វៀតណាម​ទៅ​មុន​ហើយ ពេល​នេះ​ក្លាយជា​ប្រទេស​សេដ្ឋកិច្ច​ខ្លាំងក្លា​ជាងគេ​ក្នុង​អាស៊ី


ប្រទេស​វៀតណាម ៖ ភ្នាក់ងារ​សារព័ត៌មាន Viet Nam News បាន​រាយការណ៍​មក​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ មក​ថា អ្នកជំនាញ​បាន​ជំរុញ​ឲ្យ​វៀតណាម​ទាញ​អត្ថប្រយោជន៍​ពី​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​បន្ទាប់​ដែល​មាន​ដូច​ជា​បច្ចេកវិទ្យា Block-chain, Artificial Intelligence, Internet of Things និង​សេវាកម្ម Cloud ផ្សេង​ៗ​ជាដើម​ដើម្បី​ក្លាយជា​សេដ្ឋកិច្ច​មានការ​លូតលាស់​ខ្ពស់​បន្ទាប់​របស់​អាស៊ី​និង​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជាជន​កាន់តែ​ប្រសើរ​ឡើង​។

អ្នកស្រី Lucy Cameron ដែល​ជា​ប្រធាន​អ្នកនិពន្ធ​របាយការណ៍ Viet Nam’s Future Digital Economy Towards 2030 and 2045 និង​ជាទី​ប្រឹក្សា​ផ្នែក​ស្រាវជ្រាវ​ជនជាតិ​អូស្ត្រាលី​ម្នាក់​បាន​និយាយ​ថា ប្រទេស​វៀតណាម​គួរតែ​ជៀសវាង​ហានិភ័យ​មួយ​ចំនួន​ខណៈ​ដែល​ធ្វើ​បន្លាស់​ផ្តូ​រ​ផ្នែក​ឌី​ជី​ថ​ល​។ អ្នកស្រី​បាន​បន្ត​ថា «​វៀតណាម​ស្ថិត​ក្នុង​ចំណោម​សេដ្ឋកិច្ច​ដែល​លូតលាស់​បាន​លឿន​ជាងគេ​របស់​ពិភពលោក ហើយ​បាន​ក្លាយជា​ប្រទេស​ដ៏​ខ្លាំងក្លា​មួយ​ក្នុង​តំបន់​អាស៊ី​ខាងកើត​ហើយ​»​។

របាយការណ៍​ខាងលើ​បាន​ឲ្យ​ដឹង​ថា ការ​លូតលាស់​ក្នុង​ផ្នែក​នាំ​ចេញ​កម្មវិធី Hardware និង Software បាន​កើត​មាន​ឡើង ហើយ​ប្រជាជន​វ័យក្មេង​របស់​វៀតណាម​កំពុង​តែ​ប្រើ​សេវាកម្ម​អ៊ី​ធើ​ណែ​ត​តាម​ទូរស័ព្ទ​កាន់តែ​ច្រើន​ផង​ដែរ ។ លើស​ពី​នេះ​ទៅ​ទៀត រដ្ឋាភិបាល​កំពុង​តែ​អនុវត្ត​គោ​លន​យោ​បាត​ឧស្សាហកម្ម ៤.០ ដើម្បី​ធ្វើ​ទំនើប​កម្មវិស័យ​ដែល​មាន​ស្រាប់ និង​បង្កើត​វិស័យ​ផ្សេង​ៗ​ថែម​ទៀត ។

យោង​ទៅ​តាម​អ្នកស្រី Cameron បាន​ឲ្យ​ដឹង​ថា ការ​ងាក​ទៅ​ប្រើ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​នឹង​បន្ថែម​ការ​លូតលាស់​ដល់ GDP វៀតណាម​ប្រមាណ​១.១% ជា​រៀង​រាល់​ឆ្នាំ​រហូត​ដល់​ឆ្នាំ ២០៤៥ ខណៈ​ដែល​ការ​លូតលាស់​របស់​វៀតណាម​ពិតជា​មាន​ភាព​សាក​សម​សម្រាប់​ការ​ផ្លាស់​ប្តូរ​ផ្នែក​ឌី​ជី​ថ​ល​នេះ​ណាស់ ។ ប៉ុន្តែ​អ្នកស្រី​បាន​បន្ត​ថា ដើម្បី​រក្សា​ការ​លូតលាស់​ខ្ពស់​នេះ​វៀតណាម​ត្រូវ​តែ​ឆ្លងកាត់​ឧបសគ្គ​ធំ​ៗ​មួយ​ចំនួន ។

ចំនួន​ប្រជាជន​វ័យ​ចំណាស់​កំពុង​តែ​កើនឡើង ខណៈ​ដែល​បម្រែបម្រួល​បរិយាកាស និង​ការ​អភិវឌ្ឍន៍​យ៉ាង​លឿន​កំពុង​តែ​ប៉ះពាល់​ដល់​បរិស្ថាន និង​ផលិតកម្ម​អាហារ​ក្នុងស្រុក​។ ពលករ​ក៏​ត្រូវ​សិក្សា​បន្ថែម​ពី​ជំនាញ​កម្រិត​ខ្ពស់ ហើយ​ជា​ពិសេស​ការងារ​កាន់តែ​មាន​ភាព​ស្វ័យប្រវត្តិ​ក្នុង​វិស័យ​កសិកម្ម និង​ផលិតកម្ម​ផង​ដែរ ៕

កែសម្រួលដោយ ៖ សំណាង

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ