ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយុទ្ធ​គ្នា​ និង​វាយប្រហារ​ថ្មី​ៗ​នៅ​ទីតាំង​ពួក​ឧទ្ទាម​ស៊ី​រី

4 ឆ្នាំ មុន

ប្រទេស​ស៊ី​រី ៖ យោង​តាម​អង្គការសិទ្ធិមនុស្ស​ស៊ី​រី ​OSDH មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​ថា ការ​វាយ​ប្រហារ​តាម​អាកាស​របស់​របប​ស៊ីរី កាលពី​ថ្ងៃ​ទី​២៣​ ឧសភា ​បាន​សម្លាប់​ជន​ស៊ីវិល​៨​នាក់ ក្នុង​ទីតាំង​ចុង​ក្រោយ​របស់​ពួក​ជី​ហា​ដ​នា​ភាគ​ពាយ័ព្យ​ស៊ី​រី…

ប្រទេស​ស៊ី​រី ៖ យោង​តាម​អង្គការសិទ្ធិមនុស្ស​ស៊ី​រី ​OSDH មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​ថា ការ​វាយ​ប្រហារ​តាម​អាកាស​របស់​របប​ស៊ីរី កាលពី​ថ្ងៃ​ទី​២៣​ ឧសភា ​បាន​សម្លាប់​ជន​ស៊ីវិល​៨​នាក់ ក្នុង​ទីតាំង​ចុង​ក្រោយ​របស់​ពួក​ជី​ហា​ដ​នា​ភាគ​ពាយ័ព្យ​ស៊ី​រី ដែល​នៅ​ទីនោះ​ការ​ប៉ះទង្គិច​គ្នា​បាន​បន្ត​នៅ​លើ​ដី រវាង​កងកម្លាំង​រដ្ឋាភិបាល​និង​ពួក​យុទ្ធ​ជន​នៃ​អតីត​សាខា​អាល់​កៃ​ដា​នៅ​ស៊ី​រី​។

កាលពី​យប់​ថ្ងៃ​ទី​២១​ មកថ្ងៃទី​២២ ​ឧសភា​ ការ​វាយប្រហារ​តាម​អាកាស​របស់​កងទ័ព​ស៊ី​រី បាន​សម្លាប់​ជន​ស៊ី​វិល​២៣​នាក់​រួច​ហើយ ក្នុង​នោះ​១២​នាក់​ក្នុង​ផ្សារ​មួយ​ដែល​មាន​មនុស្ស​កុះករ​។ ខេត្ត​អុីដ​លី​ប ​និង​តំបន់​នានា នៃ​ខេត្ត​ជាប់​ជិតខាង​ហា​ម៉ា អា​ឡែ​ប​និង​ឡា​តា​គី​យេ កាន់កាប់​ជា​ពិសេស​ដោយ​ក្រុម​ឧទ្ទាម​TAHRIR AL CHAM​ អតីត​អាល់​កៃ​ដា មានការ​កើនឡើង​នៃ​អំពើ​ហិង្សា ចាប់តាំងពី​ដំណាច់​ខែមេសា​មក​។

ក្នុង​ខេត្ត​ហា​ម៉ា​កងទ័ព​រដ្ឋាភិបាល​បាន​ប៉ះទង្គិច​កាលពី​ថ្ងៃ​ទី​២៣​ឧសភា ៣​ថ្ងៃ​ជាប់​គ្នា​ហើយ​ជាមួយ​ពួក​ជី​ហា​ដ ដែល​ធ្វើការ​វាយបក​វិញ នៅ​ជុំវិញ​មូលដ្ឋាន​KAFR NABUDA​។ យុទ្ធ​ជន​១៧​នាក់​បាន​ត្រូវ​ស្លាប់​ក្នុង​នោះ​មាន​ពួក​ជី​ហា​ដ​១១​នាក់​។ សរុប​យុទ្ធ​ជន​ជាង​១០០​នាក់​បាន​ត្រូវ​ស្លាប់ ក្នុង​ការ​ប៉ះទង្គិច​គ្នា​នានា​នៅ​តំបន់​KAFR NABUDA​ចាប់តាំងពី​ថ្ងៃ​ទី​២១​ឧសភា​មក​។

ខេត្ត​អុី​ដ​លី​ប ​និង​តំបន់​ជុំវិញ​ចាប់តាំងពី​ខែកញ្ញា ​ឆ្នាំ​២០១៨​មក ជា​កម្មវត្ថុ​នៃ​កិច្ចព្រមព្រៀង​មួយ​រវាង​ក្រុង​មូ​ស្គូ ​និង​ក្រុង​អង់កា​រ៉ា ស្ដី​ពី​តំបន់​គ្មាន​យោធា ដើម្បី​ញែក​គ្នា​បណ្ដា​ដែនដី​កាន់កាប់​ដោយ​ពួក​ឧទ្ទាម​និង​ពួក​ជី​ហា​ដ និង​តំបន់​ដែល​កាន់កាប់​ដោយ​រដ្ឋាភិបាល​ស៊ី​រី​។ ប៉ុន្តែ​ចាប់តាំងពី​ដំណាច់​ខែមេសា​មក ការ​ប្រយុទ្ធ​គ្នា​នៅ​ទីនោះ​មានការ​កើនឡើង ហើយ​កងទ័ព​រដ្ឋាភិបាល​ដណ្ដើម​យក​បាន​ទីក្រុង​ជា​ច្រើន នា​ភាគ​ខាង​ត្បូង​ខេត្ត​អុី​ដ​លី​ប​ និង​ភាគ​ខាងជើង​ខេត្ត​ហា​ម៉ា​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ