ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«ជាតិ និងប្រជាជននៅជាមួយកងទ័ពជានិច្ច!» សារលួងលោម និងលើកទឹកចិត្តពីរដ្ឋមន្ត្រីសុខាភិបាលជូនដល់វីរកងទ័ពជួរមុខ

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​សុខាភិបាល ៖ «​ជាតិ និង​ប្រជាជន នៅ​ជាមួយ​កងទ័ព​ជា​និច្ច ឯ​ប្រព័ន្ធ​សុខាភិបាល​ទាំងមូល​ចលនា​យ៉ាង​ពេញទំហឹង ក្នុង​ការ​សង្គ្រោះ​ព្យាបាល​គ្រប់​វីរ​កងទ័ព​»​។ នេះ​បើ​យោង​តាម​ក្រសួងសុខាភិបាល​បាន​ប្រកាស​នា​ល្ងាច​ថ្ងៃ​ទី​១៧…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​សុខាភិបាល ៖ «​ជាតិ និង​ប្រជាជន នៅ​ជាមួយ​កងទ័ព​ជា​និច្ច ឯ​ប្រព័ន្ធ​សុខាភិបាល​ទាំងមូល​ចលនា​យ៉ាង​ពេញទំហឹង ក្នុង​ការ​សង្គ្រោះ​ព្យាបាល​គ្រប់​វីរ​កងទ័ព​»​។ នេះ​បើ​យោង​តាម​ក្រសួងសុខាភិបាល​បាន​ប្រកាស​នា​ល្ងាច​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២៥ ។

ជាក់ស្តែង នា​ព្រឹក​ថ្ងៃ​ពុធ ទី​១៧ ខែធ្នូ ឆ្នាំ​២០២៥ លោក ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល បាន​បន្ត​អញ្ជើញ​ចុះ​សួរសុខទុក្ខ​វីរ​កងទ័ព ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ។

លោក​រដ្ឋមន្ត្រី បាន​ដឹកនាំ​ការ​ប្រជុំ​តាមដាន​វឌ្ឍនភាព​នៃ​ការ​ថែទាំ​ព្យាបាល ដោយ​ក្រុម​គ្រូពេទ្យ​ឯកទេស​ពហុ​ជំនាញ​មន្ទីរពេទ្យ ឈរ​លើ​ការ​ឆ្លុះ​បញ្ចាំង​ពី​ការ​ធ្វើ​រោគវិនិច្ឆ័យ រហូត​ដល់​ដំណើរ​វិវត្តន៍​នៃ​ជំងឺ និង​ប្រសិទ្ធភាព​នៃ​ការ​ព្យាបាល ។

កិច្ចប្រជុំ​ផ្តោត​សំខាន់​ផង​ដែរ​លើ​តម្រូវការ​ផ្សេង​ៗ​ជា​ជំនួយ​បច្ចេកទេស សមត្ថភាព​ដឹកនាំ គ្រប់គ្រង រាប់​ពី​ការ​ទទួល​អ្នកជំងឺ​តាំងពី​ដំបូង​រហូត​ការ​សម្រេច​បញ្ជូន និង​ផ្តល់​ការ​បម្រើ​ថែទាំ​ព្យាបាល​កម្រិត​ពហុ​ឯកទេស នៅ​មន្ទីរពេទ្យ​ជាតិ ចំពោះ​ករណី​ស្មុគស្មាញ ។

លោក បាន​ឆ្លៀត​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ជូនពរ​ជ័យ​ពី​បងប្អូន​សាធារណជន ក្រុម​គ្រួសារ​អ្នកជំងឺ​ដែល​កំពុង​សម្រាក​ក្នុង​មន្ទីរពេទ្យ​ដល់​គ្រប់​វីរ​យុទ្ធ​ជន​យើង ទាំង​កំពុង​ទទួល​ការ​ថែទាំ​ព្យាបាល​ទាំង​កំពុង​ឈរជើង​ជួរ​មុខ ។

លោក​រដ្ឋមន្ត្រី បាន​ពាំនាំ​ជា​ពិសេស​នូវ​ពរ​សព្ទសាធុការ​របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ព្រមទាំង​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី និង​លោក​ជំទាវ ដល់​វីរ​យុទ្ធ​ជន​ដែល​កំពុង​សម្រាក​ព្យាបាល​គ្រប់​ៗ​រូប ឆាប់​ជា​សះស្បើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ