ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​នឹង​ចូលរួម​ពិធី​អបអរសាទរ​ខួប​អនុ​ស្សាវរីយ៍​លើក​ទី​៥០​នៃ​ទិវា​រំដោះ​ភាគ​ខាង​ត្បូង​និង​ការ​បង្រួបបង្រួម​ជាតិ​របស់​វៀតណាម

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជា​ណាចក្រកម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា អញ្ជើញ​ចូលរួម​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៥០​នៃ​ទិវា​រំដោះ​ភាគ​ខាងត្បូង និង​ការ​បង្រួបបង្រួម​ជាតិ​របស់​វៀតណា​ម​រយៈពេល​២​ថ្ងៃ​នៅ​ទីក្រុង​ហូ​ជី​មិ​ញ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម…


រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជា​ណាចក្រកម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា អញ្ជើញ​ចូលរួម​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៥០​នៃ​ទិវា​រំដោះ​ភាគ​ខាងត្បូង និង​ការ​បង្រួបបង្រួម​ជាតិ​របស់​វៀតណា​ម​រយៈពេល​២​ថ្ងៃ​នៅ​ទីក្រុង​ហូ​ជី​មិ​ញ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​នៅ​ថ្ងៃ​ទី​២៨ មេ​សា ឆ្នាំ​២០២៥ បានឱ្យ​ដឹង​ថា តប​តាម​ការ​អញ្ជើញ​របស់​ឯកឧត្តម តូ ឡឺម អគ្គលេខាធិការ នៃ​គណៈកម្មា​ធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត វៀតណាម សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ដឹកនាំ​គណៈ​ប្រតិភូ​ជាន់ខ្ពស់​កម្ពុជា អញ្ជើញ​ចូលរួម​ពិធី​អបអរសាទរ​ខួប អនុស្សាវរីយ៍​លើក​ទី​៥០ នៃ​ទិវា​រំដោះ​ភាគ​ខាងត្បូង និង​ការ​បង្រួបបង្រួម​ជាតិ​របស់​វៀតណាម ចាប់ពី​ថ្ងៃ​ទី ២៩ ដល់​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២៥ នៅ​ទីក្រុង​ហូ​ជី​មិ​ញ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ។

សមាសភាព​គណៈប្រតិភូ​អមដំណើរ សម្តេច​តេ​ជោ ក្នុង​ទស្សនកិច្ច​នេះ រួម​មាន សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ អនុប្រធាន​គណបក្ស និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​រណសិរ្ស សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ស្ថាប័ន​នីតិប្បញ្ញត្តិ​កម្ពុជា និង​រាជរដ្ឋាភិបាល​កម្ពុជា​។

នៅ​ក្នុង​ឱកាស​ចូលរួម​ពិធី​រំលឹក​ខួប​ខាងលើ សម្តេច​តេ​ជោ នឹង​មាន​ជំនួប​ពិភាក្សា​ការងារ​ដាច់​ដោយ ឡែក​ពី​គ្នា ជាមួយ​ថ្នាក់ដឹកនាំ​វៀតណាម រួម​មាន ឯកឧត្តម តូ ឡឺម អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម ឯកឧត្តម ជិន ថា​ញ់​មិន ប្រធានរដ្ឋសភា​វៀតណាម និង​ឯកឧត្តម ផា​ម មិ​ញ​ជិ​ញ នាយក​រដ្ឋមន្ត្រី វៀតណាម​។ ជាមួយ​គ្នា​នេះ​ដែរ សម្តេច​តេ​ជោ ក៏​គ្រោង​នឹង​ជួប​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​បរទេស​ដែល អញ្ជើញ​ចូលរួម​ពិធី​រំលឹក​ខួប​នេះ​ផង​ដែរ​។

ទស្សនកិច្ច​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក្នុង​នាម​ជា​ប្រធាន​ព្រឹទ្ធសភា និង​ជា ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ចូលរួម​អបអរ​ខួប​លើក​ទី​៥០ នៃ​ទិវា​រំដោះ​ភាគ​ខាងត្បូង និង​ការ បង្រួបបង្រួម​ជាតិ​របស់​វៀតណាម​នា​ពេល​នេះ សបញ្ជាក់​យ៉ាង​ច្បាស់​អំពី​ការ​បន្ត​រឹតចំណង និង​លើកកម្ពស់ មិត្តភាព​ជា​ប្រពៃណី សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ ឱ្យ​កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត ស្រប តាម​ស្មារតី «​ភាព​ជា​អ្នក​ជិតខាង​ល្អ មិត្តភាព​ជា​ប្រពៃណី កិច្ច​សហ​ប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ ស្ថិរភាព​យូរ អង្វែង​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ