ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​អំពើពុករលួយ​ ចាប់​ខ្លួន​​អនុ​ប្រធាន​​សាខា​​ពន្ធ​ដារ​​ខេត្ត​ព្រះសីហនុ និង​មន្ត្រី​អគ្គិសនី​ខេត្ត​មណ្ឌល​គិរី​២នាក់

11 ឆ្នាំ មុន

ខេត្ត​​មណ្ឌល​គិរី​​ -​ខេត្ត​ព្រះសីហនុ ​ ៖​​​ ​កាល​ពី​ថ្ងៃទី​​២៧ វិច្ឆិកា​ មន្ត្រី​​​៣​នាក់​​​​ត្រូវបាន​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​​ចាប់​ខ្លួន​​នៅ​​កន្លែង​​​ផ្សេង​​គ្នា ​តែបាន​ទាក់​ទិន​ទៅ​នឹង​​បទ​ចោ​ទ​ប្រកាន់​​ពី​ការ​​​​ប្រព្រឹត្តអំពើ​ពុក​រលួយ​​​​កិ​​​ប​កេង​​​ថវិកា​ជាតិ​ដែល​​២នាក់​​​​ជាមន្ត្រីអគ្គិ​សនី​​នៅ​ខេត្ត​​​មណ្ឌល​គិរី​ និង​ម្នាក់ជាមន្ត្រី​មាន​ឋាន​ៈ​ជា​អនុ​ប្រធាន​​សាខា​​ពន្ធ​ដា​​​រ​​ខេត្ត​ព្រះសីហនុ​ ។

ខេត្ត​​មណ្ឌល​គិរី​​ -​ខេត្ត​ព្រះសីហនុ ​ ៖​​​ ​កាល​ពី​ថ្ងៃទី​​២៧ វិច្ឆិកា​ មន្ត្រី​​​៣​នាក់​​​​ត្រូវបាន​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​​ចាប់​ខ្លួន​​នៅ​​កន្លែង​​​ផ្សេង​​គ្នា ​តែបាន​ទាក់​ទិន​ទៅ​នឹង​​បទ​ចោ​ទ​ប្រកាន់​​ពី​ការ​​​​ប្រព្រឹត្តអំពើ​ពុក​រលួយ​​​​កិ​​​ប​កេង​​​ថវិកា​ជាតិ​ដែល​​២នាក់​​​​ជាមន្ត្រីអគ្គិ​សនី​​នៅ​ខេត្ត​​​មណ្ឌល​គិរី​ និង​ម្នាក់ជាមន្ត្រី​មាន​ឋាន​ៈ​ជា​អនុ​ប្រធាន​​សាខា​​ពន្ធ​ដា​​​រ​​ខេត្ត​ព្រះសីហនុ​ ។

​ទាក់​ទិន​​ទៅ​ដល់ការ​ចាប់​ខ្លួន​​មន្ត្រី​អគ្គិសនី​​​​ខេត្ត​មណ្ឌល​គិរី​​​​​ តាម​​​​សេចក្ដី​រាយការណ៍​​ឱ្យ​ដឹង​ថា ​​​បុគ្គលិក​​ផ្នែកអាជីវកម្ម​​និ​​ង​ជំនួយ​ការ​​​បេឡា​អគ្គិសនី​​ខេត្ត​​មណ្ឌល​គិរ​ី​​​​​ពី​រនាក់​​​​ត្រូវ​បាន​​​​សាលា​ដំបូង​​​​​ខេត្ត​ចេញ​ដីកា​​ឃាត់​ខ្លួ​ន​​បញ្ជូន​​​ទៅ​​ធ្វើការ​សាក​សួរ​​​​​​​​​​ពីបទ​កិ​​ប​កេង​​បន្លំ​លុយ​អង្គ​ភាព​​​​ប្រមាណ​​​១០​ម៉ឺន​ដុល្លារ​​ ។ ​ករណី​​ចាប់​​ឃាត់​​ខ្លួន​មន្ត្រី​​​​នៅ​អង្គ​ភាព​​អគ្គិសនី​​​ខេត្ត​មណ្ឌលគិរី​​​នេះ​បាន​​​​ធ្វើ​ឡើង​កាល​ពី​​​ថ្ងៃទី​​២៧ ​វិច្ឆិកា​ ​ក្នុង​ក្រុង​សែន​មនោរម្យ​ ។ បន្ទាប់​ពី​ការ​ចាប់ឃាត់​ខ្លួន​បាន​មួយ​ថ្ងៃ ​​នៅ​ល្ងាច​​ថ្ងៃទី​​២៨ ​វិច្ឆិកា ​​ជន​ជាប់ចោទ​​ទាំង​ពីរ​នាក់​​​​ត្រូវ​បាន​បញ្ជូន​​​​ទៅ​​ឃុំ​​ខ្លួន​បណ្ដោះ​​អាសន្ន​​នៅ​ពន្ធ​​នាគារ​​​ខេត្ត​ ។ ​

​តាម​ប្រភព​ព័ត៌​មាន​​​ឱ្យ​ដឹង​ថា​ ការឃាត់​​ខ្លួន​​​មន្ត្រី​​​ពីរ​​​​នាក់​​​​​ខាង​លើ​នេះ ​គឺ​ធ្វើ​​ឡើង​ដោយ​​​សាលា​ដំបូង​​ខេត្ត​មណ្ឌល​គិរី ​​​ក្រោយ​ពី​​មានការ​សើុប​​អង្កេត​​​​របស់​​អង្គ​ភាព​ប្រឆាំង​អំពើ​ពុ​ក​រលួយ​​ ។ មន្ត្រី​ដែល​​​ត្រូវ​ចាប់​ខ្លួន​​​នេះ​ម្នាក់​​​ឈ្មោះ​សួត សារឹម ភេទ​ប្រុស​ ជាបុគ្គលិក​​​ផ្នែកអាជីវកម្ម​​​​​ និង​ម្នាក់​ទៀត​​​​ឈ្មោះ​​នី សុពណ៌ ​ភេទ​ស្រី ​មាន​មុខ​ងា​រ​ជា​ជំនួយ​ការ​បេឡា​​អគ្គិសនី ​​​។ ព្រះ​រាជ​​​អាជ្ញា​​អម​សាលា​ដំបូង​​​ខេត្ត​មណ្ឌល​គិរី​​​​បាន​បញ្ជាក់​​​ថា ​បុគ្គលិក​​​អគ្គិសនី​​​​ទាំង​ពី​រនាក់​​​ខាង​លើ​​​​គឺ​ពិត​​ជា​ត្រូវ​បាន​​ចាប់​​ខ្លួន​​​ពីបទ​​កិ​​ប​កេង​​បន្លំ​ប្រាក់​​ពី​អង្គ​ភាព​​អគ្គិសនី​​​មណ្ឌលគិរី​ ដើម្បីប្រយោជន៍​ផ្ទាល់​ខ្លួន​​​ពិ​ត​មែន​ ។

​​បើ​តាម​ប្រភព​​​ព័ត៌​​មាន​​មួយក្រៅ​ផ្លូវការ​​​និយាយ​​​ថា ករណី​នេះ​​អាច​នឹង​​មានកា​រ​ជាប់​​ពាក់​ព័ន្ធ​​​ជា​មួយ​នឹង​​មន្ត្រីជា​ច្រើន​​រូបទៀត​​ដែល​បម្រើ​ការ​​​នៅ​អង្គ​ភាព​​​​អគ្គិសនី​​មណ្ឌល​គិរី ​ដែល​​​​មិន​ខុស​ពី​សម្ល​កំពឹស​​នោះទេ ។​​ លោក ឃុត ​សុ​ភាង ​​ព្រះ​រាជ​អាជ្ញា​អម​សាលា​​​​​​ដំបូង​​​ខេត្ត​​មណ្ឌល​គិរី ​​មាន​ប្រសាសន៍​​​​នៅ​ព្រឹក​ថ្ងៃទី​​​​​២៩ វិច្ឆិកា ​​ថា មន្ត្រី​អគ្គិសនី​​​​​ខេត្ត​ទាំង​​២​នាក់​​ត្រូវបាន​​សាលា​ដំបូង​សម្រេច​​​ធ្វើការ​ឃុំ​ខ្លួន​​រួច​ហើយ​​ បន្ទាប់ពី​​មន្ត្រី​អង្គភាព​​​​ប្រឆាំង​អំពើ​ពុក​រលួយ​​​​ចាប់​ខ្លួន​​​កាល​ពីថ្ងៃទី​​​​​២៧  វិច្ឆិកា ​​​រួច​បញ្ជូន​មក​​​​កាន់​​សាលា​ដំបូង​​​​ដើម្បីធ្វើការ​​ចោទ​​ប្រកាន់​ ។ ​​លោក​ព្រះ​រាជ​អាជ្ញា​​​​បាន​អះអាង​ថា សាលា​ដំបូង​សម្រេច​ធ្វើ​ការ​ចោទ​ប្រកាន់​​ជន​ជាប់​ចោទ​​ទាំង​​២នាក់​​​នេះ ​យោង​តាម​​មាត្រា​​​​៥៩៨​​នៃ​ក្រម​​ព្រហ្ម​ទណ្ឌ​ ​ក្នុង​បទ​កេង​យក​​​​ប្រយោជន៍​​ដោយ​ខុស​ច្បាប់​​​ និងមាត្រា​​​​​៦២៧​ពីបទ​​ក្លែង​បន្លំ​​ ។

​គេ​នៅ​ចាំបាន​ថា នៅ​អំឡុង​ពេល​​​មាន​បាតុ​កម្ម​​តវ៉ា​របស់​ប្រជា​ពលរដ្ឋ​កាល​ពី​​​ដើម​ឆ្នាំ​​​២០១៣​​​​​នេះ ​លោក​ ជិន សុឃុន ​ដែលជា​អតី​ត​​ប្រធាន​​អគ្គិសនី​ខេត្ត​មាន​ប្រសាសន៍​ថា ​​អគ្គិសនី​​​​មិន​អាច​ចុះ​​តម្លៃ​​បានទេ​ ព្រោះ​​មានការខាត​បង់​​​​​១ខែ​អស់ជិត​​​៤០លាន​រៀល​​​ ។ បើយោង​តាម​​​ប្រភព​នានា​​ដែលមិន​ទាន់​ជា​ផ្លូវការ​​​នៅ​ឡើយ​នោះ ​​​គឺ​មាន​ការ​​​រក​ឃើញ​ថា​​ថវិកាដែល​​​​បាត់​បង់​​ដោយការ​កិ​​បកេង​​​នេះ​មាន​ប្រមាណ​​​​៤០០លាន​​រៀល​ស្មើ​នឹង​ជាង​​១០ម៉ឺុន​ដុល្លារ​ ។​

​ចំណែក​​​នៅ​ខេត្ត​ព្រះសីហនុ​​​វិញ​ ​តាម​ប្រភព​​​​​ព័ត៌​មាន​ឱ្យ​ដឹង​ថា ​​លោក​ ភី រិទ្ធ ​​អនុ​ប្រធាន​​សា​ខា​ពន្ធ​ដារ​​​ខេត្ត​​​ត្រូវបាន​​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​​​ឃាត់​ខ្លួន​​​នៅ​​​​វេលា​ម៉ោង​​​៧​យប់​ថ្ងៃទី​​២៧ ​វិច្ឆិកា​ ​ដែល​តាម​ប្រភព​​ថា​បាន​ឃាត់​​ខ្លួន​នៅ​រាជ​ធានី​ភ្នំពេញ ​​ ។ ​​​លោក​ទេស​​រដ្ឋ​មន្ត្រី​​ឱម យិុនទៀង ​​ប្រធាន​​អង្គ​ភាព​​ប្រឆាំង​​​អំពើ​ពុក​រលួយ ​​​​បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា ​នៅ​ព្រឹក​ថ្ងៃទី​​​២៩ វិច្ឆិកា​ ​អង្គ​ភាព​​​ប្រឆាំ​ង​​អំពើ​ពុក​រលួយ​​​​បាន​បញ្ជូន​​លោក​ភី រិទ្ធ ​​​​​ទៅ​កាន់​​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ​​ ដើម្បី​​ឱ្យ​ព្រះ​​រាជ​អាជ្ញា​​ធ្វើការ​សាក​សួរ​​​និង​ធ្វើការ​ចោទ​ប្រកាន់​​​​ទាក់​ទិន​នឹង​​​ការ​យក​ថ្លៃ​​សេវា​ពន្ធ​ដារ​​លើស​ពីការ​កំណត់​​​​របស់​រដ្ឋ ។​ លោក​អនុ​ប្រធាន​​សា​ខា​​​ពន្ធ​ដារ​​ខេត្ត​ព្រះសីហនុ​​​ដែល​ត្រូវបានចាប់​ខ្លួន​​នេះ​​កំពុង​ត្រូវ​បាន​​សាកសួរ​​ដោយ​ព្រះ​រាជ​​អាជ្ញា​និង​ចៅក្រម​​​ជុំ​វិញ​​ការ​ចោទ​ប្រកាន់​​ពី​ការ​​យក​​ថ្លៃ​សេវា​​​ពន្ធ​​ដារ​លើ​​សការ​កំណត់​​របស់​រដ្ឋ​។

សូម​រំឭក​ថា កាលពី​​ថ្ងៃទី​​​២៦ ​វិច្ឆិកា​ កន្លង​មក​នេះ​ក្រុម​ប្រឹក្សា​​​ជាតិ​ប្រឆាំង​​​អំពើ​ពុក​រលួយ​បាន​បើក​កិច្ច​ប្រជុំ​​លើក​​​ទី​​៣៥ ​ដោយបាន​ស្ដាប់​​​របាយការណ៍​​ការ​​ងារ​ក្នុង​ខែ​​វិច្ឆិកា​ ​ឆ្នាំ​​​២០១៣ ​របស់​ប្រធាន​​​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​​ស្ដី​​​ពី​​ ​ ​​​ករណី​មិន​ប្រកាស​ទ្រព្យ​សម្បត្តិ​ និង​បំណុល​​ពី​សំណាក់​មន្ត្រី​ជាន់ខ្ពស់​​ដែល​ត្រូវបាន​បញ្ចប់​​ពី​មុខ​តំណែង​ ។​​ ​​​ចំណែក​មន្ត្រី​ខ្មោច និង​​មន្ត្រីមាន​តែ​ឈ្មោះ​​(មិន​មក​ធ្វើការ​) ​ក៏​ជាមូល​បទ​នៃ​ការ​កេង​យក​ផល​​​ប្រយោជន៍​​​ខុស​ច្បាប់​​ដែល​ប្រធាន​​ស្ថាប័ន​​​ ប្រធាន​​​​អង្គ​​ភាព​ ​ត្រូវ​ទទួល​ខុស​​ត្រូវ​​​ចំពោះ​មុ​ខ​ច្បាប់ ​​

កិច្ចប្រជុំ​បាន​លើក​យក​ករណី​ប្រធាន​ការ​ិ​យាល​័យ​​​សង្គម​កិច្ច​​​ស្រុក​ស្រី​សន្ធរ​​​ ខេត្ត​កំពង់​ចាម​ ​ករណី​នៅ​ខេត្ត​ព្រះ​សីហ​នុ​ ខេត្ត​កំពង់ធំ​ ខេត្ត​សៀម​រាប ខេត្ត​បាត់​ដំបង​ និង​ខេត្ត​មណ្ឌល​គិរី​ ដែល​អង្គ​ភាព​​ប្រឆាំ​ង​អំពើ​​ពុក​រលួយ​​​កំពុង​ដំណើរ​ការ​ ។ ​ចំណែក​របាយ​​ការណ៍​​​របស់​​មូល​និធិ​​ពិ​ភព​លោក​(​Golbal Fund) ដែល​បាន​​លើក​ពី​បាតុ​ភាព​​នៅ​​ផ្នែក​ជំងឺ​គ្រុន​ចាញ់​ ផ្នែក​ជំងឺ​អេដស៍​ និង​អង្គ​ការ​មេ​ឌី​កាំ(​Medicam)​ ក៏​ត្រូវ​​បាន​អង្គ​ភាព​​ប្រឆាំង​អំពើ​ពុក​រលួយ​​​ធ្វើការ​សើុប​​អង្កេត​​​ដែរ ។

​អង្គ​ប្រជុំ​បាន​ចាប់​អារម្មណ៍​ខ្ពស់​អំពី​​​តួនា​ទី​​របស់​វិស័យ​ឯកជន​​​​ក្នុង​ការ​ចូល​រួម​កា​រ​ប្រឆាំង​​អំពើ​ពុ​ក​រលួយ​​ ហើយ​ស្វា​គមន៍​​​ការ​ចុះ​អនុស្ស​រណៈ​​​នៃការ​យោគ​យល់​​​គ្នា​រវា​ង​​​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​និង​​​ក្រុម​ហ៊ុន​​​កូកាកូឡា ធ្វើ​រួម​​គ្នា​ប្រឆាំង​​អំពើ​ពុក​រលួយ​​ ។ អង្គ​ប្រជុំ​ជឿ​​​ជាក់​ថា ប្រការ​នេះ​​​នឹង​បើក​ទូលាយ​​​​ដល់​ការ​ចូល​រួម​​ពី​វិស័យ​​​​​ឯក​ជន​​​ក្នុងការប្រឆាំង​អំពើ​ពុក​រលួយ​ ៕​ ​