ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រញាប់​ពេក​! បួង​ចង្កូត​ចាក់​គួរ​ខ្លាំង​ផ្ងារ​ជើង​​ធ្លាយ​ពេញ​ផ្លូវ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​កូរ៉េ​ឃ្លប់​ដឹក​ទឹកកក​មួយ​គ្រឿង បើក​បោះពួយ​ក្នុង​ល្បឿន​លឿន​ប្រញាប់​ដឹក​យក​ដាក់​ឲ្យ​ម៉ូយ ខណៈ​គេច​ពី​រថយន្ត​ខាង​មុខ​ចាក់​គួរ​ខ្លាំង​ពេក ក្រឡាប់​ផ្ងារជើង ចាក់ទឹក​ចោល​ពេញ​ផ្លូវ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៦​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែឧសភា…

រាជធានី​ភ្នំពេញ ៖ រថយន្ត​កូរ៉េ​ឃ្លប់​ដឹក​ទឹកកក​មួយ​គ្រឿង បើក​បោះពួយ​ក្នុង​ល្បឿន​លឿន​ប្រញាប់​ដឹក​យក​ដាក់​ឲ្យ​ម៉ូយ ខណៈ​គេច​ពី​រថយន្ត​ខាង​មុខ​ចាក់​គួរ​ខ្លាំង​ពេក ក្រឡាប់​ផ្ងារជើង ចាក់ទឹក​ចោល​ពេញ​ផ្លូវ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៦​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៩ នៅ​តាម​ផ្លូវ​ហាណូយ ភូមិ​រោងចក្រ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។

រថយន្ត​ជួប​គ្រោះថ្នាក់​ខាងលើ ម៉ាក KIA ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2R-5790 ឃ្លប់​ដឹក​ទឹកកក ។

តាម​ប្រភព​នៅ​កន្លែង បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ រថយន្ត​ខាងលើ​បើក​ពី​ជើង​ទៅ​ត្បូង​ល្បឿន​លឿន​ប្រញាប់​​​យក​ទឹកកក​ដាក់​ឲ្យ​ម៉ូយ លុះដល់​ចំណុច​កើតហេតុ​គេច​ពី​រថយន្ត​ខាង​មុខ អ្នក​បើករថយន្ត​បួង​ចង្កូត​ចាក់​គួរ​ខ្លាំង​ពេក រួម​ផ្សំ​ជាមួយ​រថយន្ត​ដឹក​ធ្ងន់​ផង​នោះ ទើប​ធ្វើ​ឲ្យ​ក្រឡាប់​ផ្ងារជើង​ធ្លាយ​រហែក​ទ្រុង​ចាក់​ទឹកកក​ចោល​ពេញ​ផ្លូវ​តែ​ម្តង ប៉ុន្តែ​សំណាង​មិន​បង្ក​ឲ្យ​អ្នក​ណា​ម្នាក់​រង​របួស​ឡើយ ។

ក្រោយ​កើតហេតុ រថយន្ត​ខាងលើ ត្រូវ​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​ជាក់ស្តែង​មិន​មាន​ប៉ះពាល់​ដល់​អ្នក​ដទៃ ទើប​​ប្រគល់​ជូន​ម្ចាស់ ដើម្បី​រក​រថយន្ត​ស្ទូច​មក​លើកយក​រថយន្ត​ទៅ​ជួសជុល​ដោយ​ខ្លួនឯង ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ