ព្រះមហាក្សត្រ​យាង​ទៅ​បារាំង​ចូលរួម​កិច្ចប្រជុំ ICC-Angkor


រាជធានី​ភ្នំពេញ ៖ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​នរោត្តម​សីហ​មុនី​ព្រះ​មហាក្រ​ត្ស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​យាង​ទៅ​កាន់​ប្រទេស​បារាំង ដើម្បី​ធ្វើ​ជា​ព្រះ​កិត្តិយស​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​២៥​ឆ្នាំ នៃ​សកម្មភាព​គណៈកម្មាធិការ​អន្តរជាតិ​សម្របសម្រួល​កិច្ច​គាំពារ និង​អភិរក្ស​តំបន់​អង្គរ ដែល​ហៅ​កាត់​ថា ICC-Angkor ។

ព្រះ​អង្គ​បាន​យាង​ចាក​ចេញពី​មាតុប្រទេស​របស់​ព្រះករុណា នា​ព្រឹក​ថ្ងៃ​ទី​២៣ ឧសភា​នេះ ដោយ​មាន​អញ្ជើញ​ថ្វាយ​ព្រះរាជ​ដំណើរ​ពី​សំណាក់​សម្តេច​ពញ្ញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា​សម្តេច វិបុល​សេនា​ភក្តី​សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្តេច ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ព្រមទាំង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ក្រសួង ស្ថាប័ន​ជា​ច្រើន​ទៀត ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ