ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​បន្ត​សវនាការ​លើ​សំណុំរឿង​លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៩ នេះ ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បន្ត​បើក​សវនាការ​លើ​សំណុំរឿង​លោក ឡាយ វណ្ណៈ…

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៩ នេះ ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បន្ត​បើក​សវនាការ​លើ​សំណុំរឿង​លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ និង​បងប្រុស ដែល​ថា​ជាប់ចោទ​ពី​បទ​ឃាតកម្ម​លើ​ស្រី​កំណាន់​មេម៉ាយ​កូន​បី គឺ​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ។ អង្គ​សវនាការ​បាន​ផ្ដោត​លើ​ការ​បង្ហាញ​ភស្តុ​តាង​របស់​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្ម​ទ័​ណ្ឌ ដែល​ដាក់បន្ទុក​លើ​លោក ឡាយ វណ្ណៈ ឲ្យ​ជាប់ពិរុទ្ធ ព្រមទាំង​សាក្សី​មួយ​ចំនួន​ទៀត ។

សាក្សី​សំខាន់​ដែល​អង្គ​សវនាការ​បាន​សាកសួរ​ពេល​ព្រឹក​នេះ ពាក់ព័ន្ធ​អង្គហេតុ​សម្លាប់​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា នោះ គឺ​លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ បូ​ណា អនុប្រធាន​នាយកដ្ឋាន​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ​ក្រសួងមហាផ្ទៃ ដែល​ជា​អ្នក​ចុះ​ទៅ​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ​នៅ​កន្លែង​កើតហេតុ កាល​ថ្ងៃ​ទី​២៨ និង​ថ្ងៃ​ទី ៣០ ខែកុម្ភៈ ឆ្នាំ​២០១៨ ពោល​គឺ​ក្រោយ​កើតហេតុ​៣៣​ថ្ងៃ ។

តាម​ការ​បញ្ជាក់​របស់​លោក​ទិ​ត្យ បូ​ណា បាន​បង្ហាញ​ថា នៅ​ពេល​ទៅ​ដល់​ខេត្តតាកែវ គណៈ​ករណី​បាន​ប្រមែប្រមូល​ឯកសារ​ទាំងឡាយ​ដែល​សមត្ថកិច្ច​ខេត្តតាកែវ​បាន​ធ្វើ​រួច ហើយ​យក​មក​ពិនិត្យ​មើល​ឡើង​វិញ​ទាំងអស់ រួម​ទាំង​ការ​សាកសួរ​សាក្សី​មួយ​ចំនួន និង​ចុះ​ទៅ​ពិនិត្យ​នៅផ្ទះ​កើតហេតុ​នា​ថ្ងៃ​ទី​២៨ កុម្ភៈ ។

ក្នុង​ការ​ពិនិត្យ​នៅផ្ទះ​កើតហេតុ គណៈ​ករណី​បាន​រក​ឃើញ​ថា ការ​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ របស់​សមត្ថកិច្ច​ខេត្ត​មានការ​ខ្វះចន្លោះ ធ្វេសប្រហែស និង​ឆាប់​ធ្វើ​សេចក្ដីសន្និដ្ឋាន​លឿន​ពេក ដោយ​ស្ថានភាព​នៅ​កន្លែង​ត្រូវ​បាន​រុះរើ​ខុស​ពី​ភាព​ដើម ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ