ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំបូរចោរប្លន់ពេក…ក៏​នាំគ្នាធ្វើបែបនេះ

4 ឆ្នាំ មុន

តាម​ប្រភព​ពី Oddity Central បានឱ្យ​ដឹង​ថា ប្រជាជន​នៅ​ទីក្រុង​ម៉ិចស៊ីកូ បាន​នាំ​គ្នា​ទិញ​ទូរស័ព្ទ​គ្មាន​គ្រឿងក្នុង ដែល​មើល​ពី​ខាងក្រៅ​ដូច​ទូរស័ព្ទ​មែនទែន ដោយសារ​តែ​សម្បូរ​ចោរប្លន់​ច្រើន​ពេក​ ។ នៅ​ក្នុង​ឆ្នាំនេះ…

តាម​ប្រភព​ពី Oddity Central បានឱ្យ​ដឹង​ថា ប្រជាជន​នៅ​ទីក្រុង​ម៉ិចស៊ីកូ បាន​នាំ​គ្នា​ទិញ​ទូរស័ព្ទ​គ្មាន​គ្រឿងក្នុង ដែល​មើល​ពី​ខាងក្រៅ​ដូច​ទូរស័ព្ទ​មែនទែន ដោយសារ​តែ​សម្បូរ​ចោរប្លន់​ច្រើន​ពេក​ ។ នៅ​ក្នុង​ឆ្នាំនេះ ចំនួន​ចោរប្លន់​ប្រដាប់​អាវុធ​មានការ​កើនឡើង​ខ្ពស់ ដែល​ភាគច្រើន​គេ​ចូល​ចិត្ត​ប្លន់​អ្នក​ថ្មើរជើង និង អ្នក​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​សាធារណៈ​។

ប្រសិនបើ​គេ​មិន​ឱ្យ​របស់​មាន​តម្លៃ​ទៅ​ចោរ​ទេ ចោរ​អាច​នឹង​បាញ់​សម្លាប់ ​។ ដូចនេះ ដើម្បី​កុំឱ្យ​អស់​លុយ​ច្រើន និងបាត់បង់​ទិន្នន័យ​ក្នុង​ទូរស័ព្ទ ពួក​គេ​បាន​ទិញ​ទូរស័ព្ទ​ក្លែងក្លាយ ដែល​មាន​តម្លៃ​ត្រឹមតែ១៥​ទៅ​២០​ដុល្លារ ដើម្បី​ទុក​ឱ្យទៅ​ចោរ ពេល​ពួក​វា​ប្លន់​។

ជាមួយ​គ្នា​នេះ​ដែរ អ្នកខ្លះ​មិន​យល់​បែប​នេះ​ឡើយ​។ ពួក​គេ​គិត​ថា ប្រសិនបើ​ចោរ​ដឹង​នោះ ប្រាកដជា​ឆេះដុំ​ជាក់​ជា​មិន​ខាន​។ ព្រោះតែ​ហេតុនេះ ពួក​គេ​សុខចិត្ត​ទិញ​ទូរស័ព្ទ​ថោក​ៗ តែ​ជា​ទូរស័ព្ទ​ពិត ទុក​ហុច​ឱ្យ​ចោរ​វិញ។ អ្វី​ដែល​សំខាន់​នោះ​ថា វិធី​នេះ​មានការ​ពេញ​និយម​រហូត​ដល់​មានការ​ចុះ​ផ្សាយ​ព័ត៌មាន​អន្តរជាតិ​។

នេះ​មាន​ន័យ​ថា លោក​ចោរ​នៅ​ម៉ិចស៊ីកូ​ក៏​បាន​អាន​ដែរ ហើយ​ក៏​នឹង​មិន​ចាញ់បោក​ទៀត​ដែរ ​៕ (សម្រួល​ដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ