យ និង​ធ្វើការ​វាស់វែង​រួច​សាកសព​សមត្ថកិច្ច​បាន​ប្រគល់​ជូន​ទៅ​ក្រុម​គ្រួសារ ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​ម្ចាស់​អ្នកបើកបរ​រថយន្ត ក្រោយ​ពី​កើតហេតុ​បាន​ចុះ​គេចខ្លួន​មុន​សមត្ថកិច្ច​ទៅ​ដល់ ។ យានយន្ត​ទាំង​ពីរ​គ្រឿង សមត្ថកិច្ច​បាន​យក​ទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បន្ទាយមាស រង់ចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ ៕ កែសម្រួលដោយ ៖ សុឃាក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ