នំ​បញ្ចុក​នយោបាយ


រាជធានី​ភ្នំពេញ ៖ នំ​បញ្ចុក គឺជា​អាហារ​ប្រពៃណី​ម្យ៉ាង​សម្គាល់​អត្តសញ្ញាណ​ខ្មែរ ។ នៅ​ក្នុង​ពិធីបុណ្យ​ទាន​ផ្សេង​ៗ ដូច​ជា ពិធី​ជួបជុំ​សាច់ញាតិ មិត្តភក្តិ បុណ្យខួបកំណើត ពិធី​ឡើងផ្ទះ​ថ្មី​និង​ពិធី​ជួបជុំ​បុណ្យ​សាសនា​ផ្សេង​ៗ ប្រជាជន​ខ្មែរ​យើង​ចូល​ចិត្ត ធ្វើ​នំ​បញ្ចុក​ទទួលភ្ញៀវ ។

លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ហៅ​ការ​ជួបជុំ​ហូប​នំ​បញ្ចុក​របស់​សមាជិក​អតីត​បក្ស​ប្រឆាំង​ថា សកម្មភាព​នយោបាយ ដើម្បី​គាំទ្រ​ដំណើរការ​វិល​ចូល​ស្រុ ករប​ស់លោក​សម រ​ង្ស៊ី ។ លោក​បាន​សរសេរ​តាម​បណ្តាញ​តេ​ឡេ​ក្រាម​យ៉ាង​ដូច្នេះ​ថា នៅ​ក្នុង​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន នៅ​ពេល​ដែល​មេ​ឧទ្ទាម​ខ្មែរ​ក្រៅច្បាប់​ប្រកាស​ចូល​ស្រុក​មាន​សកម្មជន​អតីត​បក្ស​ប្រឆាំង​មួយ​ចំនួន​ជ្រួលជ្រើម​តាម​ការ​ញុះញង់​ខាងក្រៅ​ប្រទេស​បាន​នាំ​គ្នា​ជួប​ប្រជុំ​ពិភាក្សា​គ្នា ដើម្បី​ប្រកាស​គាំទ្រ និង​រង់ចាំ​ទទួល​ក្រុម​មេ​ឧទ្ទាម​ក្រៅច្បាប់ ។

លោក​បញ្ជាក់​ថា​«​ដើម្បី​បិទ​បាំង​សកម្មភាព​នយោបាយ​គាំទ្រ​អតីត​បក្ស​ប្រឆាំង សកម្មជន​ទាំងនោះ​បាន​យក​ឡេះ​ការ​ជួបជុំ​គ្នា​ហូប​នំ​បញ្ចុក ក្នុង​គោលបំណង​បំភាន់​ភ្នែក​សមត្ថកិច្ច ។ ក៏​ប៉ុន្តែ​រាល់​កម្ម​ភាព​របស់​សកម្មជន​អតីត​បក្ស​ប្រឆាំង​មិន​អាច​ធ្វើ​ឲ្យ​សមត្ថកិច្ច​យល់​ច្រឡំ​ឡើយ​» ។ លោក​បន្ថែម​ថា ដូច្នេះ​ហើយ​បានជា​មាន​ករណី​តុលាការ​កោះ​អញ្ជើញ​អ្នក​ពាក់ព័ន្ធ​ល្មើសច្បាប់​ទៅ​សាកសួរ និង​អប់រំ​កុំ​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ច្បាប់​តទៅ​ទៀត​ជៀសវាង​ចាញ់បោក​មេ​ឧទ្ទាម និង​បរិវារ​ក្រៅច្បាប់​ដែល​ចង់​បង្ក​អសន្តិសុខ សណ្តាប់ធ្នាប់​សា​ធា​ណ​សង្គម ចង់​បំផ្លាញ សន្តិភាព ជា​ពិសេស​ចង់​ឈាន​ទៅ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ​ហ៊ុន សែន ។

លោក​បន្ថែម​ថា ដោយហេតុ​នេះ​ហើយ​បានជា ពួក​ជន​អគតិ​មួយ​ចំនួន​បាន​និយាយ​វាយ ប្រហារ​ថា រាជរដ្ឋាភិបាល​ធ្វើការ​យារ​យី​លើ​ប្រជាជន​ដែល​គ្រាន់តែ​នាំ​គ្នា​ជួបជុំ​ហូប​នំ​បញ្ចុក​ក៏ មិន​បាន​ផង ដែល​ជា​កា​រំលោភសិទ្ធិ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ ។ បើ​គ្រាន់តែ​ជួបជុំ​គ្នា​ហូប​នំ​បញ្ចុក​ធម្មតា​គ្មាន​បញ្ហា​អ្វី​ឡើយ ។ ប៉ុន្តែ​មានការ​ជួបជុំ​ជា​បន្តបន្ទាប់​របស់​អតីត​សកម្មជន អតីត​បក្ស​ប្រឆាំង គឺជា​សកម្មភាព​នយោបាយ​ដែល​មាន​ចរិត​អនុវត្ត​តាម​ឧបាយកល​របស់​មេដឹកនាំ​ឧទ្ទាម​ក្រៅច្បាប់​ដែល​ញុះញង់​ពី​ក្រៅប្រទេស​ក្នុង​គោលដៅ​ចង់​ប្រោះ​អតីត​បក្ស​ប្រឆាំង​ឲ្យ​រស់​ឡើង​វិញ និង​បំផ្លាញ​សន្តិសុខ​ជាតិ​តែ​ប៉​ណ្ណោះ ដោយ​យក​ឡេះ​ជា​រូបភាព​ជួបជុំ​ហូប​នំ​បញ្ចុក​មក​បិទ​បាំង ។ លោក​បញ្ជាក់​ថា​«​នេះ​ហើយ​ដែល​ហៅ​ថា នំ​បញ្ចុក​នយោបាយ​នោះ​» ។

សូម​ជម្រាប​ថា​អតីត​អ្នកគាំទ្រ​អតីត​បក្ស​ប្រឆាំង​ជា​ច្រើន​នាក់​ត្រូវ​បាន​តុលាការ​នៅ​បណ្តា​ខេត្ត​មួយ​ចំនួន​បាន​កោះហៅ​សួរនាំ​ពាក់ព័ន្ធ​នឹង​ប្រឆាំង​ដីកា​តុលាការ​កំពូល​ដែរ​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ចុងឆ្នាំ​២០ ១៧ ពាក់ព័ន្ធ​នឹង​ហូប​នំ​បញ្ចុក​នេះ​ផង​ដែរ ៕ កែសម្រួលដោយ ៖សុឃាក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ