ប្រយ័ត្ន​ប្រុស​ៗ ! បុរស​ម្នាក់​ត្រូវ​មិត្ត​ស្រី​ទះ ៥២ កំផ្លៀង​ដោយសារ​មិន​ទិញ​ទូ​ស័ព្ទ​ដៃ​ថ្មី​ឱ្យ​នាង


គូស្នេហ៍​មួយគូ​នៅ​ខេត្ត​ស៊ី​ឈួ​ន​ប្រទេស​ចិន​បាន​បង្កើត​រឿង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​កាលពី​ថ្ងៃ​ទី ២០ ខែឧសភា​ដែល​ជា​រឿយ​ៗ​ត្រូវ​បាន​គេ​ហៅ​ថា «​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រឡាញ់​ចិន​» (Chinese Valentine’s Day) ។ រឿង​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះ​គឺថា​ស្ត្រី​ជា​គូស្នេហ៍​ដោយ​មិន​ពេញចិត្ត​នឹង​មិត្ត​ប្រុស​របស់​ខ្លូ​ន​នាង​បាន​ទះកំផ្លៀង​ដៃគូ​ចំនួន ៥២ កំផ្លៀង​ដោយសារ​តែ​មិត្ត​ប្រុស​របស់​នាង​មិន​បាន​ទិញ​ទូរស័ព្ទ​ថ្មី​ឱ្យ​នាង​នៅ​ក្នុង​ថ្ងៃ​ពិសេស​នេះ ។

សកម្មភាព​នេះ​ត្រូវ​បាន​ថត​ជា​វី​ដេ​អូ​ដោយ​កាមេរ៉ា​ឃ្លាំមើល និង​វី​ដេ​អូ​ថត​តាម​ទូរស័ព្ទ​ពី​អ្នក​ថ្មើរ​ជើង​ដោយ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​មាន​ស្ត្រី​ម្នាក់​កំពុង​ស្តីបន្ទោស​យ៉ាង​ខ្លាំង​ទៅ​លើ បុរស​ជា​គូស្នេហ៍ និង​បាន​ទះកំផ្លៀង​ជា​ច្រើន​ដង​ខណៈ​ពេល​ដែល​បុរស​រូប​នោះ​ឈរ​នៅ​ស្ងៀម​ពី​ការ​បំពាន​នេះ ។

ប្រភព​ព័ត៌មាន nextshark បានឱ្យ​ដឹង​ថា ការ​ស៊ើបអង្កេត​របស់​ប៉ូ​លី​សបាន​រក​ឃើញ​ថា​បុរស​ម្នាក់​នេះ​ត្រូវ​បាន​មិត្ត​ស្រី​របស់​គាត់​វាយតប់​ចំនួន ៥២ ដងដោយ​សារ​នាង​ខឹងសម្បារ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​បុរស​នោះ​មិន​បាន​បំពេញ​តាម​ការ​ស្នើ​សុំ​របស់​នាង​ដើម្បី​ទិញ​ស្មា​ត​ហ្វូ​ន​ថ្មី​ឱ្យ​នាង​នៅ​ក្នុង​ថ្ងៃ​ឈប់​សម្រាក​ពិសេស​នេះ ។

នៅ​ពេល​ដែល​ប៉ូ​លី​ស​ទៅ​ដល់​កន្លែង​កើតហេតុ​ហើយ​ចង់​បំបែក​គូស្នេហ៍​នោះ​ចេញពី​ជម្លោះ ស្រាប់តែ បុរស​ជា​គូស្នេហ៍​បាន​ទទូច​សុំ​ឱ្យ​ការពារ​ដៃគូ​របស់​ខ្លួន​ដោយ​និយាយ​ថា​គាត់​បាន​ធ្វើ​ខុស​ចំពោះ​នាង​ហើយ​ថា​គាត់​ជឿ​ថា​ការ​បំពាន​លើ​រាង​កាយ​របស់​គាត់​គឺជា​វិធី​តែ​មួយ​គត់​ដើម្បី​ធ្វើ​ឱ្យ​នាង​ស្ងប់​កំហឹង ។ ប៉ូ​លី​ស​ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា​ការ​ចំណាយ​របស់​បុរស​រូប​នេះ​គឺ​ភាគច្រើន​ត្រូវ​បាន​ផ្តល់​ទៅ​ឱ្យ​មិត្ត​ស្រី​របស់​គាត់ ។

ខណៈ​ដែល​អាជ្ញាធរ​មិន​អាច​បញ្ចុះបញ្ចូល​គូស្នេហ៍​នេះ​ទៅ​កាន់​ប៉ុស្តិ៍​ប៉ូលិស​បាន​នោះ​អ្នក​ទាំង​ពីរ​បាន​ប្តេជ្ញា​ថា​នឹង​ដោះស្រាយ​បញ្ហា​របស់​ពួក​គេ​តាម​របៀប​សម័យ​ថ្មី ៕

កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

ប្លែក​ៗ ពី​នេះ​...​ពី​នោះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ