ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​បញ្ជូន​នាវា​​ចម្បាំង​២​គ្រឿង​ទៅ​ច្រក​សមុទ្រ​

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ អា​មេ​រិ​ក​និយាយ​ថា បាន​បញ្ជូន​កាលពី​ថ្ងៃ​ទី​២២​ឧសភា នូវ​នាវាចម្បាំង​២​គ្រឿង​ទៅ​កាន់​ច្រក​សមុទ្រ​តៃវ៉ាន់ ជា​តំបន់​យុទ្ធសាស្ត្រ​ដែល​មាន​ចលនា នៃ​នាវាចម្បាំង​អា​មេ​រិ​ក​កាន់តែ​ញឹកញាប់​។ បែប​នេះ​អាច​នាំ​ឲ្យ​ចិន​ផ្ទុះ​កំហឹង ខណៈ​មហាអំណាច​អា​ស៊ីនោះ​ទាមទារ​យក​ស្ទើរ​ទាំងស្រុង តំបន់​សមុទ្រ​ចិន​ខាងត្បូង​។…

សហរដ្ឋអាមេរិក ៖ អា​មេ​រិ​ក​និយាយ​ថា បាន​បញ្ជូន​កាលពី​ថ្ងៃ​ទី​២២​ឧសភា នូវ​នាវាចម្បាំង​២​គ្រឿង​ទៅ​កាន់​ច្រក​សមុទ្រ​តៃវ៉ាន់ ជា​តំបន់​យុទ្ធសាស្ត្រ​ដែល​មាន​ចលនា នៃ​នាវាចម្បាំង​អា​មេ​រិ​ក​កាន់តែ​ញឹកញាប់​។ បែប​នេះ​អាច​នាំ​ឲ្យ​ចិន​ផ្ទុះ​កំហឹង ខណៈ​មហាអំណាច​អា​ស៊ីនោះ​ទាមទារ​យក​ស្ទើរ​ទាំងស្រុង តំបន់​សមុទ្រ​ចិន​ខាងត្បូង​។

ក្រុង​វ៉ា​ស៊ីន​តោន​ដែល​ប្រឆាំង​នឹង​មហិច្ឆតា​ដែនដី​របស់​ក្រុង​ប៉េ​កាំ​ង បាន​លើក​ពី​កិច្ច​ការពារ​ដល់​ការ​ធ្វើ​នាវា​ចរណ៍​ដោយ​សេរី និង​ការ​គោរព​ច្បាប់​អន្តរជាតិ​។ តំបន់​នោះ​ជា​ចំណុច​នៃ​ភាព​តានតឹង​កាន់តែ​ខ្លាំង​មួយ រវាង​​សហរដ្ឋ​ង​អា​មេ​រិ​ក​និង​ចិន ដែល​កំពុង​មាន​ជម្លោះ​ពា​ណិ​ជ្ច​កម្ម​យ៉ាង​តឹងតែង​ជាមួយ​គ្នា​។

វត្តមាន​នៃ​នាវាចម្បាំង​អា​មេ​រិ​ក​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​នោះ ត្រូវ​បាន​ក្រុង​តៃ​បិ​ុ​មើលឃើញ​ថា ជា​សញ្ញា​នៃ​ការ​ជួយ​ទ្រទ្រង់​ខ្លួន​ពី​សំណាក់​រដ្ឋការ​អា​មេ​រិ​ក ក្នុង​ទំនាស់​ជាមួយ​ក្រុង​ប៉េ​កាំ​ង​។ អា​មេ​រិ​ក​ពុំ​មាន​ទំនាក់ទំនង​ការទូត​ជាមួយ​តៃវ៉ាន់​ឡើយ តែ​ជា​អ្នក​ផ្ដល់​អាវុធ​ដ៏​សំខាន់​ដល់​ដែន​កោះ​នោះ​។

ក្នុង​សេចក្ដី​ប្រកាស​មួយ អ្នកនាំពាក្យ​កង​ម៉ា​រី​ន​អា​មេ​រិ​ក មេបញ្ជាការ​CLAY DOSS​ថ្លែង​ថា ការ​បញ្ជូន​នាវា​ពិឃាត​ទាំង​២​គ្រឿង​នោះ​ទៅ​កាន់​ច្រក​សមុទ្រ​តៃវ៉ាន់ បង្ហាញ​ពី​ការ​សន្យា​របស់​សហរដ្ឋអាមេរិក សម្រាប់​តំបន់​ឥណ្ឌូ​-​ប៉ា​ស៊ី​ហ្វិ​ក​សេរី​និង​បើកចំហ​។

ចិន​កាលពី​ខែ​មុន​បាន​បរិហារ​ការ​បើក​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់ ដោយ​នាវា​ពិឃាត​មួយ​គ្រឿង​របស់​កង​ម៉ា​រី​ន​បារាំង ដោយ​ចាត់​ទុក​ចលនា​នោះ​ថា​ខុសច្បាប់​។ ក្រុងប៉ារីស​បាន​ឆ្លើយ​តប​វិញ​ពី​ការ​គោរព​ច្បាប់​សមុទ្រ៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ