ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនមែន Messi, Neymar ឬ Mbappe តែ​តារា​ឆ្នើម​១​រូប​ថា Ballon d’Or សម​នឹង​កីឡាករ​រូប​នេះ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា កីឡាករ​របស់​ក្រុម​ជម្រើសជាតិ​អូស្ត្រាលី Tim Cahill អះអាង​ថា Ronaldo សម​នឹង​ទទួល​បាន​ពាន Ballon…

តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា កីឡាករ​របស់​ក្រុម​ជម្រើសជាតិ​អូស្ត្រាលី Tim Cahill អះអាង​ថា Ronaldo សម​នឹង​ទទួល​បាន​ពាន Ballon d’Or នៅ​រដូវ​កាល​នេះ​ជាង​កីឡាករ Messi​ ។

យើង​គ្រប់​គ្នា​អាច​ទាយ​ទុក​មុន​បាន​បាត់​ទៅ​ហើយ​ថា Lionel Messi នឹង​ធ្វើ​ជា​ម្ចាស់​ពាន Ballon d’Or នៅ​រដូវ​កាល​នេះ​ដោយសារ​តែ​ចំនួន​គ្រាប់​ដែល​គេ​រកបាន និង​ថ្វី​ជើង​លេង​បាន​យ៉ាង​ល្អ ។

តាំងពី​ចាប់ផ្តើម​រដូវ​កាល​ថ្មី​មក Messi រក​គ្រាប់​បាល់​ជូន Barcelona ក្នុង​ការ​ប្រកួត La Liga ៣៦​គ្រាប់ និង​ក្នុង Champions League បាន​១២​គ្រាប់​ទៀត ។ ចំណែកឯ Ronaldo វិញ​បាន​តិច​ជាង Messi ដល់​ទៅ​១៥​គ្រាប់ ។

Cahill បាន​ប្រាប់​ទៅ​សារព័ត៌មាន Alkass Sport ថា ៖«​មូលហេតុ​ដែល​ខ្ញុំ​ថា Ronaldo សម​នោះ គឹ​មក​ពី​អ្វី​ដែល​គាត់​បាន​ធ្វើ​នៅ Juventus ។ ខ្ញុំ​ដឹង​ថា មនុស្ស​មួយ​ចំនួន​នឹង​មិន​ចូល​ចិត្តការ​លើក​ឡើង​របស់ខ្ញុំ​ទេ ។ គាត់​បាន​ចាក​ចេញពី Real Madrid ហើយ​ទៅ​ធ្វើ​ឱ្យ​មានការ​ប្រែប្រួល​ខ្លាំង​នៅ​ក្នុង​លី​គ​ថ្មី ។ ខ្ញុំ​មិន​ដែល​ឃើញ​កីឡាករ​ណា​ម្នាក់​ធ្វើ​បាន​នៅ Manchester United និង Real Madrid ដូចនេះ​ឡើយ​»៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ