លោក​ជាវ តា​យ ពិនិត្យ​គម្រោង​សង់​ផ្លូវ​បេតុង​ពីរ​ខ្សែ​ក្នុង​សង្កាត់​ក្រាំង​អំពិល និង​កំពង់បាយ​ក្នុង​ក្រុង​កំពត (មានវីដេអូ)


ខេត្តកំពត ៖ នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០១៩ លោក​ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​អមដំណើរ​ដោយ​អាជ្ញាធរ​មូលដ្ឋាន​ក្រុង សង្កាត់ បាន​អញ្ជើញ​ចុះ​ពិនិត្យ​គម្រោង ការ​សាងសង់​ផ្លូវ​បេតុង​ចំនួន​ពីរ​ខ្សែ ដែល​ស្ថិត​នៅ​សង្កាត់​ក្រាំង​អំពិល និង​សង្កាត់​កំពង់បាយ​ក្រុង​កំពត ខេត្តកំពត ។

ផ្លូវ​ទាំង​ពីរ​ខ្សែ​នេះ គឺ​ទី​១-​ឈ្មោះ​ផ្លូវ​លាន​ស្រូវ​មាន​ប្រវែង​២០០០​ម៉ែត្រ មាន​ទទឹង​៩​ម៉ែត្រ អម​លូ​សង្ខាង​ផ្លូវ មានមុខ​កាត់​០,៨​ម៉ែត្រ ដែល​ត​បំបែក​ចេញពី​ផ្លូវជាតិ​លេខ​៣ ទៅ​ខាងកើត​ក្រុង​កំពត​ក្នុង​នោះ​មាន​ប្រវែង​១០០០​ម៉ែត្រ ឆ្លងកាត់​នៅ​ក្នុង​សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត និង​១០០០​ម៉ែត្រ​ទៀត ឆ្លងកាត់​ក្នុង​ឃុំ​ត្រពាំង​ធំ ស្រុក​ទឹកឈូ ដែល​ត្រូវ​ត​ភ្ជាប់​ទៅ​នឹង​ផ្លូវ​វាង​ក្រុង​កំពត ចំណែកឯ​ផ្លូវ​ទី​២ គឺជា​ផ្លូវ​មានការ​សម្របសម្រួល​ផល​ប៉ះពាល់​ដ៏​រ៉ាំរ៉ៃ​ជាមួយ​ប្រជាពលរដ្ឋ​ក្នុងភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ត​បំបែក​ចេញពី​ផ្លូវជាតិ​លេខ​៣ ទៅ​ផ្លូវ​ត្រពាំង​ព្រលឹត មាន​ប្រវែង​៥៤០​ម៉ែត្រ ទទឹង​ផ្លូវ​មួយ​ចំណែក​ទំហំ​១០​ម៉ែត្រ និង​មួយ​ចំណែក​ធំ​ទៀត​មាន​ទំហំ​២០​ម៉ែត្រ ដែល​ផ្លូវ​ទាំង​ពីរ​ខ្សែ​នេះ ប្រើប្រាស់​ថវិកា​របស់​រដ្ឋបាល​ខេត្ត ។

លោក​ជាវ តា​យ អភិបាលខេត្ត​បាន​បញ្ជាក់​ថា បញ្ហា​ប្រព័ន្ធ​ផ្លូវ​លូ​ទឹក​ក៏​ដូច​ជា ហេ​ដ្ឋា​រេច​នា​សម្ព័ន្ធ​ផ្សេង​ៗ​ទៀត​មិន​ថា ក្នុង​ក្រុង ឬ​ស្រុក​ដទៃ​ទៀត​ឡើយ គឺជា​បញ្ហា​ការ​គិតគូរ​ជា​ចាំបាច់ និង​ជា​ប្រចាំ​របស់​រាជរដ្ឋាភិបាល​ក៏​ដូច​រដ្ឋបាល​ខេត្ត និង​ក្រុង ស្រុក ឃុំ​សង្កាត់​កន្លង​មក ។ ព្រោះ​បើ​មាន​ហេ​ដ្ឋា​រេច​នា​សម្ព័ន្ធ​ល្អ​សម្បូរ​បែប វា​អាច​ផ្ដល់​នូវ​ភាព​ងាយស្រួល​សព្វបែបយ៉ាង ក្នុង​ការ​បម្រើ​ដល់​ជីវភាព​រស់នៅ និង​ការ​ចរាចរណ៍​ប្រជាពលរដ្ឋ ដោយ​មើលឃើញ​ពី​ភាព​ចាំបាច់​នេះ ឬ​ការ​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ ។

លោក អភិបាលខេត្ត បាន​សំណូមពរ​អោយ​អា​ជ្ញ​ធរ ក្រុង សង្កាត់ និង​ប្រជាពលរដ្ឋ​រួម និង​អ្នកម៉ៅការ​សាងសង់​ត្រូវ​រួម​សហការ​គ្នា សម្របសម្រួល​អោយ​បាន​ល្អ ដើម្បី​ធ្វើ​យ៉ាងណា​អោយ​ដំណើរការ​សាងសង់​នេះ ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ឆាប់រហ័ស​និ ង​តាម​លក្ខណៈ​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ ដើម្បី​បម្រើ​អោយ​ការ​ប្រើប្រាស់​បាន​យូរអង្វែង ។ ជាមួយ​ឱកាស​នោះ​លោក​អភិបាលខេត្ត​ក៏​បាន​ណែនាំ​ជម្រុញ​អោយ​អាជ្ញាធរ​មូលដ្ឋាន​ក្រុង​សង្កាត់​ត្រូវ​តែ​យកចិត្តទុកដាក់​ជា​ចាំបាច់​ក្នុង​ការ​តាមដាន​ត្រួតពិនិត្យ​ប្រព័ន្ធ​លូ​ទឹក​ផ្លូវ និង​បញ្ហា​អនាម័យ​បរិស្ថាន​ក្រុង​ដោយ​ទុកដាក់​ប្រមូល​សម្រាម និង​ពង្រីក​សេវាកម្ម​ក្រុមហ៊ុន​ប្រមូល​សំរាម ជា​ពិសេស​ផ្សព្វផ្សាយ​អោយ​ប្រជាពលរដ្ឋ​យល់​ដឹង និង​ចូលរួម​ទើប​ការ​អភិវឌ្ឍ​ទទួល​បាន​លទ្ធផល​ជោគជ័យ ៕​កែសម្រួល ៖ សុឃាក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ