ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួស​ថ្លែង ​! មើល​រឿង​អាសអាភាស​ច្រើន​ពេក សូ​ម្បី​នាង​តូច​ទើប​៣​ឆ្នាំ​ក៏​មិន​លើក​លែង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ច្បារ​អំពៅ​ទី​២ ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​រូបគេ​ចាប់រំលោភ​លើ​ក្មួយ​ស្រី​បង្កើត​អាយុ​ទើបតែ​៣​ឆ្នាំ​ប៉ុណ្ណោះ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុង​សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ច្បារ​អំពៅ​ទី​២ ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​រូបគេ​ចាប់រំលោភ​លើ​ក្មួយ​ស្រី​បង្កើត​អាយុ​ទើបតែ​៣​ឆ្នាំ​ប៉ុណ្ណោះ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុង​សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ ។

ជនសង្ស័យ​ជា​ពូ​បង្កើត​នោះ​ឈ្មោះ អ៊​ន តុលា អាយុ​១៧​ឆ្នាំ មុខរបរ​ជា​សិស្ស ស្នាក់​នៅផ្ទះ​កើតហេតុ ចំណែក​កុមារី​រង​គ្រោះ​មាន​អាយុ​៣​ឆ្នាំ មានស្រុក​កំណើត​ខេត្ត​ព្រះ​សីហ​នុ ។

តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា មុន​ថ្ងៃ​កើតហេតុ​មួយ​ថ្ងៃ ពោល​គឺ​នៅ​ថ្ងៃ​ទី​២៣ ម្តាយ​កុមារី​រង​គ្រោះ​ដែល​ត្រូវជា​បងស្រី​បង្កើត​របស់​ជនសង្ស័យ​បាន​ទៅ​លេង​ផ្ទះ​ម្តាយក្មេក (​ចំណុច​កើតហេតុ ) ហើយ​ទុក​កុមារី​រង​គ្រោះ​ឱ្យ​នៅ​សម្រាក​ទីនោះ​ជាមួយ​ជីដូនមួយ​រយៈពេល​សិន ចំណែក​ស្ត្រី​ជា​ម្តាយ​ត្រឡប់​ទៅ​ខេត្ត​ព្រះ​សីហនុ​វិញ ដើម្បី​ទៅ​ធ្វើការ​បន្ត ។

ប្រភព​ដដែល​បន្ត​ថា លុះ​ព្រឹក​ថ្ងៃ​ទី​២៤ ដោយសារ​ពុំ​មាន​មនុស្ស​នៅផ្ទះ ជនសង្ស័យ​ជា​ពូ​បាន​នាំ​កុមារី​រង​គ្រោះ​ចូល​ទៅ​ក្នុង​បន្ទប់ទឹក រួច​ចាប់រំលោភ​តែ​ម្តង ប៉ុន្តែ​កុមារី​យំ​ខ្លាំង​ពេក ព្រោះតែ​មាន​ភាព​ឈឺចាប់​ខ្លាំង ជនសង្ស័យ​ក៏​បញ្ឈប់​សកម្មភាព​តែ​ម្តង ។ លុះ​មក​ដល់​ពេល​ល្ងាច​ឡើង ជីដូន​បស់​ក្មេង​ស្រី​រង​គ្រោះ​នាំ​នាង​ទៅ​ងូតទឹក ក៏​ស្រាប់តែ​ឃើញ​ប្រដាប់​ភេទ​នាង​ឡើង​ក្រហម​ហើម​ខ្លាំង និង​ដាច់​រលាត់​ផង​នោះ ក៏​ជីដូន​ព្យាយាម​សួរនាំ ទើប​កុមារី​រង​គ្រោះ​និយាយ​រៀបរាប់​ដំណើររឿង​ប្រាប់​អស់​តែ​ម្តង ។

ក្រោយ​ដឹង​ដំណើររឿង ស្ត្រី​ជា​ជីដូន​ទូរស័ព្ទ​ទៅ​ប្រាប់​ម្តាយ​ក្មេង​ស្រី ហើយ​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ក៏​ធ្វើ​ដំណើរ​មក​ភ្នំពេញ ដើម្បី​នាំ​កូនស្រី​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​មូលដ្ឋាន ដើម្បី​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ពូ ។ បន្ទាប់​ពី​ទទួល​ពាក្យបណ្តឹង​ហើយ កម្លាំង​នគរបាល បាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ដល់​ផ្ទះ​តែ​ម្តង នៅ​ល្ងាច​ថ្ងៃ​ទី​២៥ ឧសភា ។

ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ជា​ពូ​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​រំលោភ​ក្មួយ​ស្រី​បង្កើត​មែន ប៉ុន្តែ​ពុំ​ទាន់​បាន​សម្រេច​ឡើយ ព្រោះ​នាង​ស្រែកយំ​ខ្លាំង​ពេក ។ ហើយ​មូលហេតុ​ដែល​នាំ​ឱ្យ​គេ​ធ្វើ​បែប​នេះ គឺ​ដោយសារ​រូបគេ​ឧស្សាហ៍​មើល​រឿង​អាសអាភាស​តាម​ទូរស័ព្ទ​ដៃ​ច្រើន​ពេក​រហូត​កើត​មាន​អារម្មណ៍​ស្រើប​ស្រាល​ខ្លាំង ទើប​ប្រព្រឹត្តិ​អំពើ​មិន​គប្បី​លើ​ក្មួយ​ស្រី​បង្កើត​របស់​ខ្លួនឯង​តែ​ម្តង​ទៅ ។

យ៉ាងណាមិញ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ រង់ចាំ​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ ៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ