ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណត់​ចំនួន​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​ទីតាំង​​បុរាណ

5 ឆ្នាំ មុន

រដ្ឋាភិបាល​ប៉េ​រូ​បាន​ប្រកាស​កំណត់​ចំនួន​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​នៅ​ទីតាំង សំខាន់​ៗ​ចំនួន​៣ ជា​បេតិក​ភណ្ឌ​ពិភពលោក «Machu Picchu» ដើម្បី​ការពា​ភាព​ស្រុត និង​ការ​ខូចខាត​លើ​គ្រោង​អារ្យធម៌​ជន​អំបូរ​អុី​នខា (Inca) ។ ក្នុង​អំឡុង​ពី​ថ្ងៃ​ទី​១៥-២៨…

រដ្ឋាភិបាល​ប៉េ​រូ​បាន​ប្រកាស​កំណត់​ចំនួន​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​នៅ​ទីតាំង សំខាន់​ៗ​ចំនួន​៣ ជា​បេតិក​ភណ្ឌ​ពិភពលោក «Machu Picchu» ដើម្បី​ការពា​ភាព​ស្រុត និង​ការ​ខូចខាត​លើ​គ្រោង​អារ្យធម៌​ជន​អំបូរ​អុី​នខា (Inca) ។

ក្នុង​អំឡុង​ពី​ថ្ងៃ​ទី​១៥-២៨ ឧសភា អាជ្ញាធរ​ប៉េ​រូ​មាន​បទដ្ឋាន​ថ្មី​ការពារ​យ៉ាង​តឹង​រឹ​ុ​ង​ចំពោះ​អ្នក​ចូល​ទស្សនា​«​វិហារ​ព្រះអាទិត្យ​» (Temple of the Sun) វិហារ​សត្វ​ត្មាត (Temple of the Condor) និង​ផ្ទាំង​ថ្ម (Intihuatana)​។ រដ្ឋាភិបាល​ចាំបាច់​ត្រូវ​ប្រើ​បទដ្ឋាន​នេះ​ក្នុង​ការ​អភិរក្ស​បេតិកភណ្ឌ​ពិភពលោក (Machu Picchu) ក្រោយ​ពី​ប្រទះ​ឃើញ​ស្នាម​ស្រុត និង​ខូចខាត​ដោយសារ​សកម្មភាព​របស់​ភ្ញៀវ​ទេស​ចរ​ដែល​ចូល​ទស្សនា​ក្នុង​តំបន់​ទាំង​៣​នោះ ។ អាជ្ញាធរ​បាន​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ចូល​ទស្សនា​ទីតាំង​បុរាណ​ដែល​សាងសង់​ឡើង​នៅ​ពាក់កណ្ដាល​សតវត្ស​ទី​១៥ ក្នុង​មួយ​ថ្ងៃ​ជិត​៦០០០​នាក់ និង​ចែក​ចេញ​ជា​២​ដំណាក់កាល ។

ច្បាប់​គ្រប់គ្រង​ថ្មី​នេះ​នឹង​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​តំបន់​សំខាន់​ទាំង​៣​បាន​ប្រហែល​៣​ម៉ោង ។ «Machu Picchu» ជា​ពាក្យ​ក្នុង​ភាសា Quechua ប្រែ​ថា​ប្រសាទ​ភ្នំ​ដ៏​ចំណាស់ បាន​សាងសង់​នៅ​លើ​ភ្នំ​ដ៏​ខ្ពស់​ក្នុង​រជ្ជកាល​ចក្រពត្តិ​«Pachacuti» របស់​ជន​«​អុី​នខា​»​ក្នុង​អំឡុង​ពី​ឆ្នាំ​១៤៣៨-១៤៧១ ឆ្ងាយ​ពី​ក្រុង​គូ​ស្កូ​ជា​រដ្ឋធានី​ចាស់​នៃ​ចក្រពត្តិ​អុ​ី​នខា​ប្រហែល​១០០​គីឡូម៉ែត្រ ។

គ្រោង​វត្ថុ​បុរាណ​នោះ​បាន​ប្រទះ​ឃើញ​នៅ​ឆ្នាំ​១៩១១ ដោយ​អ្នក​ស្រាវជ្រាវ​ជនជាតិ​អា​មេ​រិ​ក និង​បាន​ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក​នៅ​ឆ្នាំ​១៩៨៣​ដោយ​អង្គការ​UNESCO ៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ