ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹក​ទឹក​ស្អាត​ចែក​ជូន​ពលរដ្ឋ​ក្នុង​បុរី​VIP​ប្រើប្រាស់ ខណៈ​បុរី​នេះ​ជួប​បញ្ហា​ខ្វះ​ទឹក​​​៣​ថ្ងៃ​មក​ហើយ​

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ​៖ ​ដោយ​អនុវត្ត​តាម​ការ​យកចិត្តទុកដាក់​គិតគូរ​ពី​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចំពោះ​ប្រជាពលរដ្ឋ​ជួប​បញ្ហា​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់​ឯកឧត្ដម​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២៨ មេ​សា​២០២៥…

រាជធានីភ្នំពេញ ​៖ ​ដោយ​អនុវត្ត​តាម​ការ​យកចិត្តទុកដាក់​គិតគូរ​ពី​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចំពោះ​ប្រជាពលរដ្ឋ​ជួប​បញ្ហា​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់​ឯកឧត្ដម​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២៨ មេ​សា​២០២៥ បាន​ចាត់​ឱ្យ​ក្រុមការងារ​រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​លោក​ឆាយ វី​រៈ​អភិបាលរង​រាជធានី​ភ្នំពេញ​ដឹកនាំ​រដ្ឋបាល​ខណ្ឌដង្កោ និង​សហការ​ដោយ​រដ្ឋាករ​ស្វ័​យ​ក្រុងភ្នំពេញ ដឹក​ទឹក​ស្អាត​មក​ចែក​ជូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​បុរី​VIP ស្ថិត​នៅ​ភូមិ​ម៉ឺន​ត្រា សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ ខណៈ​តំបន់​នេះ មាន​បញ្ហា​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់​ចំនួន​៣​ថ្ងៃ​មក​ហើយ​។

លោក ឆាយ វី​រៈ​អភិបាលរង​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​នា​រសៀល​ថ្ងៃ​ដដែល​នេះ​ថា​៖ ដោយសារ​តែ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​បុរី VIP ស្ថិត​នៅ​ភូមិ​ម៉ឺន​ត្រា សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ​មាន​បញ្ហា​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់​ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២៥ នេះ ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ឱ្យ​ក្រុមការងារ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​រដ្ឋបាល​ខណ្ឌដង្កោ និង​សហការ​ដោយ​រដ្ឋាករ​ស្វ័​យ​ក្រុងភ្នំពេញ បាន​ដឹក​ទឹក​ស្អាត​មក​ចែក​ជូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​បុរី​VIP​នេះ​។

លោក ឆាយ វី​រៈ ក៏​បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​បុរី VIP នេះ​តាម​ពិត​ទៅ កន្លង​មក​មាន​អ្នក​ផ្គត់ផ្គង់​ទឹក​ស្អាត​នេះ​ហើយ តែ​មិន​ទាន់​គ្រប់គ្រាន់ ទើប​យើង​ជួយ​បំពេញបន្ថែម ជួយ​ពួក​គាត់​ដើម្បី​បន្ត​ចែកចាយ​ទៅ​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​ទឹក​ស្អាត​បាន​ប្រើប្រាស់ ​។ ​ការងារ​នេះ​យើង​នឹង​បន្ត​ផ្គត់ផ្គង់​រហូត​ដល់​ពួក​គាត់​មានទឹក​ប្រាស់​ប្រាស់​គ្រប់គ្រាន់ ទើប​យើង​បញ្ឈប់​ការ​ផ្គត់ផ្គង់​ជា​បណ្តោះអាសន្ន​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ