ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃុំ​កំពង់​ឃ្លាំង​ត្រៀម​បង្កើត​ទីតាំង​អុំទូក​ទេសចរណ៍​ព្រៃ​អភិរក្ស​ទទួលភ្ញៀវ​ទេសចរ​ក្នុង​រដូវវស្សា

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ឃុំ​កំពង់​ឃ្លាំង គឺជា​ឃុំ​មួយ​ស្ថិត​នៅ​ប៉ែក​ខាង​ទន្លេសាប ៦​ខែ​គោក ៦​ខែលិច​ទឹក ទូ​ទាំង​ឃុំ ដែល​ឃុំ​កំពង់​ឃ្លាំង​មាន​ប្រជាប្រិយភាព​ទាំង​រដូវវស្សា និង​រដូវប្រាំង និង​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​ដោយ​មន្ត​ស្នេហ៍​ធម្មជាតិ…

ខេត្តសៀមរាប ៖ ឃុំ​កំពង់​ឃ្លាំង គឺជា​ឃុំ​មួយ​ស្ថិត​នៅ​ប៉ែក​ខាង​ទន្លេសាប ៦​ខែ​គោក ៦​ខែលិច​ទឹក ទូ​ទាំង​ឃុំ ដែល​ឃុំ​កំពង់​ឃ្លាំង​មាន​ប្រជាប្រិយភាព​ទាំង​រដូវវស្សា និង​រដូវប្រាំង និង​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​ដោយ​មន្ត​ស្នេហ៍​ធម្មជាតិ រួម​ទាំង​ភាព​ញញឹម​រាក់ទាក់​ពី​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​បឹង​ទន្លេសាប និង​សម្រស់​ដ៏​ស្រស់​ស្អាត​គ្រប់​រដូវ​កាល ស្ថិត​នៅ​ក្នុងស្រុក​សូត្រ​និគម ខេត្តសៀមរាប ។

ដោយ​មានការ​ខិតខំ​យកចិត្តទុកដាក់​ពី​សំណាក់​គណៈកម្មការ​សហគមន៍​ទេសចរណ៍ធម្មជាតិ​កំពង់​ឃ្លាំង និង​មានការ​គាំទ្រ​ពី​អាជ្ញាធរ​ខេត្ត អាជ្ញាធរ​ស្រុក អាជ្ញាធរ​មូលដ្ឋាន និង​ក្រសួង​ទេសចរ មន្ទីរ​ទេសចរណ៍ ខេត្ត​បាន​ជម្រុញ​ឲ្យ សហគមន៍​ទេសចរណ៍ធម្មជាតិ​កំពង់​ឃ្លាំង អភិវឌ្ឍន៍​ខ្លួន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ប្រកបដោយ​ភាព​រីក​ចម្រើន​រហូត​មានការ​ណូ​ត​តូច​ធំ​ជាង​១០០​គ្រឿង សម្រាប់​ការ​ធានា​បាន​នូវ​ការ​បម្រើ​សេវាកម្ម​ផ្នែក​ទេសចរណ៍​ដល់​ភ្ញៀវ​ដែល​បាន​អញ្ជើញ​មក​ទស្សនា​ទេសចរណ៍ធម្មជាតិ​ក្នុង​ឃុំ​កំពង់​ឃ្លាំង ។

លោក​សរ ប៊ុ​ន​ចំ​រ៉ុ​ង តំណាង​សហគមន៍​ទេសចរណ៍ធម្មជាតិ​កំពង់​ឃ្លាំង​បាន​មាន​ប្រសាសន៍​ថា សហគមន៍​បាន​ដំណើរការ​ជាង​១០​ឆ្នាំ​មក​ហើយ និង​ទទួល​បាន​អាជ្ញាប័ណ្ណ​ឲ្យ​ប្រកប​អាជីវកម្ម​នៅ​ឆ្នាំ​២០១៦ និង​មាន​គោល​ការ​អភិវឌ្ឍន៍​កន្លែង​ទេសចរណ៍​បន្ថែម​លើ​ទីតាំង​ដែល​មាន​ស្រាប់ ដោយ​រៀបចំ​មាន​ទីតាំង​សម្រាប់​ភ្ញៀវ​ទេសចរ​អុំទូក​លេង​កម្សាន្ត នៅ​ក្នុង​ដែន​ព្រៃ​អភិរក្ស​ដែល មាន​ផ្ទៃដី​១២​ហិ​កតា ស្ថិត​នៅ​ក្នុងភូមិ​តា​ច្រនាង ដោយ​ត្រូវ​បាន​ចំណាយ​ថវិកា​ជិត​១​ម៉ឺន​ដុល្លារ ក្នុង​ការ​សំអាត​ផ្នែក​ខាងក្រោម​ដើមឈើ ដើម្បី​ងាយស្រួល​ដល់​ការ​កម្សាន្ត និង​ការ​ផ្តិត​យក​រូបភាព​របស់​ភ្ញៀវ​ទេសចរ ។

លោក​បាន​បន្ត​ថា ចំណែក​បរិស្ថាន គឺ​ត្រូវ​បាន​អប់រំ​ផ្សព្វផ្សាយ​ឲ្យ​មានការ​ចូលរួម​ទាំងអស់​គ្នា​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ដោយ​សំអាត​នៅ​តាម​មុខ​ផ្ទះ​របស់​ខ្លួន​បញ្ឈប់​ការ​ចោល​សំរាម​ចូល​ព្រែក​រួម​ទាំង​ការ​ហាល​សម្លៀក​បំពាក់​នៅ​តាម​មុខ​ផ្ទះ​ក្នុង​នោះ​ក៏​បាន​ពង្រឹង​ការ​យកចិត្តទុកដាក់​លើ​ផ្នែក​អានា​ម័​យ និង​ការពារ​សុ​វត្តិភាព​ជូន​ភ្ញៀវ​ទេសចរ និង​មានផ្ទះ​សំណាក់​ចំនួន​៦ កន្លែង​សម្រាប់​ទទួលភ្ញៀវ​ទេសចរ ដោយ​មាន​បម្រើ​សេវាកម្ម​ម្ហូបអាហារ​តាម​តម្រូវការ​របស់​ភ្ញៀវ​ទេសចរ ។

សម្រស់​ដែល​ធ្វើ​អាច​ទាក់ទាញ​ភ្ញៀវ​ទេចរ​បាន គឺ​នៅ​រដូវវស្សា ភ្ញៀវ​ទេសចរ​អាច​ទស្សនា​សម្រស់​ព្រៃ​ប្រឹក្សា​ដែល​តម្រៀប​ត្រៀម​ត្រា​ក្នុង​ផ្ទៃ​បឹង​ទន្លេសាប អាច​ផ្តិត​យក​រូបភាព​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​មានការ​សាងសង់​ដ៏​ចម្លែក​ប្លែក​ពី​ប្រជាពលរដ្ឋ​រស់នៅ​លើគោក រួម​ទាំង​បាន​ជិះ​ការ​ណូ​ត​ទស្សនា​បឹង​ទន្លេសាប​ដ៏​ធំ​ជាងគេ​នៅ​លើ​ពិភពលោក បាន​សិក្សា​ពី​វិធី​ជីវិត​រស់នៅ ប្រកប​មុខរបរ​នេសាទ​ត្រី​របស់​ប្រជាពលរដ្ឋ រួម​ទាំង​តំបន់​វប្បធម៌​សាសនា​វត្ត​អារាម​ជាដើម ។

តំណាង​សហគមន៍​ទេសចរណ៍ធម្មជាតិ​កំពង់​ឃ្លាំង​បាន​បង្ហើប​ពី​ផល​ពិបាក​ខ្លះ​ៗ​សម្រាប់​សហគមន៍​ដោយសារ​ទីស្នាក់ការ​ទេសចរណ៍​មានការ​បំ​ផ្លាស​ទី​ជា​ច្រើន​កន្លែង​ក្នុង​មួយ​ឆ្នាំ​ៗ លោក​បាន​បញ្ជាក់​ថា នៅ​រដូវប្រាំង​ទីស្នាក់ការ​មក​នៅ​មុខ​វត្ត​កំពង់​ឃ្លាំង​ដល់​ខែវស្សា​ទីស្នាក់ការ​មក​នៅ​ទីតាំង​ព្រៃ​ស្រមោច​ដោយសារ​ទឹក​ជន​លិច និង​បាន​សំណូមពរ​ឲ្យ​លោក​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោក​ទៀ សីហា អភិបាល ខេត្តសៀមរាប​មេត្តា​ជួយ​កាយ​ព្រែក​ដែល​មាន​ចម្ងាយ​ជាង​៨​គ​.​ម ដើម្បី​ងាយស្រួល​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ​ក្នុង​រដូវប្រាំង​នេះ​ផង ដោយសារ​តែ​រដូវប្រាំង ក​គោក រីង​ខ្លះ​មាន​ផល​ពិបាក​ក្នុង​ការ​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ​៕ កែសម្រួលដោយ​៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ